រូបមន្តព្យាបាលសក់ស្កូវ និង​សក់ជ្រុះ


ការពិតទៅវាមិនមែនជាបញ្ហាទេ ប្រសិនបើអ្នកមានអាយុច្រើន ហើយសក់របស់អ្នកប្រែជាសនោះ ប៉ុន្តែអ្វីដែលជាបញ្ហាគឺសក់របស់អ្នកស ទាំងដែលអ្នកនៅក្មេងនៅឡើយ។ ពេលដែលយើងចាស់, ឬសសក់របស់យើងនឹងអន់ថយក្នុងការផលិត melaninអញ្ចឹងហើយបានជា​សក់របស់យើង​ប្រែជាស្កូវ។
បើសិនជាអ្នកមានកង្វល់នឹងបញ្ហាសក់ស្កូវមុនអាយុនោះ អ្នកអាចសាកល្បង ជាមួយនឹងរូបមន្តមួយ នេះ៖
– ជាដំបូងអ្វីដែលអ្នកត្រូវធ្វើនោះគឺចិតសំបកខ្ទឹមបារាំងចេញ បន្ទាប់មកចិតវាជាដុំតូចៗ
– ច្របាច់វាយកទឹក អ្នកអាចកិនដោយប្រើម៉ាស៊ីន រឺបុកវាក៏បានដែរ
– យកទឹកវាទៅម៉ាស្សានៅលើស្បែកក្បាលរបស់អ្នក
– ទុកចោល ១៥ នាទី ប្រសិនបើអ្នកអាចទ្រាំនឹងក្លិនរបស់វាបាន អ្នកអាចទុកអោយយូរ ជាងនឹង បន្តិចទៀតក៏បានដែរ។
– បន្ទាប់មកកក់សក់របស់អ្នកជាមួយសាប៊ូ (ជ្រើសរើសប្រភេទ mild shampoo)។ដោយសារតែ ទឹកខ្ទឹមបារាំងសំបូរទៅដោយអង់ស៊ីមម៉្យាងដែលហៅថា catalase ហើយវាត្រូវបានគេ ប្រើអស់ រយៈពេលជាយូរយារណាស់មកហើយ សំរាប់ដំណោះស្រាយបញ្ហាសក់ដូចជាសក់ជ្រុះ និង សក់ស្កូវនេះឯង។
បន្ថែម៖ ឬសសក់របស់អ្នកមិនអាចផលិត melanin ដូចធម្មតា ដោយសារតែរាងកាយរបស់ អ្នកត្រូវ ការវីតាមីន B12 អោយបានច្រើន។ អ្នកត្រូវតែបន្ថែមការញុំាអាហារដែលមានជាតិវីតាមីន B និង A ដើម្បីអោយសក់របស់អ្នកអាចផលិត melanin បានច្រើន។ អាហារដែលសំបូរទៅដោយវីតាមីន B និង A មាននៅក្នុងពពួកផ្លែឈើ និង បន្លែស្លឹកពណ៌បៃតងដូចជា ផ្កាខាត់ណា, ចេក, យ៉ាអួ, ប៉េងប៉ោះ និង ប្រភេទអាហារធញ្ញាជាតិ ដែលជាប្រភពដ៏សំបូរនៃជាតិវីតាមីន B។ អ្វីដែលអ្នកគួរជៀសវាងនោះគឺរបៀបរបបនៃការរស់នៅដែលមិនមានសុខភាពល្អ និង អារម្មណ៍ស្ត្រេស៕
ប្រភព៖​​​ http://rosemag.net/