សម្រាប់ការជួយមានការពិបាក មិនអាចអោយរថយន្តស្ទួចធ្វើដំណើរទៅជួយសង្គ្រោះបាន ព្រោះទីតាំងនៅតំបន់ព្រៃ រីឯផ្លូវចូលក៏តូចចង្អៀតទៀត ទើបកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញសម្រេចប្រើម៉ាស៊ីនបូមទឹក ដើម្បីបាញ់ចូលក្នុងរណ្តៅ ព្រោះដំរីជាប់ក្នុងល្បាប់ភក់ស្អិតជាប់ ណាមួយពេលទឹកច្រើនងាយស្រួលអោយដំរីដកដង្ហើម ។ បន្ទាប់បូមទឹកដាក់ហើយ កម្លាំងសង្គ្រោះនាំគ្នាមកកកាយដីច្រាំរណ្តៅព្រមទាំងទម្លាក់មែកឈើ ដើម្បីឲ្យឲ្យដំរីអាចឡើងលើគោក ដោយប្រើពេលអស់ជាង៥ម៉ោង ទើបសង្គ្រោះសត្វដំរីទាំងនេះចេញពីរណ្តៅដែលមានជំរៅជាង៣ម៉ែត្របាន។
ទោះជាយ៉ាងណាមន្ត្រីឧទ្យាននុរក្ស មិនទាន់ដឹងពីមូលហេតុដែរធ្វើអោយសត្វដំរីទាំង១១ក្បាលធ្លាក់ក្នុងរណ្តៅនោះនៅឡើយទេ ។ ក្រោយពីជួយសង្គ្រោះសត្វដំរីទាំង១១ក្បាល ត្រូវបានព្រលែងចូលទៅក្នុងព្រៃវិញអស់ហើយដែរ ៕
ប្រភព៖https://angrut.com/archives/8575





