តាម ប្រពៃណី ទំនៀមទម្លាប់ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជន ខ្មែរ តែង រៀប រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ហើយ រណ្ដាប់ ទទួល ទេវតា នេះ តាម ទំនៀម ពី បុរាណ រៀង រហូត មក ត្រូវ រៀប រាន ទទួល ទេវតា នៅ ខាង មុខ ផ្ទះ មួយ សម្រាប់ តាំង គ្រឿង ពលីការ ផ្សេងៗ ។ ប៉ុន្តែ ក្នុង ការ រៀបចំ រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី នេះ គ្រួសារ ខ្លះ ក៏ បាន រៀបចំ ត្រូវ ទៅ តាម ក្បួន តម្រា ត្រឹមត្រូវ ចំណែក ឯ គ្រួសារ ខ្លះ ក៏ រៀបចំ មាន ការ ខ្វះ ចន្លោះ ខ្លះ ។ តើ រណ្ដាប់ ទទួល ទេវតា ដ៏ ត្រឹម ត្រូវ ត្រូវ ធ្វើ ដូចម្ដេច ខ្លះ ?
តាម ការ ឱ្យ ដឹង ពី លោកតា អាចារ្យ រៀបចំ ពិធី ក្រុង ពាលី គង់ ណេរ ដែល ដឹង ពី រៀង នេះ ច្បាស់ បាន ឱ្យ ដឹង ថា តាម ទំនៀម ពី បុរាណ រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ត្រូវ រៀប ក្រាល សំពត់ ពណ៌ ស ហើយ រៀបចំ នូវ គ្រឿង សក្ការ បូជា ទេវតា មាន ជា អាទិ៍ បាយ សី ៩ ថ្នាក់ មួយ គូ បាយ សី ៧ ថ្នាក់ មួយ គូ បាយសី ៥ ថ្នាក់ មួយ គូ បាយសី ៣ ថ្នាក់ មួយ គូ បាយសី ប៉ាឆាម មួយ គូ ស្លាធម៌ មួយ គូ ទឹក អប់ មួយ គូ ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ ដាក់ លើ ជើង ពាន មួយ គូ ។ បន្ថែម លើ ពី នេះ ទៀត ត្រូវ ដាក់ ចេក នួន ចេក ណាំវ៉ា ដាក់ លើ ជើង ពាន ១ គូ ផ្លែ ឈើ ១១ មុខ ដាក់ លើ ជើង ពាន ១១ គូ ដូង ឡៅ ១ គូ និង ទឹក ស្អាត ពីរ កែវ ។
លោក តា អាចារ្យ រូប នេះ ក៏ បាន ប្រាប់ ទៀត ថា ចំពោះ ប្រជាជន សាមញ្ញ ធម្មតា គួរ ធ្វើ បាយសី ត្រឹម ៥ ថ្នាក់ ចុះ មក ឬ រៀប ត្រឹម គ្រឿង សក្ការ បូជា ដែល មាន ទៀន ប្រាំ ធូប ប្រាំ ស្លាធម៌ កូន ចេក មួយ គូ ក៏ ល្មម សម គួរ ដែរ ។ ចំពោះ ផ្លែ ឈើ សម្រាប់ ប្រជាជន ទូទៅ គួរ រៀបចំ ឱ្យ បាន ៣ មុខ ឬ ៥ មុខ ក៏ ជា ការ ប្រសើរ គឺ រៀប ទៅ តាម ធនធាន របស់ ខ្លួន ។ នៅ គ្រប់ ដង្វាយ ទាំង អស់ ត្រូវ ដាក់ ផ្កា ម្លិះ ភួង គ្រប់ ដង្វាយ នៅ លើ ជើង ពាន និង លើ បាយសី ត្រូវ ដោត ទៀន ហើយ ដុត បំភ្លឺ ។
លោក តា អាចារ្យ គេង់ ណេរ ប្រាប់ ទៀត ថា នៅ វេលា ម៉ោង ដែល ទេវតា ចុះ មក ត្រូវ ជួប ប្រជុំ គ្រួសារ ដើម្បី ថ្វាយ បង្គំ ព្រះ នមស្សការ ព្រះរតនត្រ័យ សមាទាន សីល ហើយ តាំង ចិត្ត ឱ្យ បាន ស្អាត បរិសុទ្ធ ជ្រះ ស្រឡះ នូវ មន្ទិល ទាំង ពួង ចិត្ត រំពឹង គិត ទៅ លើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា ទី ពឹង ទី រឭក លុះ ចប់ ពិធី ទទួល ទេវតា ៕


