ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញគម្រោងសាងសង់សារះមន្ទីបន្ថែមទៀតនៅឋានព្រះច័ន្ទ
ជាច្រើនកន្លែងដើម្បីប្រមូលអ្នកអត់លិឍទៅដាក់ទីនោះដោយសារតែសារះមន្ទីនៅផែនដីមាន
ភាពចង្អៀតដោយសារតែមានអ្នកលិឍកើនឡើងច្រើនពេកពីមួយថ្ងៃទៅមួយថ្ងៃ
ជាហេតុធ្វើអោយអ្នកវិទ្យាសាស្រ្តបង្ហើបគម្រោងនេះឡើង
ដើម្បីយកពួកទាំងនោះទៅដាក់ឋានព្រះច័ន្ទអោយអស់ ដាក់អោយដាច់ពីឡែកពីគេ
កុំអោយពួកគេបង្ករភាពរញ៉េរញាយខ្លាំងនៅលើផែនដីនេះ។
ចំពោះគម្រោងនេះដែលអ្នកវិទ្យាសាស្រ្តប្រហែលនឹងចំណាយលុយប្រមាណ១០០ពាន់លានដុល្លា
ដើម្បីបង្កើតសារះមន្ទីជាច្រើនបន្ទប់
សម្រាប់ដាក់អ្នកអត់លិឍទូទាំងពិភពលោករួមទាំងនៅប្រទេសកម្ពុជាផងដែរ។
ហើយចំពោះគម្រោងនេះនឹងលេចរូបរាងក្នុងពេលឆាប់ៗនេះផងដែរ
សម្រាប់ដែលអ្នកលិឍនៅក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះនៅតែមិនអាចរកសង្សារបាននឹងគេទេ
សារះមន្ទីនឹងធ្វើការកោះហៅ ដាក់ឈ្មោះត្រៀមអោយទៅនៅសារះមន្ទីនៅឋានព្រះច័័ន្ទហើយ
ដូច្នេះអ្នកអត់លិឍទាំងឡាយ កុំភ្លេចរួតរាស់ឡើង
អោយឆាប់រកបានសង្សារនឹងគេមួយទុកគ្រាន់ដើរលេងចូលឆ្នាំខ្មែរ
បើមិនចឹងទេបានទៅដើរលេងនៅសារះមន្ទីឋានព្រះចន័្ទហើយ។
ប្រភព៖ និស្សិតផ្តាច់សង្ខារ


