ហើយម្ដងទៀតថាវ៉ាក់សាំងមួយប្រភេទនេះ មិនល្អក្នុងការចាក់ការពារកុមារពីជំងឺ
នោះទេ។ នៅថ្ងៃទី ២៨ មករា នេះ លិខិតអំពាវនាវជាថ្មី បានឲ្យដឹងថា មន្ទីរពេទ្យគន្ធរ
បុប្ផា បានរកឃើញទារកដែលមានអាយុ ទើបតែ ២១ថ្ងៃ មកពីខេត្តកណ្ដាល បានចាក់
វ៉ាក់សាំង BCG រួចហើយ មានជំងឺរបេងខួរក្បាល ដែលជាដុំបូសរបេង បណ្ដាលឲ្យមានដក់ទឹក
ក្នុងខួរក្បាលយ៉ាងធំ។
លោក Beat Richner នៅតែលើកឡើងពីហេតុផលដដែលៗថា វ៉ាក់សាំង BCG នេះមិន
ដំណើរការទេ ព្រោះវ៉ាក់សាំង BCG បានយកកោសិកា T ដែលចាំបាច់សម្រាប់ទប់នឹងរោគរបេង
ទៅប្រើប្រាស់។ លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នមានកុមារជាច្រើនរាប់មិនអស់ដែល
មានជំងឺរបេង ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យគន្ធរបុប្ផា ហើយចំពោះកុមារដែល
បានចាក់វ៉ាក់សាំង BCG ពេលមានជំងឺរបេងគឺឈឺធ្ងន់ធ្ងរជាងគេដូចជា របេងស្រោមខួរក្បាល
, របេងឆ្អឹង, របងខួរក្បាល, របេងសួតធ្ងន់ធ្ងរ និងដុំរបេងខួរក្បាល។ មិនតែប៉ុណ្ណោះ
លោកបានបង្ហាញរូបភាពកុមារដែលមានជំងឺពិនិត្យដោយម៉ាស៊ីន MRI និង MRS ក៏ដូចជា
លទ្ធផលមន្ទីរពិសោធន៍ដែរ ថាច្បាស់គ្រប់គ្រាន់ដែលក្រសួងអាចពិចារណាលើបញ្ហានេះ។
ក៏ប៉ុន្តែយ៉ាងណាក្ដី លោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់វិទ្យុវាយោថា
ក្រសួងបានយកការរកឃើញរបស់លោក Beat Richner ទៅពិភាក្សាជាមួយមន្ត្រីជំនាញនិង
អង្គការសុខភាពពិភពលោកហើយ។ លោកបញ្ជាក់ថា បើទោះជាមានប្រតិកម្មក្ដីក៏នៅតែបន្ត
ប្រើប្រាស់វ៉ាក់សាំងនេះដដែល ពីព្រោះវាត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ហើយវ៉ាក់សាំង
BCG នេះ អាចជួយការពារកុមារមិនឲ្យកើតជំងឺរបេងរហូតដល់៩៩.៩៩%។ មួយវិញទៀត
រហូតមកដល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្ត្រខាងជំងឺឆ្លងផ្តល់អនុសាសន៍ ឲ្យបញ្ឈប់
ការប្រើប្រាស់វ៉ាក់សាំងនេះនោះទេ។
សូមជម្រាបថា បច្ចុប្បន្នមានកុមារ៥នាក់ហើយ ដែលរងផលប៉ះពាល់ពីវ៉ាក់សាំងBCG។
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាទីប្រឹក្សាក្រសួង
សុខាភិបាល ធ្លាប់បានផ្ដល់ឱវាទថាកុមារដែលបានទទួលវ៉ាក់សាំង BCG រួចហើយ ពេលមាន
ជំងឺរបេងតែងមានសភាពធ្ងន់ធ្ងរ ជាងកុមារដែលមិនបានចាក់វ៉ាក់សាំងនេះ និងពិបាក
ព្យាលបាលឲ្យជាសះស្បើយ។ លោកថា កាលពីឆ្នាំ១៩៤៣ នៅសហរដ្ឋអាមេរិក គេបាន
រកឃើញថា វ៉ាក់សាំង BCG ពុំមានប្រសិទ្ធភាពទេ ក្រោយមកទៀតនៅប្រទេសបារាំង វ៉ាក់សាំង
BCG នេះក៏ត្រូវបានគេបញ្ជាក់ថាពុំមានប្រសិទ្ធភាពដែរ នាឆ្នាំ២០០៥៕
ប្រភព៖ vayofm



