អាត អូនតូច ជាប់បញ្ជី U15 ទៅ​លេង​ពាន​ ASEAN Dream នៅ​ថៃ​

ខ្សែបម្រើមាឌល្អិត អាត អូនតូច មានឈ្មោះ​ក្នុងបញ្ជី២០​នាក់​នៃ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម១៥​ឆ្នាំ​ ទៅ​ចូលរួម​ព្រឹត្តិការណ៍ ASEAN Dream 2017 នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​២០ ដល់​ថ្ងៃទី២៦ ខែ​មីនា។
ក្រុមរហស្សនាម​កូន​គោ​ព្រៃ​ខៀវ នឹង​ចេញ​ពី​ភ្នំពេញ​នៅថ្ងៃទី១៩ ហើយ​ត្រឡប់មក​វិញ​នៅថ្ងៃទី​២៧ ខែ​មីនា​។
ក្រុម​​​តំណាង​​​យុវជន​​កម្ពុជា​​ស្ថិ​​ត​​​ក្នុង​​ពូល​ ​​D ​​រួម​​​មាន ​​ក្រុម​​​យុវជន​​​ក្លិប ​​Ubon UMT United, ​​Bangkok Christian College, ​​Thai Youth​ League, ​​Suphanburi FC, និ​ង ​​Tokyo Verdy​​៕

រូបភាព ៖ FFC
ប្រភព៖​keiladaily