ស្រុកពញាឮ៖ កើតហេតុថ្ងៃទីពុំចាំ ក្នុងខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ នៅចំណុចភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល។ ជនរងគ្រោះជាអនីតិជនភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ
កំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពេល រំលោភសេពសន្ធវ:លើយុវតីជា អនីតិជន និងគម្រាមសម្លាប់ប្រសិនបើប្រាប់ម្តាយ ឬឪពុករបស់យុវតីរងគ្រោះ។
កំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពេល រំលោភសេពសន្ធវ:លើយុវតីជា អនីតិជន និងគម្រាមសម្លាប់ប្រសិនបើប្រាប់ម្តាយ ឬឪពុករបស់យុវតីរងគ្រោះ។
ជនសង្ស័យឈ្មោះម៉ាច សាម៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល(ឃាត់ខ្លួន)។ សកម្មភាពពេលកើតហេតុនៅថ្ងៃទី១០ខែមេសា ឆ្នាំ២០១៧វេលាម៉ោង៩ព្រឹក ប៉ុស្តិ័នគរបាលរដ្ឋបាលភ្នំបាត បានទទួលពាក្យបណ្តឹង ពីឪពុកជនរងគ្រោះបានប្តឹងថា៖
កាលពីថ្ងៃទីពុំចាំក្នុងខែមិនាឆ្នាំ២០១៧វេលាម៉ោង១២ថ្ងៃត្រង់ កូនស្រីរបស់គាត់ បានដើរទៅផ្លាស់គោនៅខាងកើតភូមិ ក្នុងពេលនោះស្រាប់តែជនសង្ស័យឈ្មោះម៉ាច សាម៉េត បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ រហូតបានសំរេច រួចហើយគំរាមថាបើហ៊ាននិយាយប្រាប់ ឪពុក ម្តាយ បងប្អូនថ្ងៃក្រោយមកផ្លាស់គោទៀត វានិងសម្លាប់ចោល ។

នៅថ្ងៃខែ ឆ្នាំដដែលវេលា១៥.១០នាទីកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានហៅជនសង្ស័យឈ្មោះម៉ាច សាម៉េតមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ហើយបានសារភាពថា៖នៅថ្ងៃកើតហេតុថ្ងៃទីពុំចាំដើមខែមិនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៣ ខ្លួនបានជួបជនរងគ្រោះនៅក្នុងព្រៃខាងកើតភូមិនៅពេលដែលជនរងគ្រោះដើរទៅផ្លាស់គោ ហើយក៍បាន និយាយលួងលោមទំនាក់ទំនងស្នេហាជាមួយរហូតត្រូវរូវគ្នា បន្ទាប់មកជនសង្ស័យបាននាំជនរងគ្រោះទៅដេករួមភេទក្នុងព្រៃរហូតបានសំរេច។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកពញ្ញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ។
ប្រភព៖http://www.pageth.info/archives/10922