ប្រសិនបើអ្នកពិសាទឹកក្រឡុកទាំងនេះសម្រាប់អាហារពេលព្រឹក
ជាតិផ្លែស្វាយនៅក្នុងវា នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត
និងជួយឱ្យអ្នកបាត់ឃ្លានរហូតដល់ពេលអាហារថ្ងៃត្រង់។
ទឹកក្រឡុកបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយនៅក្នុងរបបអាហារ
ក្នុងគោលបំណងដើម្បីសម្រកទម្ងន់
ពីព្រោះភេសជ្ជៈទាំងនេះងាយស្រួលធ្វើ ហើយក្រៅពីវាមានរសជាតិឆ្ងាញ់
វាសម្បូរជាតិវីតាមីន និងសារធាតុរ៉ែ
ដែលមានសារៈសំខាន់ដើម្បីឱ្យសរីរាង្គបំពេញមុខងារបានប្រក្រតី។
នៅក្នុងអត្ថបទនេះ
យើងនឹងបង្ហាញអ្នកពីរូបមន្ដធ្វើទឹកក្រឡុកស្វាយដើម្បីសម្រកទម្ងន់
ដែលល្អប្រសើរសម្រាប់អ្នក
ដែលចង់បង្កើនគុណភាពរបបអាហារបច្ចុប្បន្នរបស់ខ្លួន។
អ្នកគួរជ្រាបថា ផ្លែស្វាយ ក្រៅពីជាផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ហើយនោះ វាសម្បូរដោយសារធាតុបំប៉នដ៏ច្រើនក្រៃលែង ដោយអាស្រ័យបរិមាណវីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្មខ្ពស់របស់វា។ ស្វាយអាចជួយឱ្យអ្នកស្រកទម្ងន់ ដោយញ៉ាំងឱ្យអ្នកមានអារម្មណ៍ឆ្អែត ព្រមទាំងមិនធ្វើឱ្យអ្នកឃ្លានអាហារពេលណាមួយ នាពេលព្រឹក ដូច្នេះអ្នកគួរសាកល្បងពិសាទឹកក្រឡុកស្វាយនេះ ជាជម្រើសមួយទៀតសម្រាប់អាហារពេលព្រឹក។ ទឹកក្រឡុកនេះ គឺជាមធ្យោបាយដ៏ល្អប្រសើរក្នុងការចាប់ផ្ដើមថ្ងៃរបស់អ្នក ដោយសារវាផ្ដល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមជាច្រើន ដែលមានសារៈសំខាន់សម្រាប់រក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។
គ្រឿងផ្សំ
•ស្វាយទុំមួយផ្លែ
•ម្នាស់មួយចំណិតធំល្មម
•យ៉ាអួរផ្ទុកជាតិធាត់ទាប (Low-fat yoghurt) ២៥០ក្រាម
•ទឹកក្រូចឆ្មារ ១៥ មល
•ទឹកស្ករ ២០មល
•ទឹកកកម៉ត់
វិធីធ្វើ៖ រឿងដំបូងគេ ដែលអ្នកត្រូវធ្វើដើម្បីរៀបចំទឹកក្រឡុកនេះ គឺត្រូវចិតសម្រកស្វាយចេញ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ទៅក្នុងម៉ាស៊ីនក្រឡុក ហើយកិនវាបញ្ចូលគ្នាឱ្យបានពីរ ឬបីនាទី រហូតដល់វារលាយចូលគ្នាជាពណ៌មួយ។ យកល្អ អ្នកគួរពិសាទឹកក្រឡុកនេះភ្លាមៗ ក្រោយពេលក្រឡុកវារួច ដើម្បីឱ្យមានរសជាតិស្រស់ និងឆ្ងាញ់ពិសា៕
ប្រភព: cool1007.
