*១. វិធីកោររោមជើងអោយមានភាពស្រស់ស្អាត*
ការកោរោមជើងប្រហែលជាអាចធ្វើឱ្យស្បែកជើងរបស់អ្នកមានភាពរលោង ដោយមិនបាច់រង់ចាំ រយៈពេលយូរឡើយ។ ប៉ុន្តែ តើអ្វីដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានភាព រលើបរលោងនោះ? វាជាវិធីល្អ ប៉ុន្តែសូមកុំអនុវត្តបែបនេះអី ព្រោះនៅពេលក្រោយវាអាច ធ្វើឱ្យមានរោមជើងកាន់តែក្រាស់ សូមអ្នកប្រើក្រែមបន្ទន់សក់ធម្មតានោះនិងមានភាពខុសប្លែក។ ដំបូងត្រូវយកក្រែមបន្ទន់សក់មកលាបលើជើងរបស់អ្នក រួចចាំកោររោមជើងតាមក្រោយ។ ពេលនោះអ្នកនិងមានអារម្មណ៍ថាស៊ិចស៊ីក្នុងរយៈពេលលឿនជាទីបំផុត។
*២. ផ្លែត្រសក់អាចបំបាត់ភាពស្មុគស្មាញ*
អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ផ្លែត្រសក់ពិតជាមានគុណសម្បត្តិយ៉ាងណានោះ
ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា ផ្លែត្រសក់អាចកាត់បន្ថយភាពតានតឹងបាននោះទេ។
វាគឺមានក្លិនដែលអាចបង្កើតឱ្យអ័រម៉ូននៅក្នុងខួរក្បាលមានភាពស្រស់ស្រាយ។ នៅ
ពេលអ្នកត្រលប់មកផ្ទះវិញ បើមានអារម្មណ៍ស្មុគស្មាញនោះ សូមកាត់ ត្រសក់ជាបន្ទះ
ស្តើងៗ ហើយដាក់វានៅលើភ្នែករបស់អ្នក។ នោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍
ថាត្រជាក់ ហើយជួយឱ្យអារម្មណ៍របស់អ្នកធូរស្រាល និងកាត់បន្ថយការហើមភ្នែក ឬក្តៅ
ភ្នែករបស់អ្នកផងដែរ។
*៣. ទឹកក្រូចឆ្មាអាចជួយឲ្យក្រចករបស់សស្អាត*
ដូចគ្នាដែរ ក្រូចឆ្មាប្រហែលជាអ្នកបានដឹងពីគុណសម្បត្តិរបស់វាមិនតិចទេ។ ពិតណាស់ ក្រូច
ឆ្មាគឺមានប្រសិទ្ធភាពក្នុងការព្យាបាលមុន ស្នាម ក្រូចឆ្មាគឺអាចដោះស្រាយបាន។
ទោះជាយ៉ាងណាក៏ដោយប្រហែលជាមានមនុស្សតិចតួចបំផុត ដែលបានដឹងអំពីឥទ្ធិពលរបស់
ក្រូចឆ្មា ដែលអាចធ្វើឱ្យក្រចករបស់យើងមានព៌ណស និងរឹងមាំ។ គ្រាន់តែដាក់ក្រចក
របស់យើងចុះទៅក្នុងទឹកក្រូចឆ្មានោះ អ្នកនឹងបានឃើញនូវភាពជាក់ស្តែង ដោយ
ខ្លួនឯងផ្ទាល់ ពីព្រោះថានៅក្នុងក្រូចឆ្មាមានសារជាតិអាស៊ីត ដែលអាចធ្វើឱ្យក្រចក
មានព៌ណ ស និងរឹងមាំ ។
*៤. ស្រាបៀរអាចបង្កើនឱ្យសក់មានទម្ងន់*
បញ្ហាសក់ផុយស្រួយ និងសក់ខ្សោយគឺត្រូវបានដោះស្រាយល្អបំផុត ដោយការលាងជម្រះជាមួយ
ស្រាបៀរ។ ជាតិអាកុលនៅក្នុងស្រាបៀរអាចបន្ថែមនូវភាពរស់រវើកដល់សក់ ជាមួយសក់
ដែលមានពន្លឺចែងចាំង។ ធ្វើការម៉ាស្សាសក់ជាមួយស្រាបៀរ បន្ទាប់មកយកកន្សែងមករុំ
នៅលើក្បាលរបស់អ្នក ទុករយៈពេលប៉ុន្មានជា ២ ឬ ៣ នាទីរួចយកសាប៊ូធ្វើការកក់សក់
របស់យើងជាការស្រេច។
*៥. ឡេលាបមុខអាចជាម្សៅទ្រនាប់បាន*
នៅពេលបច្ចុប្បន្នយុវវ័យនិយមចូលចិត្តផាត់មុខមុនពេលចេញទៅក្រៅ ។ ប៉ុន្តែពួកគេមិន
ថាកំដៅថ្ងៃមានផលប៉ះពាល់ខ្លាំងចំពោះស្បែកមុខប៉ុនណាឡើយ។ សូមអ្នកចងចាំថា
ប្រភេទឡេនាពេលបច្ចុប្បន្នពិតជាមានច្រើនណាស់ ប៉ុន្តែអ្នកគួរគប្បីជ្រើសប្រភេទ
ឡេណាដែលមានសារធាតុ អេសភីអេហ្វ មានកម្រិតចាប់ពី ១៥ ទៅ ៣០ ពីព្រោះវាមានភាព
សមស្រប និងអាចថែរក្សាស្បែកមុខពីកំដៅថ្ងៃបាន។ ដូចនេះរាល់ពេលដែលអ្នកចេញទៅ
ក្រៅដែលស្ថិតនៅក្រោមកំដៅគួរគប្បី ប្រើវាជាប្រភេទម្សៅទ្រនាប់ បន្ទាប់មកសូម
ផាត់ម្សៅផាត់តាមក្រោយ ពីព្រោះអាចធ្វើឱ្យស្បែកមុខការពារពីកំដៅថ្ងៃ និងរក្សា
សំណើមស្បែកមុខបានល្អ។
*៦. ថ្នាំដុសធ្មេញអាចកាត់បន្ថយមុននៅលើផ្ទៃមុខ*
ថ្នាំដុសធ្មេញ គឺមានភាពត្រជាក់នៅពេលដាក់វានៅលើស្បែក នេះជាហេតុផលដែល
អាចឱ្យយើងប្រើថ្នាំដុសធ្មេញក្នុងការព្យាបាលបញ្ហាមុនបានយ៉ាងល្អ និងគ្មានភាព
ប៉ះពាល់។ ចំពោះបញ្ហាមុនខ្ទុះ ថ្នាំដុសធ្មេញ នេះក៏អាចត្រូវបានប្រើដើម្បីកាត់បន្ថយ
ការរលាកស្បែកដែលបង្កឡើង ដោយមុនប្រភេទនេះយ៉ាងមានប្រសិទ្ធភាព។ វាជា
ការល្អបំផុតដើម្បីប្រើថ្នាំដុសធ្មេញសម្រាប់ការព្យាបាលបញ្ហាមុន៕
ប្រភព៖ camlocation



