ជួយ Share អោយអ្នកមាន ស្នាមសង្វារ ដឹងផង៖ ឡេធម្មជាតិផ្សំឡើងពីធាតុផ្សំ ៣មុខអាចកម្ចាត់ស្នាមសង្វារបានគ្រប់កន្លែង
ខាងក្រោមនេះ ជាការណែនាំពីរបៀបធ្វើឡេធម្មជាតិ ដែលអ្នកអាចធ្វើវាដោយខ្លួនឯងបាន។ វាមានប្រសិទ្ធភាពជួយជម្រុះកោសិកាស្បែកចាស់ៗ និងកម្ចាត់ស្នាមសង្វារ។ ឡេមួយនេះ ជួយផ្តល់សំណើម ក៏ដូចជា ជួយថែរក្សាស្បែករបស់អ្នក។
គ្រឿងផ្សំមាន៖
ស្ករត្នោត ២៥០ក្រាម
អំបិល ២៥០ក្រាម
ប្រេងអូលីវ ១៥០ក្រាម។
ការណែនាំ
លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាក្នុងចានមួយ។ រក្សាការកូរវាឱ្យបានរយៈពេលពី ៥-១០នាទី។ មិនចាំបាច់ត្រូវដាក់ដុតកម្តៅឱ្យរលាយស្ករ និងអំបិលឡើយ។ កូរវាបន្ថែមទៀតរហូតដល់ខាប់អន្ធិលៗ។ ប្រើវាលាបឱ្យក្រាស់លើភ្លៅ ក្បាលពោះ និងត្រគាករបស់អ្នក។ ម៉ាស្សាស្បែកលើកដំបូងរយៈពេល ៥នាទី និងរង់ចាំរយៈពេលពី ១០-១៥នាទី ដើម្បីឱ្យវាស្ងួត។ ក្រោយពីរង់ចាំអស់រយៈពេល ១០-១៥នាទី បកវាចេញពីលើស្បែករបស់អ្នក។ អ្នកអាចអនុវត្តន៍វិធីនេះឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។ អ្នកនឹងទទួលបានជើង និងរាងស្លីមស្អាតក្រោយរយៈពេល ៣សប្តាហ៍៕ ប្រភព៖ http://www.mungkulkar.com/
