ជោគជតារាសីចំពោះ ថ្ងៃ ពុធ ទី ១២ ខែ​ មេសា ឆ្នាំ ២០១៧


ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​បានទេ​បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើត​ឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ក្រៅពី​នេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រក​តែ​ដើម​មក​វិញ​មិន​ឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕




ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​គឺ​ផ្លែផ្កា​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ពោល​គឺ​ច្រើន​ខក​បំណង​ជាង​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅ​ហើយ​សូន្យឈឹង​រកតែ​ដើម​មក​វិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕




ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​បញ្ហា​មិន​ល្អ​យាយី​ច្រើន​ម្ល៉ោះហើយ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​មាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយ​ក៏​មិន​មាន​ការ​ថយ​ក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការ​កើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ដែរ​៕



ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ការចរចា​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕



ឆ្នាំរោង រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​ចំពោះ​មុខ​។​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ការបាត់បង់​អ្វីមួយ​ថែម​ទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិន​ល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​ឧបទ្រព​ចង្រៃ​ចៀស​ឆ្ងាយ​ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ហេតុនេះ​ធ្វើឱ្យ​លោក​អ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់​ប្រសើរ​ឡើង​វិញ​។​បើ​លោក​អ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕


ឆ្នាំមមី រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​បើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំ​បាត់បង់​ប្រាក់កាស​និង​ពិសេស​ថែម​ទាំង​ខូចចិត្ត​ថែម​ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕


ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វី​មួយ​អាច​ឈោង​ចាប់​បាន​ទៅ​រួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់​កម្រៃ​ទៀត​សោត​ក៏​ហូរ​ចូល​ខ្លះៗ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរទេ​៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​មាន​ច្រើន​ចំពោះមុខ​។​ក្រៅពី​នេះ​បើ​ចង់​ស្នើ​សុំ​អ្វី​មួយ​ពី​មនុស្ស​ចាស់​តែង​សម្រេច​ដូច​គាប់​បំណង​ថែម​ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​បន្តបន្ទាប់ ៕


ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏​ដោយ​លោក​អ្នក​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​មិន​ដូចជា​ទី​គាប់ចិត្ត​នោះឡើយ​។​ក្រៅពី​នេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នក​ប្រយ័ត្ន​ក្រុម​មនុស្ស​ចាក់រុក​ឆ្កឹះឆ្គៀល​ពី​បញ្ហា​អ្វីមួយ​ហើយ​បង្កើត​ជម្លោះ​វិវាទ​ជា​មួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​ព្រឹក​មាន​ភាព​រកាំរកូស​ច្រើន​តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕


ឆ្នាំច រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ផល​ប៉ះទង្គិច​ហើយ​ពិសេស​ធ្វើ​ច្រើន​បែរ​ជា​ទទួលបាន​ផល​តិច​ថែម​ទៀត​។​ទោះបី​យ៉ាងណា​ពេលវេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​១១,០០​ទៅដល់​១២,៥៩​នាទី​ថ្ងៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាង​មុខ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​ប្រកែប្រកាន់​ច្រើន​៕


ឆ្នាំកុរ ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​តែង​ផុត​ដៃជើង​ពោល​គឺ​មិន​មាន​អ្វី​ដែល​ជា​ផ្លែផ្កា​ហុច​ធំដុំ​នោះឡើយ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈាន​ដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​ការ​ខ្លួនឯង​៕




ប្រភព៖ health-168.info