កូនស្រី អតីត ស្នងការក្រុងភ្នំពេញ ប្រតិកម្មជាមួយនឹងលោក ផែង វណ្ណះ ដែលចោទលោក ហេងពៅជាជនពាល និងជាឧក្រិដ្ឋជន
ភ្នំពេញ៖បន្ទាប់ពី លោក ផែង វណ្ណះ បង្ហោះ បង្ហោះវិដេអូខ្លឹបនៅលើបណ្តាញសង្គមហ្វេកបុក អបទៅដោយសំណេររបស់លោក ថា ឧក្រិដ្ឋជន ហេង ពៅ មិនចោលចរិកពាលទោះមានទោសជាប់ខ្លួនជិត ១០០ ឆ្នាំ ក៏ដោយ ។ បាបកម្មមិនចាំជាតិក្រោយទេ ហេង ពៅ ប្រព្រឹត្តបទឧក្រិដ្ឋច្រើនណាស់ ទោះ ហេង ពៅ និង កូនប្រឹងសំដែងតួកំសត់យ៉ាងណាក៏ ហេង ពៅ មិនអាចរួចផុតពីសំណាញ់ច្បាប់ទេ ។
កូនស្រីលោក ហេង ពៅ អតីត ស្នងការក្រុងភ្នំពេញ មិនបានបង្អង់នោះទេបាន ឆ្លើយតបភ្លាមៗទៅលើក ផែងវណ្ណះ ដោយទាមទារឲ្យលោក ផែង វណ្ណះបង្ហាញ ភស្តុតាង ដែលចោទ ឪពុកនាង គឹលោក ហេង ពៅ ថាឧក្រិដ្ឋជន។ យោងតាមខ្លឹមសារនោះបញ្ជាក់ថា «សូមជំរាបជូនពុកម៉ែបងប្អូនឲ្យបានជ្រាបថាពួកខ្ញុំជាកូនៗ លោក ហេង ពៅ បានត្រៀមខ្លួនរួចរាល់ហើយ សំរាប់ការឆ្លើយតប និងតតាំងតាមផ្លូវច្បាប់ជាមួយបុគ្គល ឈ្មោះ ផែង វណ្ណះ យើងខ្ញុំបានត្រៀមឯកសារ និងភស្ដុតាងដែលបញ្ជាក់ពីភាពស្អាតស្អំ របស់ឪពុកយើងខ្ញុំ ជូនសាធារណៈជន បានជ្រាប ហើយក៏នឹងត្រៀមខ្លួនធ្វើសន្និសិទ្ធិ កាសែត សំរាប់ឆ្លើយតបជាមួយបុគ្គល លាបពណ៌ ឈ្មោះ ផែង វណ្ណះដែលជាដង្កូវសង្គម មួយនេះ។ហើយសូមទាមទារឲ្យលោក បង្ហាញឯកសារ និងភស្ដុតាងទាំងឡាយណា ដែលលោកមាន ដូចពាក្យលោកឌៀលនិងចោទប្រកាន់ឪពុកខ្ញុំ ថាជាជនពាល និងឧក្រិដ្ឋជន នោះ ។ លោកត្រូវតែបង្ហាញឯកសារ និងភស្ដុតាងរាល់ពាក្យឡាយណាដែលលោកបានចោទឪពុកខ្ញុំ ត្រូវតែបង្ហាញជាសាធារណៈជាដាច់ខាត ផ្ដល់វាឲ្យតុលាការធ្វើការ ចំពោះភស្ដុតាងដែលលោកមាន ដើម្បីដាក់បន្ទុកឪពុកខ្ញុំ ។យើងខ្ញុំជាកូនៗ ទទួលយកការលាបពណ៌ពីបុគ្គលនេះមិនបានឡើយអោយតែមានការឆ្លើយតបណាមួយពីបុគ្គល ផែង វណ្ណះ យើងខ្ញុំនឹងធ្វើសន្និសិទ្ធកាសែតភ្លាម ផ្ញើរផែង វណ្ណះ »។
ភ្លាមៗនោះ លោក ផែង វណ្ណះដែលគេស្គាល់ថាជាតារាហ្វេកបុកដ៏ល្បីឈ្មោះមួយរូប គាំទ្រ គណះបក្សប្រជាជនកម្ពុជា បានសសេរតបវិញថា «នាងទៅប្ដឹងទៅ ភស្តុតាងនៅតុលាការ តុលាការកាត់ទោសរួចហើយ សាលក្រមដែលតុលាការកាត់ទោសហេង ពៅ និងហើយជាភស្តុតាង នាងចង់បានភស្តុតាងស្អីទៀត ។ នាងឈប់មកនិយាយជាមួយខ្ញុំទៀត ពេលវេលាខ្ញុំមានតម្លៃណាស់ ខ្ញុំមិនមានពេលឆ្លើយជាមួយនាងច្រើនទេ ខ្ញុំប្លុកនាងចេញហើយ ចាំនាងប្ដឹងទៅតុលាការប្ដឹងទៅ »។
ក្រោយមក កូនស្រី លោក ហេង ពៅ ដែលមាន អាខោន MaDa HP’s Daughter ក៏បានបង្ហោះ សារ ដ៏វែងអន្លាយរៀបរាប់ទៅកាន់លោក ផែង វណ្ណះ ដោយមានខ្លឹមសារថា លោកឯង អន់ណាស់ ផែង វណ្ណះ លោកឯងមិនហ៊ានទទួលខំមិនខ្ញុំ លុបខំមិនខ្ញុំ មិនហ៊ានទទួលស្គាល់ការពិត ហ៊ានធ្វើមិនហ៊ានទទួល បើខ្លាំងខ្លួនជាមន្រ្តីប៉ូលូសក្រុងជាង២០ឆ្នាំ ជេរដៀលឪពុកខ្ញុំកប់ៗមាត់ ហ៊ានឲយើងប្ដឹងទៀត វាជារឿងក្រោយ
រឿងដែលយើងត្រូវការពីលោកឯងពេលនេះ គឺភស្ដុតាង ដែលលោកឯងចោទឪពុកខ្ញុំ ថាជាជនពាល និងជាឧក្រិដ្ឋជន មនុស្ស កន្ទុយខ្វៀនដូចជាលោក មិនមែនជាប្រុសទេ អន់ណាស់
បក្សប្រជាជន មិនគួរទុកមនុស្សដូចជាលោកប្រើ ទៀតទេវាអន់ដល់គេគ្រប់គ្នា សូម្បីត្រឹមវីដេអូ ក៏កាត់ត របស់គេត្រឹមពាក់កណ្ដាលមកផុស មូលបង្កាច់ លោកឯងបង្ហាញ់ភស្ដុតាង មក បើលោកឯងជាមន្រ្តីមានសម្ថកិច្ច ពិត បើលោកឯងជា មនុស្សល្អ មិនមែន ប្រើបបូរ ជេរដៀលគេ ទាំងគ្មាន ភស្ដុតាងបែបនេះទេ
មនុស្សគ្មានគុណធម៌ គ្មានសីលធម៌ក្នុងខ្លួន អួតថាជាប៉ូលីស ស្អី តុលាការ មិនទាំងមានភស្ដុតាងផង ខ្លួនឯងមកហ៊ានអះអាង ស្អី
សូមបងប្អូនមេត្តា share ឲ្យមនុស្សក្នុងបក្ស CPP និងថ្នាក់ដឹកនាំ ជ្រាបផង ថាបុរសម្នាក់មានសណ្ដានដង្កូវ មិនស្គាល់ច្បាប់ទម្លាប់ បង្កតែបញ្ហា ព្យុះភ្លៀង ក្នុងប្រទេស អន់ណាស់លោក ផែង វណ្ណះ លោកឈប់ដើរលាបពណ៌គេ ឈប់អួតក្អេងក្អាង ថាខ្លួនជាប៉ូលីស ទៀត ខូចឈ្មោះប៉ូលីសគេអស់ហើយ ធ្វើជាប៉ូលីសបើមិនមានភស្ដុតាង គេមិនធ្វើ គេមិននិយាយទេលោក អន់
តើលោកមានកិត្តិយស និងស្នាដៃអីខ្លះហើយ សំរាប់សង្គមជាតិមួយនេះ បានជាក្អេងក្អាង ខ្លាំងម្ល៉េស ស្ថាប័នតុលាការ មិនទាន់បានចោទឪពុកខ្ញុំថា ជាឧក្រិដ្ឋជនផង ព្រោះគ្មានភស្ដុតាងដាក់បន្ទុក ចុះលោកឯងវិញ ពាក់ត្រឹមសក្ដិសោះ ខាំគេឯង មិនមើលខ្លួន អាសូរតែខ្លួនឯងស្អាតស្អំ ហាហាហហា លាងខ្លយនឯងមិនជ្រះផង មកខ្លាំងស្អីនេះ ចាំទុកថា គង់តែដល់វេនលោកទេ មុននិងក្រោយ។
ប្រភព៖peoplenews




