ត្រឹម ២ខែ ឆ្នាំ ២០១៧នេះ ប្រទេសវៀតណាម បានចំណាយប្រមាណ ១៦៤លានដុល្លារអាមេរិក
ក្នុងការនាំចូល ផ្លែឈើ និងបន្លែពីបរទេស ដែលភាគច្រើនមកពី ប្រទេសថៃ និងចិន ដែលនេះ បណ្តាលមកពីការបាត់បង់ទំនុកចិត្តលើ ផលិតផលក្នុងស្រុក ដែលប្រើគីមីហួសកម្រិត។ នេះបើយោងតាមសារព័ត៌មាន Xinhuaចុះផ្សាយកាលពីពេលថ្មីៗនេះនេះ។
ប្រទេសវៀតណាម ធ្លាប់តែជាប្រទេសនាំចេញផ្លែឈើច្រើន តែបានចំណាយ១៦៤លានដុល្លារ អាមេរិកក្នុងរយ:ពេល ២ខែ ដើម្បីនាំចូលផ្លែឈើ ដែលកើនឡើងប្រមាណ ៥៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
វៀតណាម ចំណាយ ៨២លានដុល្លារអាមេរិក នាំចូលបន្លែ ផ្លែឈើពី ប្រទេសថៃ ក្នុងខែមករា និងកុម្ភ:ហើយក៏បាននាំចូលពីចិន មីយ៉ាន់ម៉ា និងអាមេរិក។
លោក Nguyen Tien Hung ប្រធានក្រុមហ៊ុន BigGreen នៅវៀតណាម បានលើកឡើងថាក្រុមហ៊ុន ល្អៗជាច្រើន កំពុងរកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ទំនុកចិត្តពីអតិថិជន បណ្តាល មកពីការប្រើប្រាស់សារធាតុគីមីគ្មានស្តង់ដា មិនចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ ខាតបង់ ទាំងតម្លៃខាតទាំងគុណភាព។
លោក Thu Duc អ្នកបោះដុំផ្លែឈើដ៏ធំ នៅទីក្រុងហូជីមិញ បានលើកឡើងដែរថាគាត់សុខចិត្តចំ ណាយលើផ្លែឈើនាំចូល ទោះបីជាវាថ្លៃ ព្រោះផ្លែឈើមកពីបរទេសឆ្លងកាត់ការត្រួតពិនិត្យត្រឹម ត្រូវ និងមិនចាំបាច់ភ័យខ្លាចពីសុវត្ថិភាពនោះឡើយ។
បើទោះបីជា ផ្លែឈើនាំចូល មានតម្លៃថ្លៃ ក៏នៅតែលក់ដាច់ ដោយសារតែបញ្ហា សុវត្ថិភាពចំណី អាហារនៅតែជាបញ្ហាចំបង ព្រោះមានករណីផ្លែឈើ ប្រើជាតិគីមីហួសកម្រិត និងខុសស្តង់ដារ
ត្រូវបានរកឃើញជាច្រើនករណី៕
ប្រភព៖ postnews



