ជួយ Share អោយអ្នកផ្សេងដឹងផង៖ មូលហេតុ​ចម្បង ដែល​ធ្វើឱ្យ​ស្ត្រីមា​នផ្ទៃពោះ​ក្នុងកំឡុង​ពេល​មករដូវ


មានការយល់ច្រលំថា ស្ត្រីមិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិន​បើនាង​រួមភេទ​ក្នុងពេល​មករដូវ។ ឱកាស​នៃការ​មាន​ផ្ទៃពោះ​របស់ស្ត្រី​ក្នុងកំឡុង​ពេលមក​រដូវមាន​តិចតួច​ណាស់។ វដ្តរដូវ​របស់ស្ត្រី​គ្រប់រូប​មិនដូច​គ្នាទេ។
មាន​មូលហេតុ​ផ្សេង​ជាច្រើន​ដែល​ធ្វើឱ្យ​អ្នកមាន​ផ្ទៃពោះ បើទោះ​បីជា​រួមភេទ​ក្នុងកំឡុង​ពេលមក​រដូវក៏​ដោយ ឬអ្វី​ដែល​អ្នកយល់​ខុសនោះ​គឺ ការមក​រដូវរបស់​អ្នក។ ខាងក្រោម​នេះជា​ការពិត​ដែលធ្វើ​ឱ្យស្ត្រី​អាចមាន​ផ្ទៃពោះ​បាន បើទោះ​បីជា​រួមភេទ​ក្នុងពេល​មករដូវ​ក៏ដោយ៖
វដ្តរដូវមិនទៀង
ស្ត្រីគ្រប់រូបមានវដ្តរដូវចន្លោះ ២៨ថ្ងៃដល់ ៣០ថ្ងៃ។ ស្ត្រីមាន​វដ្តរដូវខ្លី​នៅថ្ងៃទី ២៤។ ក្នុង​ករណីនេះ ស្ត្រីជួប​នឹងបញ្ហា​ហូរឈាម​រដូវរយៈ​ពេល ៧ថ្ងៃ ហើយ​ថ្ងៃចុង​ក្រោយ​នាងបាន​បង្កាត់​ភ្លើងស្នេហ៍។ រយៈពេល ៣ថ្ងៃក្រោយ នាង​នឹង​អាច​បញ្ចេញ​អូវុល ហើយ​ក្លាយជា​មាន​ផ្ទៃពោះ ព្រោះ​កោសិកា​មេជីវិត​បុរស​អាច​រស់បាន​រយៈពេល​ពី ៣-៥ថ្ងៃ។
លើសពីនេះទៀត ក្នុង​កំឡុង​ពេល​ម​ករដូវ ស្ត្រីខ្លះ​ក៏មាន​ធ្លាក់​ដុំឈាម។ នេះធ្វើ​ឱ្យ​ពិបាក​ក្នុងការ​កំណត់​ពីចំណុច​វដ្តរដូវ​ឱ្យបាន​ច្បាស់​លាស់ ព្រោះ​បញ្ហា​ធ្លាក់ដុំ​ឈាម​នេះ​អាច​បណ្តាល​មកពី​ការ​បញ្ចេញ​អូវុល ប៉ុន្តែ​ត្រូវបាន​គេចាត់​ទុកថា ជាការ​មករដូវ។
បញ្ហាការមករដូវ
មិនមែនឱ្យតែការហូរ​ឈាម​តាម​ទ្វារមាស​សុទ្ធតែ​ហៅថា ការមក​រដូវទេ។ ក្នុងពេល​បញ្ចេញ​អូវុល ឧទាហរហ៍៖ ពេល​ដែល​ស្ត្រីបង្ក​កំណើត​កូន នាង​មានការ​ហូរឈាម​តាម​ទ្វារមាស​តិចតួច។ មនុស្សស្រី​អាចនឹង​ជួប​បញ្ហាការ​ហូរឈាម​តាម​ទ្វារមាស​នៅពេល​បញ្ចេញ​អូវុល ហើយ​ពួកគេ​គិតថា វាជាការ​មករដូវ។
ការមានកូនក្នុងពេលមករដូវ
នៅក្នុងបំពង់ផាឡូម នៅពេល​មេជីវិត​បុរស និងស៊ុត​បាន​ជួបគ្នា ការមាន​កូនក៏​កើតឡើង។ នៅក្នុង​ដៃម្ខាង​នៃស្បូន​ ស៊ុតនឹង​លូតលាស់​នៅ​ចំកណ្តាល​នៃវដ្តរដូវ​របស់អ្នក, ចន្លោះថ្ងៃទី ១២ និងថ្ងៃទី ១៦។ ស៊ុតនឹង​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ពោះ​ដោយ​ស្បូន កន្លែង​ដែល​ជិតនឹង​បំពង់​ផាឡូម​បំផុត។
បន្ទាប់ពីស៊ុតត្រូវបានបញ្ចេញពីស្បូន វាអាច​រស់នៅ​ក្នុងបំពង់​ផាឡូម​បានរ​យៈពេល​ប្រហែល ២៤ម៉ោង។ ដូច្នេះ​ វិធីតែ​ម្យ៉ាងគត់​ដែល​ស្ត្រីអាច​មាន​ផ្ទៃពោះ​បានគឺ នៅពេល​មានវត្ត​មាន​មេជីវិត​បុរស​នៅក្នុង​បំពង់​ផាឡូម​របស់អ្នក។ ស៊ុតនឹង​ត្រូវបាន​បំផ្លាញ​ក្នុងកំឡុង​ពេល​មករដូវ ប្រសិន​បើវា​មិនបាន​បង្កកំណើតទេ។
វដ្តរដូវខ្លី
ការបញ្ចេញអូវុលអាចកើត​ឡើងមុន​ពេល​ការមក​រដូវត្រូវ​បញ្ឈប់ ប្រសិន​បើវដ្ត​រដូវរបស់​ស្ត្រីខ្លី​បំផុត។ ក្នុងកំឡុង​ពេល​មករដូវ ឱកាស​នៃការ​ផ្ទៃពោះ​កើតឡើង​មានតិច​តួចណាស់។
ទោះបីជាយ៉ាងណា អំប្រ៊ីយ៉ុង​អាច​នឹងកើត​ឡើង ប្រសិន​បើស្ត្រី​មាន​វដ្តរដូវ​ក្នុង​រយៈពេល​វែងពី ៧-៨ថ្ងៃ។ ស៊ុតអាច​នឹងត្រូវ​បាន​បញ្ចេញ​ដោយ​ស្បូន​ក្នុង​រយៈពេល ២-៣ថ្ងៃ​បន្ទាប់ពី​បញ្ចប់​ការមក​រដូវក្នុង​វដ្តរដូវខ្លី។
ម្យ៉ាងវិញទៀត ថ្ងៃចុងក្រោយ​នៃការ​មករដូវ ការ​បង្កាត់​ភ្លើង​ស្នេហ៍​ដោយ​មិនបាន​ការពារ​អាច​ឱ្យមេជីវិត​បុរស​នៅរស់​ បើទោះ​បីជា​ស៊ុត​មិនទាន់​បាន​ត្រៀមខ្លួន ឬរង់ចាំ​ក្នុងពេល​មករដូវ​ក៏ដោយ។
ការមានផ្ទៃពោះអាចនឹងកើតឡើង ប្រសិន​បើស៊ុត​ត្រូវបាន​បញ្ចេញ​ពីស្បូន​ចូលទៅ​ក្នុងបំពង់​ផាឡូម​ក្នុង​រយៈពេល ​៣-៥ថ្ងៃ ព្រោះ​មេជីវិត​បុរស​នៅមាន​ជីវិតក្នុង​រាងកាយ។
បំរែបំរួលពេលវេលាបញ្ចេញអូវុល
ការបញ្ចេញអូវុលក៏អាចកើត​ឡើង​រយៈពេល ២-៣ថ្ងៃ បន្ទាប់ពី​ការមក​រដូវបាន​បញ្ឈប់ ឬមុន​ពេល​មករដូវ​បាន​បញ្ចប់។ មនុស្ស​ស្រីពិត​ជាមិន​អាចដឹង​បាន​ឡើយថា នៅពេល​ណាជា​ពេល​ដែលពួក​នាង​អាច​បង្ក​កំណើត​បាន ​ព្រោះការ​បញ្ចេញ​អូវុល​របស់​ពួកនាង​មាន​ភាពខុស​ប្លែកគ្នា អាស្រ័យ​លើវដ្ត​រដូវ​របស់​ពួកនាង។ ការ​រួមភេទ​ក្នុងពេល​មករដូវ​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់ ព្រោះ​មេជីវិត​បុរស​អាចរស់​បាន​រយៈពេល ៣ថ្ងៃ៕ ប្រភព៖ http://www.khmerpropey.com/