រកឃើញបាក់តេរីម៉្យាង ក្នុងសាច់ជ្រូកវៀតណាម ដែលបង្កឲ្យអ្នកបរិភោគឈឺ
*រៀតណាម:* តាមការសិក្សា បានបង្ហាញថា ៤២% នៃសាច់ជ្រូក ៤៨ ក្បាល ក្នុងចំណោម សាច់ជ្រូក ១០៨ក្បាល ដែលប្រមូលយកមកពីផ្សារ ក្នុងខេត្ត Hưng Yên ត្រូវបានរកឃើញថា
មានផ្ទុកបាក់តេរីម៉្យាងឈ្មោះថា Salmonella ដែលអាចឲ្យមនុស្សបរិភោគទៅកើតជំងឺ។
នេះបើយោងតាមរយ: សារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ការស្រាវជ្រាវនេះ បានធ្វើទ្បើងក្នុងឆ្នាំ ២០១៤ និង ២០១៥ដែលទើបនឹងបានចេញផ្សាយជា សាធារណ:នាពេលថ្មីៗ នេះ។
យោងតាមអ្នកវិភាគ ធ្វើការវាយតម្លៃពីហានិភ័យ បានអះអាងថា អ្នកបរិភោគសាច់ជ្រូកដែលមាន ផ្ទុកបាក់តេរីនេះ បានធ្លាក់ខ្លួនឈឺ ១៨ % ដោយមានរោគសញ្ញាដូចជា រាគរូស ឈឺពោះ គ្រុនក្ដៅ
និងមានមេរោគក្នុងឈាមជាដើម៕
ប្រភព៖ postnews
