ស្រ្តីៗគួតែដឹង របៀបកាត់បន្ថយអការះចុកពោះពេលមករដូវ


មនុស្សស្រីគ្រប់រូបនៅពេលពេញវ័យតែងតែមានវដ្តរដូវ ហើយមានកត្តាមួយចំនួ​ន ការមករដូវចំពោះស្រ្តីខ្លះអាចមានរយះពេលពី 3 ទៅ 7 ថ្ងៃ។ បញ្ហានេះគឺកើតឡើងជារៀងរាល់ខែបើសិនជាស្រ្តីមិនមានផ្ទៃពោះទេ។


ជួនកាលការមករដូវម្ដងៗ បានធ្វើអោយមានអការចុកពោះពិបាកទ្រាំ និងបង្ករអោយមានការរំខានដល់ ការសិក្សារៀនសូត្រ ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។
បើសិនជាអ្នកមានអការដូចខាងលើសូមអនុវត្តន៍នូវវិធីសាស្រ្តខាងក្រោមនេះ ដើម្បី កាត់បន្ថយអការះចុកពោះពេលមករដូវ៖

1 បិទកៅអៀក

កៅអៀកក៏អាចកាត់បន្ថយអការចុកខ្លាំងផងដែរ គ្រាន់តែអ្នកបិទកៅអៀកត្រង់កន្លែងដែលអ្នកចុក ហើយព្យាយាមកាយពោះតិចៗដើម្បីជំរុញអោយរដូវហូរតាមសំរួល។

2 ម៉ាស្សាពោះ

អ្នកអាចម៉ាស្សាក្បាលពោះត្រង់កន្លែងដែលចុក កាយជាចលនារង្វង់ៗដើម្បីសំរួលចលនាឈាមរត់។ការម៉ាស្សាក្បាលពោះក៏អាចកាត់បន្ថយអការរមួលក្រពើនិងចុកឆ្អល់ផងដែរ។

3 ងូតទឹកក្ដៅ

ការងូតទឹកក្ដៅអោយបាន ២ រឺ ៣ដង ក្នុងមួយថ្ងៃ អាចជួយបន្ថយភាពតានតឹង និងជួយសំរួលការមករដូវបានខ្លះផងដែរ ដោយសារតែវាជួយរក្សាសីតុណ្ហភាពនៅក្នុងរាងកាយ សម្រួលចលនាឈាមរត់ចេញពីដៃស្បូន និងបន្ថយការកន្រ្តាក់នៃសាច់ដុំ។

4 លេបថ្នាំបំបាត់ការឈឺចាប់

ក្នុងករណីអ្នកនៅតែចុកខ្លាំង អ្នកអាចទៅទិញថ្នាំបំបាត់ការឈឺចាប់។ ក្នុងថ្នាំនេះ មានផ្ទុកនូវវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសេឡេនីញ៉ូម។

5 ផឺកទឹកអោយបានច្រើន

នៅពេលអ្នកខ្វះជាតិទឹកក្នុងពេលមករដូវប្រចាំខែ វាក៏បណ្ដាលអោយអ្នកមានអការឈឺចាប់ផងដែរ ដូច្នេះអ្នកហូបទឹកទឹកអោយបានច្រើន ដើម្បីបំពេញជាតិទឹកដែលបាត់បង់។ អ្នកត្រូវពិសាទឹកអោយបាន ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ ជាពិសេសនៅក្រោយពេលធ្វើលំហាត់ប្រាណរួច។ អ្នកអាចផឹក ទឹកតែបៃតង រឺ ទឹកដូង សូមកុំផឹកភេសជ្ជះដូចជាកាហ្វេ និង ស្រាច្រើនពេក។

6 ពិសាអាហារសម្បូដោយវីតាមីន c

ការពិសាអាហារដែលល្អជំពោះសុខភាពពិតជាប្រសើរ ជាពិសេសអាហារដែលមានវីតាមីន c ច្រើន។ វីតាមីននេះក៏ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និង បន្ថយការឈឺចាប់។ អាហារដែលមានវីតាមីន c  មាននៅក្នុង ប្រភេទអាហារដូចជា ម្ទេសប្លោក បន្លែបៃតង ប៉េងប៉ោះ ល្ហុង សណ្ដែក។

7 ហាត់ប្រាណ

អ្នកគួរធ្វើលំហាត់ប្រាណខ្លះៗ នៅកំឡុងពេលមករដូវ ដើម្បីជួយអោយរាងកាយដំណើការប្រក្រតី និងកាត់បន្ថយ អការឈឺចាប់ពេលមករដូវ។ ដោយឡែកចំពោះស្រ្តីដែលធាត់លើសទម្ងន់ គួរព្យាយាមធ្វើលំហាត់ប្រាណអោយបានច្រើន។

8 ពិសារមៀត

មើមរមៀតក៏អាចជួយកាត់បន្ថយអការចុកពោះពេលមករដូវ ដោយសារវាអាចជួយរក្សាកម្តៅក្នុងខ្លួន សម្រួលចលនាឈាមរត់ និង កាត់បន្ថយអាការចុកឆ្អល់។ វិធីធ្វើ អ្នកត្រួឲូវយកម្សៅរមៀតមួយស្លាបព្រាការហ្វេលាយជាមួយទឹកដោះគោក្ដៅមួយកែវ ផឹកអោយបាន២ដងក្នុងមួយថ្ងៃ។
 ប្រភព៖longsne