​ចូរ​ក្រឡេកមើល​គន្លឹះ​ងាយៗ ដើម្បី​ទទួលបាន​សុភមង្គល សម្រាប់​គូស្រករ​ថ្មីថ្មោង


ក្រោយ​រៀបការ​ថ្មីថ្មោង អ្នក​ប្រហែលជា​កំពុងមាន​សេចក្តី ជាមួយនឹង​គ្នា​ណាស់​ហើយ ប៉ុន្តែ អ្នក​ប្រហែលជា​មិនដឹង​ទេ ការរៀប​ការ មិនមែនជា​ចំណុច​បញ្ចប់​របស់​អ្នក​ឡើយ ប៉ុន្តែ វា​ជា​ចំណុច​ចាប់ផ្តើម នៃ​ជីវិត​គ្រួសារ​របស់​អ្នក​ប៉ុណ្ណោះ ដូច្នេះ អ្នក​ពិតជា​ត្រូវការ​គន្លឹះ និង​ការថែរក្សា​ជា​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​វា​ស្ថិតស្ថេរ​គង់​វង់​។​
​ចូរ​ក្រឡេកមើល​គន្លឹះ​ងាយៗ ដើម្បី​ទទួលបាន​សុភមង្គល សម្រាប់​គូស្រករ​ថ្មីថ្មោង ៖
១. ជជែក​គ្នា​អំពី​រឿង​លុយកាក់ ថា​តើ​អ្នក​ឲ្យ​នរណា​ទុកដាក់ និង​ចាត់ចែង ក្រោយមក​ត្រូវ​កំណត់​ការចំណាយ និង​ធ្វើ​តារាង​ចំណូល ចំណាយ ឲ្យ​បានដឹង​ទាំងអស់គ្នា​
២. ជជែក​អំពី​ផែនការ​ជីវិត ការយក​កូនចៅ និង​គោលដៅ​ទៅ​ថ្ងៃក្រោយ ហើយ​សម្រេច​វា​ជាមួយគ្នា​
៣. គោរព និង​ស្រឡាញ់​ក្រុមគ្រួសារ​ទាំងសងខាង ដូចជា​ក្រុមគ្រួសារ​របស់ខ្លួន​ឯង​
៤. ស្មោះត្រង់ និង​ចែករំលែក​ក្តីកង្វល់ ទុក្ខលំបាក និង​សេចក្តីសុខ​ជាមួយគ្នា​៕​



ប្រភព៖អត្ថបទខ្មែរ - Khmer Text