ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ មាន ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ paracetamol ប្រភេទ P 500 ដែលមានរូបភាពនឹងអត្ថបទដូចមានក្នុងរូបភ្ជាប់មកជាមួយនេះ ដែលឱសថនេះ មិនមាន ចុះបញ្ជិកាជាមួយក្រសួងសុខាភិបាលទេ ហើយក្រោយពីស្រាវជ្រាវ ឃើញថា មិនមានឱសថប្រភេទនេះចរាចរលើទីផ្សារនោះទេ។ នេះ ជាព័ត៌មានដែលប្រហែល ជាប្រឌិត ឡើងហើយ សូម្បីតែក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាក់លើភាព មិនគួរឲ្យជឿ នៃព័ត៌មានឱសថ P 500 ដូចបានភ្ជាប់ជូនមកជាមួយនេះផងដែរ។
ដូច្នេះ ដើម្បីចៀសវាងបញ្ហាសុខភាព សុំប្រើតែឱសថណាដែលមានចុះបញ្ជិកា ជាមួយ ក្រសួងសុខាភិបាល ដោយមានបិទលតាបត្រនិងលេខបញ្ជិកាត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា



