អ្នកស្រុកមើលងាយ ! ថាក្ររហាម តែពីរបីឆ្នាំក្រោយមក គ្រប់គ្នាស្ទើរ ចុកឈាម ពេលឃើញ រូបថត…..
មនុស្សជាច្រើនបានគិតថា នៅពេលដែលយើងគ្មានលុយ គ្មានទ្រព្យ គឺមិនអាចបន្តការសិក្សា បាននោះទេតែតាមពិត អ្វីគ្រប់យ៉ាងគឺ មិនស្ថិតនៅលើថវិកា ទាំងស្រុងនោះទេ
វាគឺបាន ស្ថិតនៅ លើការតាំងចិត្ត ការតស៊ូព្យាយាមអត់ធ្មត់ ជំនះ គ្រប់ឧបសគ្គ ឯណោះទេ ទើបធ្វើអោយការសិក្សា និង ជីវិត របស់យើង ជោគជ័យរុងរឿងបាន ។
ជាក់ស្តែងនារីជនជាតិពីលីពីនម្នាក់ ឈ្មោះ អាយ បាន់តាំង សេរ៉ាផី កើតនៅក្នុងត្រកូលក្រីក្រ តោកយ៉ាក តែនាងបានព្យាយាមតស៊ូ ជំនះ គ្រប់ការលំបាកទាំងអស់ ។
តាំងពីតូចមកនាងបានខិតខំរៀនរហូត ព្រោះចង់មានអនាគត ភ្លឺស្វាងនឹងគេ ។ ក្រោយពីបានខិតខំប្រឹងប្រែង អស់ជាច្រើនឆ្នាំមក នាងបានចូលរៀននៅ សាកលវិទ្យាល័យមួយ ហើយរហូតបាន ប្រឡង ចូលធ្វើជាគ្រូអនុវិទ្យាល័យ ហើយលទ្ធផល បានធ្វើអោយ មនុស្ស ជាច្រើនស្ទើរស្រក់ទឹកភ្នែក ជំនួសរូបនាង ដោយ ពិន្ទុ របស់របស់នាងខ្ពស់ រហូតដល់នឹកស្មាន មិនដល់ គឺបាន ៩០% ក្នុងខណៈពេលដែលពិន្ទូដែលខ្ពស់បំផុតគឺបានត្រឹមតែ ៩០.២៥% តែប៉ុននោះ ។
នាងបាននិយាយថា នាងមិនដែលបានញ៉ាំអាហារឆ្ងាញ់ៗ ដូចគេដូចឯងនោះទេ គឺមានត្រឹមតែ អំបិល ហើយនិងបាយ តែប៉ុននោះ ។ នាងបានបន្តទៀតថា បើសិនជានាងមានមី សម្រាប់ញ៉ាំ នោះវាពិតជាអស្ចារ្យណាស់សម្រាប់រូបនាង ។
ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវដ៏កម្សត់របស់នារីខាងលើ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំង ពីការតស៊ូប្រឹងប្រែង អត់ធ្មត់ ព្យាយាម នៅក្នុងការសិក្សា អោយបានជោគជ័យដូចជារូបនាង ដោយមិនត្រូវអស់សង្ឃឹមនោះឡើយ ៕
ប្រភព៖ kh-empire

