ក្តៅៗ…! កូរ៉េខាងត្បូង ត្រៀមឧទ្ធម្ភាគចក្រApache ស៊ែរីថ្មី ទុកប្រតិបត្តិការ នៅ… (មានរូប)



សេអ៊ូល៖ ឧទ្ធម្ភាគកច្រចម្បាំង Apache ជំនាន់ថ្មីរបស់កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចូលរួមក្នុងល្បែងសង្គ្រាម ជាមួយនឹងកងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅថ្មីៗនេះ ហើយឧទ្ធម្ភាគចក្រ AH-64E Apache Guardian បានបាញ់គ្រាប់រ៉ុកកែត និងប្រើកំាភ្លើង៣០មីលីម៉ែត្រ វាយប្រហារទៅលើគោលដៅសាកល្បង ស្របពេលដែលរថក្រោះ សហរដ្ឋអាមេរិក Bradley IFV ក៏បើកការវាយប្រហារលើគោលដៅដែរ។ យោងទៅតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ សហសមយុទ្ធយោធានោះ គឺមានការចូលរួមដោយយន្តហោះចម្បាំង ៣០គ្រឿង រថពាសដែក៩០គ្រឿង ឧទ្ធម្ភាគចក្រ៣០គ្រឿង និងកាំភ្លើងធំជាង១០០។ គួរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រ AH-64E Apache Guardian គឺជាស៊ែរីថ្មី ដែលទើបធ្វើទំនើបកម្មដ៏ខ្ពស់បំផុតមួយ នៃឧទ្ធម្ភាគចក្រ Apache ដោយវាមានម៉ាស៊ីនមានថាមពលខ្លាំងជាងមុន សមត្ថភាពភ្ជាប់ទិន្នន័យ ជាមួយនឹងកូនយន្តហោះគ្មានមនុស្សបើក ស្លាបចក្រសមាសធាតុ ដែលជួយបង្កើតល្បឿនរបស់វាឲ្យកាន់តែលឿន៕


ប្រភព៖http://www.pageth.info/archives/16469