ភ្នំពេញ៖ ស្រ្តីម្នាក់បានកាន់រូបថតមួយកូនស្រីមួយសន្លឹក ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីដាក់ពាក្យ បណ្ដឹងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ សុំឲ្យនគរបាលជួយអន្តរាគមន៏ ស្វែងរកកូនស្រីគាត់ ដែលបានលួចរត់ចេញពីផ្ទះបាត់ រយះពេល ១យប់និង១ថ្ងៃទីហើយមិនដឹងទៅណា ព្រោះតែខឹងគាត់វាយប្រដៅបន្តិចបន្តួចសោះ។
ស្រ្តីរូបនោះបានប្រាប់ថាគាត់ឈ្មោះសូយ នឿន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទំពាំងស្រែ ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង។ចំណែកកូនស្រីដែលបាត់ទៅនោះមានឈ្មោះផាន ធារី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាមួយគាត់នៅភូមិកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបាននិយាយថា កូនគាត់បានដើរលេងសេពគប់មិត្តភក្ដិមិនល្អ ចំណែកគាត់បានខំប្រឹងធ្វើការរក ប្រាក់ដើម្បីចិញ្ចឹមនាងនិងក្មួយ២នាក់ទៀត ហើយដោយសារខ្លាចកូនដើរផ្លូចខុស មានបញ្ហាដល់ខ្លួននិងខូច កិត្តិយសគ្រួសារ ក៏បានស្ដីប្រដៅនិងណែនាំឈប់ឲ្យដើរលេងឥតប្រយោជន៏តទៅទៀត។ប៉ុន្តែនាងមិនត្រឹមតែ មិនព្រមស្ដាប់តាមនោះទេ ព្រមទាំងតមាត់ទៀតធ្វើឲ្យគាត់ខឹង ក៏បានទាញខ្សែភ្លើងវាយ២ទៅ៣ខ្សែភ្លើងតែ ម្ដង។បន្ទាប់កូនស្រីគាត់បានលួចរត់ចេញពីផ្ទះបាត់ មិនដឹងថាទៅទីណាឡើយ ចំណែកគាត់ជាម្ដាយបាន ខលរកប៉ុន្តែខលមិនចូលទៀត ទើបធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានកាន់រូបថតកូនមួយសន្លឹក ធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយស្វែងរកកូនសករីគាត់ផង៕ពោធិ៍សែនជ័យ
ប្រភពហ្វេសប៊ុក៖ ស្រីម៉ៅ សៀមរាប កោះប៉ែន



