បារាំងជំរុញកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសខ្លួនឲ្យបាន៨ជើងយន្តហោះ ក្នុងមួយខែ


បារាំងបានជំរុញឲ្យកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសខ្លួនឲ្យបាន៨ជើងយន្តហោះក្នុងមួយ​ខែ ស្មើ​នឹង ៥២,០០០គីឡូក្រាម នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ ឧញ៉ា ម៉ុង ឫទ្ធី។
អ្នកចែកចាយនៅក្នុងប្រទេសបារាំងបានសំណូមពរឲ្យកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសរបស់ខ្លួន
ឲ្យបានចំនួនទ្វេដងពោលគឺឲ្យបាន៨ជើង​នៅក្នុងមួយខែ ដែលស្មើនឹងបរិមាណផ្លែស្វាយ ៥២.០០០ គីឡូក្រាម ខណៈបច្ចុប្បន្នកម្ពុជា​នាំចេញ​បាន​តែ​១ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ការសំណូមពរនេះ គឺដោយសារតែផ្លែស្វាយរបស់ប្រជាជនកម្ពុជាយើងមានគុណភាពល្អរស់ជាតិ ឈ្ងុយ ឆ្ងាញ់ មានតម្លៃសមរម្យផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះតម្លៃវិញដោយសារតែប្រទេសយើងនៅមិនទាន់មានយន្តហោះហោះ ហើរ ត្រង់ឆ្ពោះ ទៅកាន់ប្រទេសបារាំងនៅឡើយដូចច្នេះហើយយើងត្រូវចំណាយទៅលើតម្លៃដឹក ជញ្ជូនខ្ពស់ជាងតម្លៃទំនិញ៕






ប្រភព៖business-cambodia