ប្រយត្ន័! អាហារ និងថ្នាំពេទ្យ ៨ ប្រភេទ ដែលលោកអ្នកមិនគួរញ៉ាំ ស្របពេលគ្នាជាដាច់ខាត
ផ្លែឈើ និងថ្នាំពេទ្យមួយចំនួនអាចមានប្រតិកម្មជាមួយគ្នា ហើយធ្វើឲ្យលោកអ្នកពុល ឬធ្វើឲ្យបាត់បង់ប្រសិទ្ធភាពរបស់ថ្នាំជាដើម។ ខាងក្រោមនេះជាប្រភេទផ្លែឈើ អាហារ និងថ្នាំពេទ្យដែលលោកអ្នកមិនគួរញ៉ាំជាមួយគ្នាជាដាច់ខាត។
១. បើញ៉ាំថ្នាំបន្ថយកូឡេស្តេរ៉ុល សូមកុំញ៉ាំផ្លែទំពាំងបាយជូរ និងទឹកទំពាំងបាយជូរអី ព្រោះទឹកទំពាំងបាយជូរអាចធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់។ ដូចនេះវានឹងធ្វើឲ្យមានប្រតិកម្មមួយ ឡើង។
២. កុំញ៉ាំទឹកក្រេនប៊ឺរី ពេលកំពុងញ៉ាំថ្នាំក្អក ព្រោះវាអាចធ្វើឲ្យឈាមកាន់តែរាវ។
៣. កុំញ៉ាំផ្លែចេក បើលោកអ្នកកំពុងញ៉ាំថ្នាំបន្ថយសម្ពាធឈាម ព្រោះវាអាចធ្វើបេះដូងដើរញាប់ និងញ័រទ្រូងជាដើម។
៤. កុំប្រើប្រាស់ម្សៅ ឬប្រេងដើមឈើអែម ខណៈដែលកំពុងតែញ៉ាំថ្នាំបេះដូង ព្រោះវាអាចធ្វើបេះដូងដើរញាប់ និងញ័រទ្រូង។
៥. កុំញ៉ាំបន្លែអេពីណា ពេលកំពុងញ៉ាំថ្នាំរំលាយឈាមដែលកក ព្រោះវាអាចធ្វើឲ្យថ្នាំលែងមានប្រសិទ្ធភាព។
៦. កុំញ៉ាំផលិតផលធ្វើពីទឹកដោះសត្វ បើលោកអ្នកកំពុងប្រើប្រាស់ថ្នាំតេត្រាសេគ្លីន ព្រោះវាធ្វើឲ្យប្រសិទ្ធភាពថ្នាំថយចុះ និងអាចបង្កើតឲ្យមានប្រតិកម្ម។
៧. កុំញ៉ាំគ្រាប់វាល់ណឺត ស្របពេលដែលញ៉ាំថ្នាំព្យាបាលក្រពេញទីរ៉ូអ៊ីត ព្រោះវាអាចធ្វើឲ្យប្រសិទ្ធភាពថ្នាំថយចុះ។
៨. ប្រសិនបើលោកអ្នកកំពុងញ៉ាំថ្នាំសម្លាប់បាក់តេរីនៅលើរបួស កុំញ៉ាំសាច់ប្រឡាក់ឲ្យសោះ ឬសាច់កែច្នៃ (ដូចជាសាច់ក្រក ឬប្រហិត) ព្រោះអាចធ្វើឲ្យមានបញ្ហាសម្ពាធឈាម៕
ប្រភព៖ rosemag


