វត្តមាននៃកំពូលស្មាតហ្វូនដើមឆ្នាំ ២០១៧ របស់ Samsung ម៉ូដែល Galaxy S8 និង S8+ កំពុងអង្រួនចិត្តមនុស្សជាច្រើនជុំវិញពិភពលោក ខណៈស្មាតហ្វូននេះមានរូបរាងដ៏ពិសេស និងមានបំពាក់បច្ចេកវិទ្យាទំនើបៗ។
Galaxy S8
- អេក្រង់ ៥,៨ អ៊ីញ បង្ហាញរូបទំហំ ២ ៩៦០x១ ៤៤០pixel និងដង់ស៊ីតេរូប ៥៧០ppi
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat
- កាមេរ៉ាក្រោយ ១២MP ថតវីដេអូកម្រិត 4K
- កាមេរ៉ាមុខ ៨ MP
- ប្រើបន្ទះឈីប Octa-core Qualcomm Snapdragon 835 (2.35GHz + 1.9GHz) ឬ Octa-core Samsung Exynos 8895 (2.35GHz + 1.7GHz)
- អង្គផ្ទុកទិន្នន័យ ៦៤GB អាចបន្ថែមដល់ ២TB
- RAM 4GB
- ថាមពលថ្ម ៣ ០០០ mAh
- តម្លៃ (បរទេស) ៧៥០ ដុល្លារ
Galaxy S8+
- អេក្រង់ ៦,២ អ៊ីញ បង្ហាញរូបទំហំ ២ ៩៦០x១ ៤៤០pixel និងដង់ស៊ីតេរូប ៥២៩ppi
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat
- កាមេរ៉ាក្រោយ ១២MP ថតវីដេអូកម្រិត 4K
- កាមេរ៉ាមុខ ៨ MP
- ប្រើបន្ទះឈីប Octa-core Qualcomm Snapdragon 835 (2.35GHz + 1.9GHz) ឬ Octa-core Samsung Exynos 8895 (2.35GHz + 1.7GHz)
- អង្គផ្ទុកទិន្នន័យ ៦៤GB អាចបន្ថែមដល់ ២TB
- RAM 4GB
- ថាមពលថ្ម ៣ ៥០០ mAh
- តម្លៃ (បរទេស) ៨៥០ ដុល្លារ

