ចង់ដឹងទេថា តើអត្ថប្រយោជន៍របស់ក្រូចសើចមានសារៈសំខាន់យ៉ាងណា? មើលហើយទើបបានដឹង!!!
យើងដឹងហើយថា ក្រូចសើចគឺជាគ្រឿងផ្សំ និងជាឱសថមួយប្រភេទ ដែលមាន ការពេញ និយម ប្រើប្រាស់ តាំងពីសម័យបុរាណមក។ វាមានផលប្រយោជន៍យ៉ាងមហាសាលនៅក្នុងការផ្ទះបាយ ដោយយកទៅចម្អិនជាមួយម្ហូបអាហារ ឬធ្វើជាឱសថព្យាបាលជំងឺតម្កាត់ ផ្សេងៗបានយ៉ាង មានប្រសិទ្ធភាព។
ខាងក្រោមនេះ យើងនឹងបង្ហាញពីអត្ថប្រយោជន៍របស់ក្រូចសើច៖
ឫស៖ ឫសរបស់ក្រូចសើចអាចជួយព្យាបាលអាការគ្រុន បណ្តេញខ្យល់ និងបន្សាបជាតិពុល បានយ៉ាងល្អ។
សំបក៖ សំបកផ្លែក្រូចសើច អាចយកមកព្យាបាលជំងឺបានជាច្រើនមុខដូចជា ជួយ បំបាត់កា គេងមិនលក់ ជួយបម្រុងបេះដូង ជួយព្យាបាលអាការខ្យល់ចាប់ វិលមុខ ងងឹតមុខ ឈឺក្បាល ធីងធោងេះ ជួយបណ្តេញខ្យល់ក្នុងពោះវៀន បំបាត់ឈឺពោះ ឆ្អល់ពោះ និងជួយ លាង សារធាតុ ពិសនៅក្នុងរាងកាយឱ្យចេញមកក្រៅបានដោយងាយ។
ផ្លែ៖ ជួយបំបាត់អាការក្អក កម្ចាត់កំហាក ដោយគ្រាន់តែយកផ្លែក្រូចសើចមួយចំហៀងផ្លែ មក អាំងភ្លើងតិចៗ ហើយច្របាច់ទឹកវាចូលក្នុងបំពង់ក.បន្តិចៗ នោះនឹងអាចជួយបន្ថយអាការទាំងនេះឱ្យធ្លាក់ចុះបាន។ ជួយបន្សុទ្ធឈាម ដោយនាំយក ផ្លែក្រុចសើចមកពុះជាពីរ ហើយយកទៅត្រាំជាមួយអំបិល ឬទឹកឃ្មុំ ទុកប្រមាណជា១ខែ ហើយសម្រិតទឹកមកទទួលទានជាការស្រេច។
ស្លឹក៖ ជួយព្យាបាលអាការក្អួតចង្អោរ គ្រាំក្នុង និងជួយព្យាបាលស្នាមជាំ បានយ៉ាងល្អ ព្រោះស្លឹកវាមានបេតាការ៉ូទីន ដែលបំបែកខ្លួនជួយ ក្នុងការពន្យឺតការរីក លូតលាស់ របស់កោសិកាមហារីក និងជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
លើសពីនេះ នៅជួយព្យាបាលឈឺពោះ ឆ្អល់ពោះ ទាំងមនុស្សចាស់ និងកូនក្មេងបានយ៉ាង មាន ប្រសិទ្ធភាព។ ជួយធ្វើឱ្យស្រ្តីមករដូវទៀងទាត់, ជួយបំបាត់អាការចេញឈាមតាមជើងធ្មេញ ដោយគ្រាន់តែយកទឹកផ្លែក្រូចសើចមកដុសអញ្ចាញធ្មេញ ក្រោយពេលដុសធ្មេញរួច។
មិនត្រឹមតែប៉ុណ្ណោះ ក្រូចសើចអាចយកទៅប្រើជាគ្រឿងថែរក្សាសម្រស់ដូចជា៖
១. សម្រាប់ថែទាំសក់៖
-ជួយបម្រុងសក់ កែបញ្ហាសក់ជ្រុះ៖ ដោយការនាំយកផ្លែក្រូចសើចកន្លះផ្លែ មកញីនៅ លើក្បាល ក្រោយកក់សក់ ហើយផ្អាប់ទុកមួយសន្ទុះចាំលាងចេញ។ ឬម្យ៉ាងទៀត គឺនាំយក ទឹកក្រូច សើចមកកក់សក់ទុកចោលប្រមាណ១០នាទី ក៏អាចជួយកម្ចាត់របស់ កខ្វក់នានាចេញ ពីស្បែក ក្បាល និងសរសៃសក់បានយ៉ាងងាយ។
-ជួយកម្ចាត់អង្គែ៖ ដោយនាំយកផ្លែក្រូចសើចទៅអាំងភ្លើងតិចៗ ទាល់តែវាចេញប្រេងពីសំបក និងមានក្លិនឈ្ងុយផង។ បន្ទាប់មកយកវាមួយចំហៀងមកច្របាច់យកទឹកលាបលើក្បាល ព្រម ទាំងសរសៃសក់ឱ្យសព្វ។ អប់ទុកចោលប្រហែលពី ១៥-៣០នាទី ចាំលាងជម្រះចេញជាមួយទឹកស្អាត។ វិធីនេះក្រៅពីអាចជួយកម្ចាត់អង្គែក៏សាកសមជាមួយអ្នកដែលមានបញ្ហារមាស់ស្បែកក្បាលផងដែរ។
-ជួយឱ្យសក់មានសភាពខ្មៅរលើបរលោង៖ ដោយនាំយកផ្លែក្រូចសើចពាក់ កណ្តាលផ្លែយកទៅ ស្ងោរ ដោយដាក់បរិមាណផ្លែក្រូចសើច២ភាគ ទឹក១ភាគ ជាមួយនឹងការប្រើភ្លើងតិចៗល្មម។ យកវាមកបិតគម្របទុកឱ្យត្រជាក់ សឹមយកក្រណាត់ស្អាតមកច្រោះយកកាកចោល។ ក្រោយមកយកទឹកវាមកលាបលើស្បែកក្បាលនិងសរសៃសក់ឱ្យសព្វដូចជាការកក់សក់យ៉ាងដូច្នេះ
ដែរ។ អាចប្រើជំនួសជាសាប៊ូ ឬជាក្រែមបន្ទន់សក់ក៏បាន។
លើសពីនេះ ផ្លែក្រូចសើច នៅអាចយកធ្វើជាសាប៊ូកក់សក់បានតាមរូបមន្ត២យ៉ាងដូចជា៖
រូបមន្តទី១៖
គ្រឿងផ្សំ៖
១. ក្រូចសើច៣-៥ផ្លែ
២. ស្លឹក Baimee ១០ សន្លឹក
៣. ទឹកអង្ករ១លីត្រ
វិធីធ្វើ៖ យកទឹកអង្ករមកដាំឱ្យពុះ ហើយយកផ្លែក្រូចសើចមកពុះជាពីរ និងយកស្លឹក Baimee ទៅបង់ចូលគ្នា។ រង់ចាំឱ្យវាពុះប្រមាណជា១០នាទី សឹមលើកចុះ បិទគម្របទុកឱ្យត្រជាក់សិន។ ក្រោយមកយកក្រណាត់ស្អាតមកច្រោះយកកាកវាចេញឱ្យស្អាត និងយកទៅចាក់ទុកក្នុងដបដើម្បីរក្សាទុកធ្វើជាសាប៊ូកក់សក់។
រូបមន្តទី២៖
គ្រឿងផ្សំមានដូចជា៖
១. ផ្លែក្រូចសើច៣ទៅ៥ផ្លែ
២. Angel Grass ១កូនចានតូច។
វិធីធ្វើ៖ យកផ្លែក្រូចសើចពុះជាពីរ ចំណែកឯស្លឹក Angel Grass វិញយកទៅលាងទឹកឱ្យស្អាត ហើយ ប្រើទាំងឬសទាំងស្លឹក។ ដាក់ចូលគ្នា នឹងចាក់ទឹកអង្ករបន្តិចចូលផង ហើយយកទៅដាំ ដោយប្រើ កម្តៅល្មមៗ។ ទុកឱ្យពុះប្រមាណជា២០នាទី ចាំលើកចេញ និងបិទគម្របទុកឱ្យត្រជាក់។ បន្ទាប់ ស្រង់យកកាកចោល យកទឹកមកកក់សក់ជាការស្រេច។
ទោះបីជាក្រូចសើចមានអត្ថប្រយោជន៍ជាច្រើន ទាំងផ្លែ និងស្លឹកក៏ដោយ តែប្រសិនបើយក ប្រេង វាមកលាបលើស្បែកដោយផ្ទាល់នោះ ពេលប៉ះនឹងពន្លឺព្រះអាទិត្យ នឹងអាចបណ្តាល មានប្រតិកម្ម
ស្បែកទៅជារលាកធ្ងន់ធ្ងរផងដែរ ព្រោះក្នុងក្រូចសើចមានសារធាតុអុកស៊ីផេដាមីន (oxypedamin) ដែលមិនស៊ីគ្នាជាមួយពន្លឺថ្ងៃ។ ចំណែកឯសារធាតុ d-limonene វិញក៏អាចធ្វើឱ្យប៉ះពាល់ដល់ស្បែកដែរ ប្រសិនបើយើងនៅក្រោមកម្តៅថ្ងៃយូរពេក។
ដូច្នេះដើម្បីរក្សាសុវត្ថិភាព ក្រោយប្រើទឹកក្រូចសើចប៉ះពាល់ជាមួយស្បែក មុនរយៈពេល៤ម៉ោង មិនគួរឱ្យត្រូវប៉ះជាមួយពន្លឺថ្ងៃនោះទេ៕
ប្រភព៖ Pageth.info





