បងប្អូនប្រិយមិត្តក្នុងហ្វេកប៊ុកមានមតិអីខ្លះជំុវិញ៖ រថយន្តពេទ្យបើកបញ្ច្រាសទិសបុករះម៉ូតូចំនួនពីរគ្រឿង បណ្តាឲ្យស្លាប់៣នាក់


រថយន្តពេទ្យបើកបញ្ច្រាសទិសបុករះម៉ូតូចំនួនពីរគ្រឿង បណ្តាឲ្យស្លាប់៣នាក់ លើកំណាត់ផ្លូវជាតិលេខ៦ ក្បែរផ្សារផ្អាវ នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។
Andy Chen សូមកំុអាង ខ្លួនឯងបើក ឡានពេទ្យ ឡានបូលីស ឡានទឹក ឡានមន្ត្រីរាជការអញ្ចឹងអី សូមតែម្យា៉ងទេ គឺគោរពច្បាប់ទាំងអស់គ្នាទៅទើបវាមិនប៉ះពាល់អ្នកដ៏ទៃ នឹងខ្លួនយើង

Khaing Chheng លោកនិយាយមានចេះច្បាប់ចរាចរទេ
Like · Reply · 1 · 51 mins
Khaing Chheng
Seum Jin Ta អត់និយាយរឿងកុំអាង សំខាន់អទិភាព រៀនមើលច្បាប់ចរាចរណ៍ខ្លះទៅ

Phe Sopho បើគ្រោះថ្នាក់ចឹង​ វាពិបាកទាំងអ្នកស្លាប់​ និងអ្នកជំងឺដែលត្រូវសង្រ្គោះ​ បើប្រញាប់អ្នកជំងឺធ្ងន់ធ្ង​ណាស់​ ក៏មិនត្រូវសម្លាប់ជីវិតអ្នកដទៃច្រើននាក់​ ដោយសារអ្នកជំងឺម្នាក់ដែរ។


ហ៊ា ជ្រុយ ឲ្យតែអាអ្នកបើកម៉ាកៗនឹងងាប់អស់ហើយ ប្រទេសមានច្បាប់ តែមនុស្សមិនគោរព
Nita Nathaly ទោះជាឡានសង្រោះបន្ទាន់ក៏មិនត្រូវបេីកបញ្រ្ចាស់ទិសដែរស្លាប់គេហេីយត្រូវសង់យ៉ាងមិច

Toch Viney ឡានពេទ្យខុស ប៉ុន្តែដើប្បីជួួយជីវិតមនុស្ស។ ហើយអ្នកបើកបរដែលនៅលើដងផ្លូវគួរសម្រួលដើម្បី អោយឡានពេទ្យទៅបានស្រួលដែល ។

Chhean Ratana ទោះបីប្រញ៉ាប់ប៉ុណ្ណាសូមគោរពឆ្បាប់ចរាចរផង​ បើយើងធ្វេសប្រហែស​តែមួយវិនាទី​ គឺគ្រោះថ្នាក់នឹងកើតឡើងមួយរំពេចនោះ

Heang VanThon ខ្ញុំជាអ្នកធ្វើដំណើរតាមដងផ្លូវប្រចាំថ្ងៃព្រោះវាទម្លាប់អាក្រក់របស់ពួកគាត់ទៅហើយជាពិសេសឡានរបស់មន្ទីរពេទ្យឯកជនគឺពេលមានបងប្អូនជួបគ្រោះថ្នាក់ចារាចរណ៍តាមដងផ្លូវម្ដងៗគឺពួកគាត់បើកយកតែម៉ាឆ្នាស់ដៃខ្លាចចាប់មូយមិនបានហើយពួកគាត់មិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវដូចគ្នាសោះឡើយ។ សូមមេត្តាថ្នាក់ដឹកនាំជួយចាត់វិធានការទៅលើពួកគាត់ផង។

មានចំណេះ ចេះរំលែក ដឹងហើយថាឡានពេទ្យមានអត្ថភាពប៉ុន្ដែយើងបើកខុសត្រង់ថាផ្លូវវាមានទ្រូងបែងចែកចំកណ្ដាលផ្លូវច្បាស់លាស់ណាស់ហេតុអីបានមកបើកបញ្ចាស់ផ្លូវគេអញ្ចឹង ខុសច្បាប់ហើយ

Phin Phea Run ទោះជាអ្នកក្នុងឡានធ្ងន់ធ្ងរយា៉ងណាក៏ដោយមិនត្រូវបើកចឹងទេ ច្បាប់គឺច្បាប់ ដោយសារតែម្នាក់ធ្វើអោយ៣នាក់ស្លាប់

Kawo Kawo ប្រទេសរុំដួលក៏សម្បូរម៉េះ អាខាងបើកបញ្ច្រាស់ផ្លូវនឹង បើនៅតែម៉ាកៗនឹងអ្នកធ្វើដំណើរតាមផ្លូវថ្នល់មានតែស្លាប់អស់ហើយ

MīzTēr Sxk សូមមេត្តាមើលរូបភាពផងមុននឹងCommentឡានបើកបព្ច្រាស់ដូចគ្នាទាំងអស់នឹង 😬 ហើយទោះយ៉ាងម៉ូតូក៏មិនត្រូវជិះនៅកណ្តាលផ្លូវចឹងដែល

Chhun Kuy Heng អ្នកបើកបរត្រូវដឹងថា ឡានពេទ្យមានអទិភាព បើទោះបីជិះបញ្រ្ចាសក៍ដោយ ព្រោះករណីមានសុឺរែន អ្នកបើកបរទាំងឡើយត្រូវ ចៀសផ្លូវ ទុកអទិភាពឲរថយន្តសង្គ្រោះទៅមុន ដើម្បីសង្គ្រោះជិវិតអ្នកជំងឺ សូមយោគយល់ នឹងស្វែងយល់ឲបានច្បាស់
Saveth Gna មកពីស្រុកខ្មែរលឺសារែឡានពេទ្យម្នាក់មិនខ្ចិីខ្វល់​ មិនជៀសអោយឡានពេទ្យទៅមុនទេ​ តែនៅប្រទេសគេលឺសារែឡានពេទ្យគេនាំគ្នាឈប់អោយឡានពេទ្យមុន

Ra Ma Dii KonKhmer មិនដឹងថាពួកគេមានទម្លាប់អាក្រក់បែបនេះតាំងតែពីពេលណាមកទេ
ជិះបញ្ច្រាសគេហើយបុកគេស្លាប់ទៀត។
Thy Soheng និយាយរួមឡានសឺរែន មានអាទិភាព គ្រប់យ៉ាង ដើម្បីបើកបរ ជួយអ្នកសង្គ្រោះបន្ទាន់ ។ ចុះពេលបុកគេងាប់ ម្ដង៣នាក់ចឹង គិតម៉េចដែរ? រឺខុសមកពីអ្នកដែលស្លាប់ ដែលមិនជៀសឡានសឺរែន? ទាំងឡានសឺរ៉ែន ជិះបញ្ច្រាស់មកបុកគេបែបនេះ ហើយអ្នកខ្លះថាមកពីគេបិទផ្លូវមួយចំហៀង តែក្នុងរូបភាព ឃើញផ្លូវគេជិះទៅមក ធម្មតា។
ចឹងតើ ឡានសែរ៉ែន ឬក៏អ្នកស្លាប់៣នាក់នោះ មួយណាជាអ្នកខុស ? សំរាប់ខ្ញុំគឺឡានសឺរ៉ែន ពេលខ្លះទួលនាទីឡានសែរ៉ែន មិនអាចបិទភ្នែក ហើយប្រឹងបើកទៅមុខ ទាំងបញ្ច្រាស់ រហូតបុកអ្នកដំណើរ ដែលកំពុងបើកស្របផ្លូវ ស្លាប់ចឹងទេ អ្នកគិតពីជីវិតអ្នកក្នុងឡានសែរ៉ែន តែអ្នកមិនគិតពីអាយុជីវិតអ្នកធ្វើដំណើរដទៃ អាងខ្លួនមានអាទិភាព វាមិនអាចទេ ព្រោះអ្នកខ្លះក៏មាន គរ មានថ្លង់ ដែរមិនអាចដឹងគ្រប់រឿងរ៉ាវទេ RIP អាណិតអ្នកដែលស្លាប់
Chenda Sok នាក់ទាំងបីរស់នៅភូមិខ្ញុំនាក់ខុសគឺឡានពេទ្យព្រោះវាបើកបញ្ចេះហើយមេឃកំពង់ភ្លៀងផង

សុខា កូនសិស្សគ្រូបូ បើមើលទៅរូបភាពទៅ ខាងស្តាំដូចជាមិនស្ទះផ្លូវទេ ចុះឡានសារែនម៉េចចាំបាច់រត់បញ្រាស់ធ្វើអី?
Vei តាមខ្ញំគិតព្រឹកមិញខ្ញំធ្វើដំណើរតាមផ្លូវនឹងដែរ គាត់បើកបញ្ច្រាសដោយសារមានក្រុមជួសជុលផ្លូវបានដាក់របាំងបិទផ្លូវ ម្ខាង ហើយឲធ្វើចរាចរទិសម្ខាងទៀត
Pu Bros សុំឲក្រសួងសុខាភិបាលមេត្តាពិនិត្យចំពោះអ្នកបើកឡានពេទ្យទាំងអស់ថាតើមានជំនាញឫអត់ កុំអាងតែឡានមានអត្ថភាពបើកបុកគេស្លាប់ដូច្នេះនុះ
Soeung Thoeun អាងសុីរ៉ែន បើកបញ្ច្រាស់ ក្នុងករណីចង្អៀតឬ ផ្លូវកែងផ្លូវកេាង អ្នកប្រកាន់ស្តាំមិនអាចចៀសបានទាន់ទេបើទ្បានពេទ្យបើកលឿនពេកនេាះ!!! យកល្អសូមកុំសង្គ្គ្រេាះជីវិតម្នាក់ប្រមាតមនុស្សច្រើននាក់!!!

Rotha Nara ឡានពេទ្យមានអទិភាពទាំងអស់ នៅពេលបើកសារ៉ែនមានអ្នកសង្គ្រោះបន្ទាន់សូមបងប្អូនមេត្តាជៀសផងទៅព្រោះឡានសង្គ្រោះគេមានសិទ្ធគ្រប់គ្រាន់ បើជៀតម្នាក់បន្តិចទៅគ្មានរឿងអ្វីកើតឡើងទេ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

Phally Chin បេីកបរដូចឆ្កួតចឹង​ ឡានពេទ្យមានសិទ្ធបេីកទៅមុន​តែមិនមែនបេីកបញ្ច្រាសទេ​លោកអ្នកបេីកបរអេីយអាណិតមេត្តាអាយុជីវិតគេផង​១ថ្ងៃៗលឺតែពត៌មានគ្រោះថ្នាក់ចរាចរណ៏។




ប្រភព៖ BTV Cambodia