ថ្នាំលាបសក់ និងគ្រឿងសំអាងក្លែងក្លាយមានជាតិគីមីប៉ះពាល់សុខភាព ចំនួន៣០តោន ត្រូវសមត្ថកិច្ចបង្រ្កាបចំនួន៣ទីតាំង


(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លាយ(គ.ប.ផ.ក) និងលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្កាល បានដឹកនាំមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក និងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចុះបង្ក្រាបទីតាំងសិប្បកម្មផលិតថ្នាំលាបសក់ និងគ្រឿងសំអាងក្លែងក្លាយ ចំនួន២ទីតាំង ស្ថិតក្នុងខេត្តកណ្តាល និងទីតាំងមួយទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ។
ការចុះបង្ក្រាបនោះមានការចូលរួមពីកម្លាំងជំនាញក្រសួងសុខាភិបាល កម្លាំងជំនាញវិទ្យាស្ថានស្តង់ដាកម្ពុជា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ ដោយរកឃើញថាថ្នាំលាបសក់ និងគ្រឿងសំអាង មិនមានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានជាតិគីមីប៉ះពាល់ ដល់សុខភាព សរុប៣ទីតាំងចំនួនប្រហែល ៣០,០០០គីទ្បូក្រាម ស្មើនឹង៣០តោន។ លេខាធិការដ្ឋាន នៃ គ.ប.ផ.ក និងសមត្ថកិច្ចចម្រុះ កំពុងកសាងសំណុំរឿង និងចាត់វិធានការបន្តតាមច្បាប់៕



















ប្រភព៖ freshnewsasia