សុំ​ស្រឡាញ់​តាម ហ្វេសបុក​ អាច​ទុកចិត្ត​បានទេ​?​

បច្ចុប្បន្ន​នេះ មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​ពី​របៀប​ញ៉ែស្រី បាន​លេច​ឡើង​ក្នុង​សម័យ​កាល​ទំនើប​នេះ គឺ​ការ​ចែចង់​ស្រី​តាម​បណ្ដាញ​សង្គម​ ហ្វេសបុក។ តើ​ការ​សុំ​ស្រលាញ់​តាម​ហ្វេសបុក​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ?
*រូបភាព​បរទេស* 
 
យុវជន ជេ​ត ឧត្តម ជា​និសិត្ស ឆ្នាំ​ទី​២ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស បាន​លើក​ឡើង​ថា សម្រាប់​ខ្ញុំ​ការទាក់ទង និង​ការ​សារភាព​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុក គឺ​ពិបាក​ទុកចិត្ត​ណាស់ ព្រោះ​យើង​មិន​អាច​ដឹង​ពី​លក្ខណៈ​ពិត​របស់​គេ ហើយ​ការ​ស្រឡាញ់​បែប​នេះ គ្រាន់តែ​ជា​ការ​ស្រឡាញ់​ទាំង​ប្រថុយ​ប្រថាន​ព្រោះ​យើង​មិន​បាន​ដឹង​ពី​មុខមាត់​ពិត រូបរាង​ពិត និង​អត្តចរិត​ពិត​របស់​គេ​យ៉ាង​យ៉ាង​មិច​នោះ​ទេ​។​ ​
ការ​លើកឡើង​ស្រ​ដៀង​គ្នា​ដែរ យុវ​ជន មាស វីរៈ ជា​បុគ្គលិក​ធានា​គារ​ម្នាក់​ បាន​និយាយ​ថា វា​មិន​អាច​ទុកចិត្ត​ទាំងស្រុង​បានទេ ព្រោះ​អាច​ចាញ់បោក​ដោយ​អ្នក​ខ្លះ​បាន​ដាក់​រូប​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​របស់​ខ្លួន​។ "ខ្ញុំ​គិត​ថា ជួន​កាល​ឃើញ​ក្នុង​ហ្វេសបុក​មុខ​ផ្សេង ដល់​ពេល​ឃើញ​រូប​ពិត​បែរជា​មិន​ហ៊ាន​ជួប​មុខ​គ្នា​ទៅវិញ​ក៏​មាន​ដែរ"។
ចំណែក​យុវតី កែវ ស្រី​មុំ ជា​បុគ្គលិក​លក់​គ្រឿង​សំអាង​តាម Online បាន​លើក​ឡើងថា ពិបាក​និយាយ​ដែរ​ព្រោះ​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយ​ចំនួន​បាន​បង្កើត Accunt មិន​ពិត ហើយ​មួយ​ចំនួន​ទៀត​បើ​ទោះ​បី​ជា Accunt ក៏​មិន​បាន​ដាក់​រូប​ពិត​នោះដែរ បែរជាយក​រូប​ណា​ស្អាតៗ ដែល​មាន​ការចាប់អារម្មណ៍ និង​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​ដើម្បីឲ្យ​គេ Add Friend ច្រើន​។​ ​
ចំពោះ​យុវជន វ៉ាន់ ណា​រ៉ា ជា​បុគ្គលិក​ផ្នែក​រៀប​ចំ​តុបតែង​គេហដ្ឋាន​ក្នុង​ពិធី​ផ្សេងៗ​បាន​ឲ្យ​ដឹងថា ការ​ទា​ក់ទង និង​សុំ​ស្រឡាញ់​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ការ​និយាយ​គ្នា​តាម Chat និង​ ផ្ញើ​រូប​ឲ្យ​គ្នា​ទៅវិ​ញ​ទៅមក ដែល​មិន​ធ្លាប់​ស្គាល់​គ្នា ឫ​ឃើញ​មុខ​គ្នា​នោះ គឺ​មិន​អាច​ទុកចិត្ត​ទាំងស្រុង​នោះទេ ការ​ដែល​ខ្ញុំ​និយាយ​បែបនេះ​ព្រោះថា ការ​ស្រឡាញ់​មិនមែន​គ្រាន់តែ​ពេញចិត្ត​តែ​លើ​សម្រស់ ឫ​ស្គាល់​គ្នា​ពី​ចម្ងាយ ដែល​មិន​ធ្លាប់​ឃើញ​ និង​ជួប​គ្នា​នោះទេ​៕​ ​
ប្រភព៖ sabay