អាជ្ញាធរ​ដកហូត​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជាង ៦​ពាន់​បណ្ណ​ពី​ជនជាតិ​វៀតណាម


ភ្នំពេញ៖ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ៦ពាន់បណ្ណពីជនអន្តោប្រវេសន៍វៀតណាម ចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ៧ទៅ ៨ម៉ឺននាក់ ដែលបានប្រើប្រាស់លិខិតស្នាមខុសប្រក្រតី។ ថ្លែងមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ លោកបានបញ្ជាក់ថា សមត្ថកិច្ចនឹងស្នើរដ្ឋាភិបាលឲ្យបដិសេធលិខិតស្នាមទាំងនោះវិញ ក្រោយពីមន្ត្រីអន្តរក្រសួងបញ្ចប់ការពិនិត្យរួចរាល់ ក្នុងខែមេសានេះ។ អាជ្ញាធរពុំមានវិធានការពិន័យមន្ត្រីថ្នាក់ក្រោមដែលបានប្រព្រឹត្តខុសឆ្គង កន្លងមកនោះទេ។ លោក សុខ ផល តបនឹងសំណួរបន្ថែមក្រោយសន្និបាតបូកសរុបការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី៣១ ខែមីនានេះ។
ប្រភព៖ ថ្មីៗ