ប្រិយមិត្តមិនតិចនាក់ទេ
ដែលតែងភ្លេចលេខសម្ងាត់ iCloud មិនដឹងត្រូវដោះស្រាយយ៉ាងម៉េច។
មានវិធីមួយងាយស្រួល អាចធ្វើបានដោយខ្លួនឯង
មិនបាច់ចំណាយប្រាក់ឲ្យជាងជួយដោះ iCloud ឡើយ។
ដំបូងចូលទៅកាន់ Safari លើ iPhone ហើយវាយ iforgot.apple.com។
បន្ទាប់មកវាយអ៊ីមែល iCloud របស់អ្នកក្នុងប្រអប់ដាក់ថា
name@example.com រួចវាយតួអក្សរនិងលេខកូដក្នុងរូប ចូលប្រអប់ Type
the character in the image រួចចុច Next
នៅលើផ្នែកខាងស្តាំក្បែរពាក្យ Apple ID។
ចុចជ្រើសយកត្រង់ I need to reset my password ហើយចុច Next។ ជ្រើសយក Get an email ហើយចុច Next។
បន្ទាប់មកបើកអាសយដ្ឋានអ៊ីមែលដែលអ្នកស្មើសុំប្ដូរលេខសម្ងាត់លើ
iPhone (ឬលើកុំព្យូទ័រក៏បាន) នោះនឹងឃើញសារពី Apple ដើម្បី Reset
លេខសម្ងាត់របស់អ្នក។
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលដែលអ្នក Sign in លើ iPhone និង iCloud គឺតែមួយ។
ពេលអ្នកបើកសាររបស់ Apple ចុចលើពាក្យ Reset now >
បន្ទាប់មកវាយលេខសម្ងាត់ថ្មីសម្រាប់គណនី iCloud របស់អ្នក។
លេខសម្ងាត់ យ៉ាងហោចណាស់ ៨ ខ្ទង់ ហើយគួរមានលេខលាយអក្សរធំតូច។
ក្រោយវាយលេខសម្ងាត់ថ្មីរួចរាល់ ចុចលើសញ្ញាព្រួញនៅខាងស្តាំពាក្យ
Apple ID។
ពេលនេះអ្នកអាចយកលេខសម្ងាត់ថ្មីនេះទៅប្រើប្រាស់លើ iCloud របស់អ្នកបានហើយ។
ប្រភព៖
sabay