១) ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៩៤៩,៩៧៣ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង«ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។
២) ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។
៣) ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៩៨ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២»។
៤) ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ២៨.៥ លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។
គម្រោងទាំង៤ខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថានឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាពនិង ការថែរក្សាសុខភាពរបស់ប្រជាជនផងដែរ៕
ប្រែសម្រួល៖ ចន្ថា
ប្រភព៖ FB Page ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន
ប្រភព៖ sabay

