អស់លក្ខណហើយ !!! ជុងវាមិនដែលភ្លេចកុកទេ ណាស់តែកុកតើឆាប់ភ្លេចជុង
ខេត្តឧត្តរមានជ័យ៖ ពិតមែនតែពិបាកនៅក្នុងការចាប់សត្វកុកមួយក្បាល តែមុននឹងក្រោយ ក្ដីបំណងនោះនឹងបានសម្រេចជាក់ជាមិនខាននោះទេ។ជាក់ស្ដែងដូចជាបុរស់ម្នាក់នេះដែលបានប្រើពូថៅកាប់ទៅលើស្ត្រីម្នាក់ធ្វើអោយរយះជាច្រើនកន្លែង កាលពីថ្ងៃទី១៥ មិនា ឆ្នាំ២០១៧ បណ្ដាលអោយមានការភ្ញាក់ផ្អើល ដោយសាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយ និងក្នុងថ្លុកឈាមគួរឱ្យសង្វេគ ហើយមានស្លាកស្នាមកាប់ជាច្រើនពូថៅ ដែលហេតុការណ៍នេះស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
រំលងមិនទាំងបានមួយថ្ងៃផង គឺនៅថ្ងៃទី១៦ខែមិនានេះ សមត្ថកិច្ចក៏ក្របួចបាន ក្រោយពេលរត់គេចខ្លួនទៅពួនសម្ងំបានមួយយប់។ជនដៃដល់ត្រូវបានអោយស្គាល់ថា ឈ្មោះសិត សារ៉ាត អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងខ្យាង ឃុំស្វាយអំពេ ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ។ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យរស់នៅជាក្រុមគ្រួសារជនរងគ្រោះអស់រយៈពេលជាងមួយខែហើយ ។ចំណែកសពនារីរងគ្រោះវិញឈ្មោះជុន ច្រឹប អាយុ៤៥ឆ្នាំ ស្នាមកាប់១២កន្លែង និងមានប្តីឈ្មោះនឹប ប៊ុនខ្លី អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាកន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ស្ត្រីរងគ្រោះមែន ដោយខឹងប្តីស្ត្រីរងគ្រោះនិយាយឌឺដងដាក់ថា “ចិញ្ចឹមមនុស្សអន់ជាងចិញ្ចឹមឆ្កែ ឆ្កែវាស្គាល់ម្ចាស់ អាមនុស្សខ្លះ ខាំវិញ”៕
ប្រភព៖ Pageth.info




