ហេតុអ្វីបានជាកូនៗ មិនសូវបារម្ភពីអ្នកមានគុណ


ប៉ាម្នាក់​ ម៉ាក់ម្នាក់​ ចិញ្ចឹមកូនប្រាំបាន​រហូតដល់ធំ​ មានការងារល្អធ្វើរៀងៗខ្លួន​ អាចចិញ្ចឹមខ្លួនឯង​ ចិញ្ចឹមប្រពន្ធកូន​ ប្តី​ បានយ៉ាងល្អ​ ចុះហេតុអី​ត្រឹមតែមួយភាគនៃចំណែកទាំងនោះមិនអាចផ្តល់​អោយពួកគាត់ដូចដែលអ្នកធ្វើចំពោះប្តីប្រពន្ធកូនអ្នកបាន​។តើគាត់អាចនៅអោយអ្នកផ្តល់ភាពកក់ក្តៅ​ ក្តីស្រឡាញ់​ ការយកចិត្តទុកដាក់​ ការចិញ្ចឹម​បីបាច់​ថែរក្សាដែលពួកគាត់ធ្លាប់ធ្វើកន្លងមកចំពោះអ្នកយូរបានដល់កំរិតណា? វ័យគាត់កាន់តែចាស់ណាស់ហើយ​ តើអាចផ្តល់ភាពកក់ក្តៅ​ ក្តីបារម្មណ៍​ ស្រឡាញ់​ ចំពោះពួកគាត់​បានខ្លះទេ? តើអ្នកទាំងអស់គ្នាអាចធ្វើដូចពួកគាត់ទេ​ ដែលខំចិញ្ចឹមកូនរបស់ខ្លួនបានយ៉ាងល្អ​ តាមគន្លងធម៌​, ចង់និយាយថា​ ទោះបីពួកគាត់មិនមានលទ្ធភាពមានជីវភាពមិនសម្បូរសប្បាយ​ដូចឪពុកម្តាយគេដទៃ​ តែយ៉ាងហោចណាស់​គាត់បានផ្តល់កំណើតនិងជីវិតដ៏ពេញ​លក្ខណៈមួយអោយមកអ្នក​ វាជារបស់មានតម្លៃណាស់ទៅហើយ. សូមអោយកូនៗគ្រប់រូបគួរពិចារណា​ និងផ្តល់ក្តីសុខ​ ភាពកក់ក្តៅចំពោះពួកគាត់តាមដែលអាចធ្វើទៅបាន. ចុងក្រោយចង់និយាយថា​ ញុំមានមោនទភាពណាស់ដែលបានកើតមកឃើញពន្លឺថ្ងៃ​ ផ្តល់ភាពតស៊ូ​ ការខិតខំអោយ​កូនម្នាក់នេះ​ កូនម្នាក់នេះទោះបីមិនអាចមានលទ្ធភាពខ្លាំងអោយអ្នកទាំងពីររស់នៅស្រួលដូចគេ​ តែកូននឹងខំបន្ថែមដើម្បីអ្នកទាំងពីរ​, I do love you mom and dad. I am proud of you. 😘😓💋🙏😍





ប្រភព៖Da Yumi