​រដ្ឋាភិបាល​​​​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​​​ទប់​ស្កាត់​ជា​បន្ទាន់​ការ​នាំ​ចេញ​​ទឹក​ដោះ​ម្ដាយ​​ពី​កម្ពុជា​ទៅ​អាមេរិក





រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបានបានប្រកាសឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ការជាបន្ទាន់ ក្នុងការទប់ស្កាត់ ការនាំចេញទឹកដោះម្ដាយពី កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីមានក្រុមហ៊ុនមួយបានស្នើសុំប្រមូលទិញនិងនាំចេញទឹកដោះម្តាយនៅកម្ពុជា។
យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ដែលជម្រាបជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ចំពោះករណីសំណើសុំសម្រេចការនាំចេញទឹកម្តាយពីកម្ពុជានៅអាមេរិក ដោយក្រុមហ៊ុន គុណមាតា មានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មថា Ambrosia Labs Co., Ltd បានស្នើរនោះ  រាជរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឲ្យមានប្រមូលទិញទឹកដោះម្តាយនិងនាំចេញទេទោះកម្ពុជាក្រកម្រិតណាក៏ដោយ ក៏មិនដល់លក់ទឹកដោះដែរ ហើយករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវចាត់ការជាបន្ទាន់ក្នុងការទប់ស្កាត់ជាបន្ទាន់។




ប្រភព៖http://www.ksn-news.com/2017/03/28/64733.html