ឆ្នាំ មមី ម្សាញ់ វក និង រកា ទ្រព្យសម្បិត្តិលុយកាស និង កាខិតខំប្រឹងប្រែងនឹងត្រូវ...


 នរណាម្នាក់ដែលមិនចង់ដើរនៅលើភាពជោគជ័យប្រកបដោយសេចក្តីសុខសុភមង្គល
ទ្រព្យសម្បត្តិនិងលុយកាសច្រើនហូរហៀរនោះមិនចឹងមនុស្សគ្រប់គ្នាចាំបាច់ក្រោកពីព្រលឹម
ដើម្បីប្រឹងប្រែងធ្វើការធ្វើអ្វី?
តែការខិតខំប្រឹងប្រែងទាំងអស់នោះក៏អាស្រ័យលើសំណាងនិងវាសនារបស់យើងផងដែរ
ដូចនេះចង់ដឹងថាយើងបាននិយាយអ្វីខ្លះពីឆ្នាំទាំង៤នេះ សូមអានការទស្សន៍ទាយនៅខាងក្រោម៖

ឆ្នាំមមី៖ មនុស្សប្រុសស្រីកើតឆ្នាំមមីទាំងអស់បានចាបើកំណើតមកប្រកបដោយពរសំណាង មិនត្រឹមតែប៉ុណ្ណឹងទេការងារដែលអ្នកកំពុងតែប្រកបនេះនឹងមានប្រសិទ្ធភាពផ្លាស់ប្តូរអនាគតរបស់អ្នកឱ្យកាន់តែប្រសើរឡើង
រាល់ទង្វើនិងសកម្មភាពរបស់អ្នកនឹងធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំក្នុងពេលឆាប់ៗនេះនិងធ្វើឱ្យអ្នកទទួលបានផលប្រយោជន៍ជាច្រើនពីវា
គួរបញ្ជាក់ថាទាល់តែអ្នកប្រឹងប្រែងបន្ថែមទៀតទើបទទួលបានផលច្រើនលើសលប់។


ឆ្នាំម្សាញ់៖មនុស្សប្រុសស្រីដែលកើតឆ្នាំម្សាញ់នេះបន្ទាប់ពីចូលខែមេសាអ្នកនឹងមានសំណាងល្អគ្មានគូរប្រៀប
បន្ថែមពីលើនេះក្រៅពីការប្រកបការងាររបស់អ្នកនឹងប្រកបទៅដោយរលូនហើយនោះប្រាក់ចំណូលរបស់អ្នកនឹងរត់មករកអ្នកយ៉ាងសន្ធឹកសន្ធាប់។
តែគួរប្រយ័ត្នចំពោះមនុស្សមួយចំនួន
ព្រោះពួកគេមានភាពច្រណែនឈ្នានីសដល់អ្នកដោយសារពួកគេឃើញអ្នកមានលុយកាសទ្រព្យសម្បត្តិច្រើន។

ឆ្នាំវក៖  មនុស្សប្រុសស្រីកើតឆ្នាំវកកើតមកប្រកបដោយភាពវៃឆ្លាត មានទំនួលខុសត្រូវ មានសមត្ថភាពហើយសំណាងល្អធំៗពិតជាមិនអាចហាមមិនឱ្យកើតឡើងលើអ្នកក្នុងខែមេសានេះបានឡើយ។
វាជាសំណាងមួយដែលមិនមែនកើតឡើងរហូតនោះទេបើសិនជាអ្នកមិនប្រឹងថែរក្សាវា
ដូចនេះបើអ្នកចង់ឱ្យវានៅគង់វង្សជាមួយអ្នក អ្នកត្រូវតែខិតខំប្រឹងធ្វើការបន្ថែមទៀត
នោះលុយកាសទ្រព្យសម្បត្តិនិងសំដៅមករកអ្នកកាន់តែច្រើនសន្ធឹកសន្ធាប់។


ឆ្នាំរកា៖មនុស្សប្រុសស្រីកើតឆ្នាំរកាប្រកបដោយភាពរឹងមាំនិងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងគ្រប់រឿងទាំងអស់
 អ្នកតែងតែមានគោលបំណងចង់ពង្រីកអាជីវកម្មរបស់អ្នកយ៉ាងខ្លាំង
ទោះបីពេលនេះអាជីវកម្មរបស់អ្នកមិនសូវមានភាពល្អប្រសើរខ្លាំងក៏ដោយ។
តែកុំបារម្ភឡើយព្រោះចូលដល់ខែមេសានេះវាសនារបស់អ្នកនឹងត្រូវបានផ្លាស់ប្តូរ
ធ្វើឱ្យការរកស៊ីរបស់អ្នកមានភាពប្រសើរឡើងជាងមុនទ្វេដង
ហើយសំណាងទាំងអស់នោះក៏អាស្រ័យលើអ្នកមួយចំណែកដែរ បើអ្នកតស៊ូប្រឹងប្រែងខ្លាំងវាក៏មិនទៅណាចោលអ្នកដែរ៕

ប្រភព៖ http://todaysharing.com/news/45225