ថ្ងៃមួយខ្ញុំកំពុងនៅផ្ទះជាមួយប្រពន្ធរួមទាំងកូនសំលេងទូរស័ព្វក៏រោទ៍ស្ទើបែក
ក្រដាសត្រចៀក
ការពិតគឺមិត្តភក្រ្តខ្ញុំខល
មក
-អាឡូពួកម៉ាកហ្អែងនៅឯណា?
-គ្នានៅផ្ទះជាមួយប្រពន្ធ..!
-តោះទៅផឹកអត់.នៅខារ៉ាអូខេទើបបើកថ្មីស្រីស្អាតអស់ទាស់
-តោះចាំតិចចឹង…..។
ភ្លាមនោះខ្ញុំភប្រពន្ធខ្ញុំថាខ្ញុំទៅក្រៅប្រជុំមានការសំខាន់ហើយឆ្លៀតសុំប្រាក់ពីនាងបាន១០០ដុល្លាផងដែរហើយប្រាប់នាងថា:អូនញាំបាយមុនទៅយប់តិចបងមកវិញហើយអូនកុំភ្លេចបើកទ្វាអោយបងផង……….។
បានដៃតែម្ដងគ្រាន់តែចេញផុតពីផ្ទះ១ជំហានខ្ញុំបើកម៉តូដូចហោះប្រញាប់ទៅជួបជុំមិត្តភក្ត្រ…ដោយគ្មានខ្វល់អ្វីទាំងអស់
ក្នុងចិត្តសប្បាយខ្លាំងណាស់ដោយនឹកគិតថានឹងបានផឹកស៊ីសប្បាយអោបកៀកកើយស្រីក្មេងៗយ៉ាងរំភើយ….បន្ទាប់ពីការសប្បាយដ៏ខ្លីនោះបញ្ចប់ម៉ោងប្រហែល៤ទាបភ្លឺខ្ញុំបានទៅដល់ផ្ទះវិញហើយចុចទូរស័ព្វអោយប្រពន្ធបើកទ្វា..មិនទាន់បានចុចផងទ្វាក៏របើកហើយនាងញញឹមដាក់ខ្ញុំសួរថាបងហត់ឬអត់បងការងារច្រើនទេ….ដោយសារខ្លាចធុំក្លិនស្រាខ្ញុំក៏ប្រញាប់ចូលមុជទឹកហើយប្រាសខ្លួនដេកទៅ…
ភ្លឺឡើងខ្ញុំងើបទាំងឈឺក្បាលខ្ទោកៗស្រាប់តែឃើញកាហ្វេ១កែវ
នឹងអាហារពេលព្រឹកនៅលើតុប្រពន្ធខ្ញុំក៏ហៅខ្ញុំអោយហូប
-បងហូបទៅទាន់នៅក្ដៅៗ
-ចុះអូនមិនញាំទេហើយម៉េចមុខស្លក់ម្លេះ
-ញាំតើព្រោះយប់មិញមិនបានញាំទេញាំតែឯងមិនឆ្ងាញ់ចឹងអាហារសល់ពីយប់ក៏កំដៅញាំទៀតទៅយប់មិញអូននៅឆ្លៀតដេរខោអាវយកទៅលក់ហើយជ្រុលតែចាំបងហើយគ្មានអីធ្វើវាអផ្សុកពេកនៅតែឯងកូនគេងតាំងពីក្បាលល្ងាចណាមួយគ្រួសារយើងជីវភាពសេដ្ឋកិច្ចខ្សោយផង
-បានហើយបងទៅធ្វើការហើយចឹង..…..។
ខ្ញុំជិះម៉ូតូជិតដល់កន្លែងធ្វើការហើយស្រាប់តែស្ទះចរាចរណ៍
ខ្ញុំពិតជាអន្ទះសារណាស់កើតជាចិត្តស្អប់ការរងចាំនោះយ៉ាងខ្លាំងគ្រាន់តែស្បើយស្ទះបន្តិចខ្ញុំជិះដូចហោះពុទ្ធោស្រាប់តែបុកបងប្រុសម្នាក់កំពុងដើរឆ្លងថ្នល់ធ្វើអោយគាត់ដួលលើដីខ្ទាតឥវ៉ាន់ពេញថ្នល់ខ្ញុំក៏ប្រញាប់ចុះជួយរើសគាត់ទំាងញ័រដៃហើយនិយាយទៅកាន់គាត់
-សុំទោសបងខ្ញុំប្រញាប់ពេកសំុបងអភ័យទោស…។
-មិនដឹងប្អូនប្រញាប់ទៅណាទេ?នេះបែក
នំខួបកំណើតប្រពន្ធខ្ញុំបាត់ហើយទម្រាំខ្ញុំកម្មង់បានត្រូវអង្គុយចាំ២ម៉ោងឯណោះ
-ឥលូវខ្ញុំសងបងតើបានទេអស់ប៉ុន្មានដែរបង..?
-យក១០ដុល្លាបានហើយប្រហែលទិញនំថ្មីមិនស្អាត
ដូចនំមុនទេ
-បាទបងនេះលុយ…ខ្ញុំសុំទោស
រួចហើយខ្ញុំបន្តដំណើរទៅមុខទៀតនឹកឃើញថាយីគ្រាន់តែនំខួបប្រពន្ធ១សោះម្ដេចក៏មូលមៅចិត្តម្លេះ.គិតមកដល់ត្រឹមនេះស្រាប់តែខួរក្បាលខ្ញុំវិលវល់ណាស់ការពិតខ្ញុំជាប្រុសដូចគេដែរតែគេល្អជាងខ្ញុំណាស់ខ្ញុំវិញមិនដែលបានធ្វើអីអោយប្រពន្ធសប្បាយចិត្តម្ដងទេបែទុកប្រពន្ធចោលហើយដើរទៅផឹកស៊ីចឹងសោះ…!
“កុំយកនារីណាម្នាក់មកទុកចោលព្រោះនាងមិនងាយទុកអ្នកចោលនោះទេ”
ខ្ញុំកាន់តែអាណិតប្រពន្ធខ្ញុំខ្លាំងលើសដើមធ្វើអោយណែនដើមទ្រូងដែលខ្ញុំមិនគប្បីនឹងយកលុយពីផ្ទះទៅសប្បាយជាមួយស្រី
“ខ្ញុំអោបស្រីផ្សេងយ៉ាងរីករាយស្របពេលប្រពន្ធខ្ញុំអោបការរងចាំខ្ញុំនៅឯផ្ទះ”
ការពិតនាងគ្មានលុយទេតែនាងនៅតែដកអោយខ្ញុំ១០០ដុល្លាព្រោះ
“នាងជាធនាគាដែលមិនងាយដកលុយនៅពេលខ្លះ តែធនាគា
នោះតែងតែអោយខ្ញុំនៅថវិកាលើសពីខ្ញុំដាក់សន្សំ
ខ្ញុំអង្គុយចាំស្តុប១នាទីខ្ញុំអន្ទះសាយ៉ាងនឹងទៅហើយចុះទម្រាំនាងអង្គុយចាំខ្ញុំមួយរាត្រីជារៀងរាល់ពេលខ្ញុំស៊ីផឹកតើនាងអន្ទះសាប៉ុណ្ណាទៅ
“ខ្ញុំចូលចិត្តទៅសប្បាយម្នាក់ឯងដោយទុកអោយប្រពន្ធនៅចាំខ្ញុំឯផ្ទះតែម្នាក់ឯង”
ខ្ញុំញាំអាហារនៅខាងក្រៅយ៉ាងសប្បាយរីករាយស្របពេលដែល
“ប្រពន្ធខ្ញុំសុខចិត្តមិនទទួលទានអាហារបើគ្មានវត្តមានខ្ញុំ”
ខ្ញុំភ្ញាក់ខ្លួនព្រឺតការពិតខ្ញុំកើតជាប្រុសសុខស្រួលណាស់មិនលំបាកពេលមានរដូវមិនបាច់អង្គុយចាំប្ដីមិនបាច់សន្សំសំចៃច្រើន
ចុះហេតុអ្វីខ្ញុំមិនយល់ពីទុក្ខលំបាកប្រពន្ធបែរជាសប្បាយជាមួយស្រីក្រៅ…តើនាងៗនោះល្អជាងប្រពន្ធខ្ញុំត្រង់ណា?
ការពិតគ្មានល្អត្រង់ណាទេមកពីគាត់ចេះធ្វើខ្លួនព្រោះគាត់មិនបានយកពេលធ្វើខ្លួនមកធ្វើម្ហូបអោយខ្ញុំដូចប្រពន្ធខ្ញុំ
គាត់ស្អាតព្រោះគាត់ថែរាងមិនដូចប្រពន្ធខ្ញុំដែលខូចរាងសង្វារពោះព្រោះខំពរផ្ទៃបង្កើតកូនអោយខ្ញុំ..ខ្លួនប្រាណនារីផ្សេងក្រអូបព្រោះមិនបានខំដេរខោអាវបោសផ្ទះជូតផ្ទះបោកសំលៀកបំពាក់ហត់នឿយហូញើសដូចប្រពន្ធខ្ញុំ…….
មកដល់ចំនុចនេះខ្ញុំស្ដាយណាស់ការពិតស្រីដូចគ្នាសោះ
“ហេតុអ្វីចង់ប្រលែងរបស់ខ្លួនទៅចាប់របស់ខ្យល់”
((ថាមនុស្សប្រុសល្ងង់ក៏បានដែលចូលចិត្តទុកប្រពន្ធខ្លួនចោល
ដោយមិនយល់តំលៃហើយរកតែស្រីផ្សេងទោះជាស្រីដូចគ្នា))
((ការពិតមនុស្សស្រីទេដែលមហាល្ងង់ព្រោះគ្នាបានរងចាំមនុស្សប្រុសម្នាក់ជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីប្រុសផ្សេងទៀត))
បើអានចប់ សុំជួយ Share ម្នាក់មួយផងបានទេ ?
ប្រភព៖
khmer-press