ជួយ Share អោយអ្នកពូកែ ឈឺធ្មេញដឹងផង៖ ឈប់បារម្ភទៅ! ឈឺធ្មេញអាចបាត់ក្នុងរយៈពេល ៧នាទី
ការឈឺធ្មេញ គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលគ្មាននរណាម្នាក់ចង់ឱ្យកើតឡើងមកលើខ្លួនឡើយ។ នៅក្នុងករណីឈឺធ្មេញ អ្នកត្រូវតែឆាប់ទៅជួបវេជ្ជបណ្ឌិតជំនាញផ្នែកធ្មេញដើម្បីទទួលបានការព្យាបាលភ្លាមៗ។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ទៅវេជ្ជបណ្ឌិតជំនាញផ្នែកធ្មេញទេ យើងសូមចែករំលែកជាមួយគន្លឹះដូចខាងក្រោមនេះ និងជួយអ្នកក្នុងការដោះស្រាយបញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយពេលត្រឹមតែ ៧ នាទីតែប៉ុណ្ណោះ។
ការស្រាវជ្រាវ នៅប្រទេសកាណាដាបានបង្ហាញថា ការឈឺធ្មេញ ត្រូវបានបំបាត់បានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់បើកមាត់របស់អ្នកទៀតផង។ វិធីសាមញ្ញងាយៗ អ្នកត្រូវការតែទឹកកក ១ដុំ ហើយអ្នកត្រូវដាក់វានៅក្នុងផ្នត់រវាងមេដៃ និងម្រាមដៃអង្អុល។ យកទឹកកកមកត្រដុសរឹតថ្នមៗនៅលើតំបន់ដែលឈឺចាប់ក្នុងរយៈពេល ៥ ទៅ ៧ នាទី។
ផ្នែកនៃបាតដៃនេះ គឺជាកន្លែងដែលមានសរសៃប្រសាទដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្នែកកណ្ដាល សម្រាប់ការឈឺចាប់នៅក្នុងខួរក្បាលដែលគ្រប់គ្រងកម្រិតនៃការឈឺចាប់នៅក្នុងដៃ និងក្បាល។ ការត្រដុសដុំទឹកកកនៅចំផ្នែកកណ្ដាលនេះ ហើយ ៩០ ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរក្នុងការស្ទាបស្ទង់មតិបានបញ្ជាក់ថា បច្ចេកទេសនេះពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ អាការៈឈឺធ្មេញរបស់ពួកគេពិតប្រាកដមែន៕
ប្រភព៖ http://www.khmerpropey.com



