មនុស្សបើអាក្រក់តែម្ដងគេមិនយកខ្លួនបៀតទេ
តែបើខាងក្រៅល្អ
ហើយខាងក្នុងផ្ទុយស្រឡះវិញគឺជាមនុស្សគ្រោះថ្នាក់តែម្ដង។
តើអ្នកគិតយ៉ាងណា? វិធីទាំងនេះ
នឹងបង្រៀនអ្នកឲ្យមើលមនុស្សត្រូវ៖
១) ទាក់ទងរកតែអ្នកកាលីប មានលុយ៖ សាកគិតទៅ ហេតុអ្វីគេមិនទាក់ទងមនុស្សដែលមានឋានៈស្មើគ្នា? ហេតុអ្វីរកសុទ្ធតែអ្នកមាន អំណាចនិងអ្នកកាលីប? តើគេជាមនុស្សមុខ២ឬមិនមែន?
២) ធ្វើអ្វីចង់ឲ្យតែគេចូលចិត្ត៖ បើមនុស្សត្រឹមត្រូវ មិនបាច់ប្រឹងធ្វើអ្វីឲ្យគេចូលចិត្តទេ។ ហើយបើមនុស្សត្រឹមត្រូវ គេមិនចង់បានភាពចូលចិត្តអ្នកដទៃ ដោយបង្ខំទេ។
៣) នឹកឃើញខ្លួនឯងមុនគេរហូត៖ មនុស្សមុខ២គឺជាមនុស្ស អាត្មានិយម រស់នៅដោយមិនចេះគិតពីគេ ។ គឺអ្វីៗទាំងអស់គិតខ្លួនឯងជាធំ។
៤) រំលឹកភាពអស្ចារ្យខ្លួនឯងនៅមុខគេរហូត៖ កាលដែលរំលឹកភាពអស្ចារ្យនេះគឺចង់ឲ្យគេសរសើរ តែអ្នកដទៃគេមិនទៅខ្វល់ទេ។ បើគេចង់សរសើរគេសរសើរខ្លួនឯងហើយ មិនបាច់ទៅរំលឹកមុខគេ នាំតែគេជ្រេញទេ។
៥) និយាយដើមអ្នកដទៃមកប្រាប់អ្នក ៖ អ្នក មិនដឹងឡើយ មនុស្សដែលនិយាយដើមអ្នកដទៃ មកប្រាប់អ្នក ក៏គង់តែមានថ្ងៃយករឿងអ្នកទៅប្រាប់គេតដូចគ្នា។ បើជៀសបានកុំរាប់អានមនុស្យបែបនេះ។
៦) និយាយច្រើន ហើយធ្វើមិនបាន៖ មនុស្សមុខ២ មានពាក្យនិយាយមិនចេះចប់ ហើយពាក្យទាំងនោះសុទ្ធតែអត់ប្រយោជន៍ទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ curejoy
ប្រភព៖http://www.bizkhmer.com/lifestyle/35158/