បុរសម្នាក់ត្រូវគេជេរពេញហ្វេសប៊ុក ដោយសារបោកគេ ខុសបច្ចេកទេស (វីដេអូ)
ដោយសារតែចង់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក Like ផេករបស់ខ្លួន បុរសម្នាក់បានត្រិះរិះរកវិធីមួយដើម្បីឲ្យគេបានមើលវិដេអូរបស់ខ្លួន ដោយយកលុយប្រភេទដុល្លារក្រដាស់១០០ ជាច្រើនសន្លឹក វះពោះកូនជ្រូកសន្សំលុយ ហើយញាត់លុយទាំងនោះចូលទាំងខ្ទាស់ៗត្រង់ធ្លូរ គ្មានស្មាមបត់តាមដំណើរនៃការសន្សំលុយទាល់តែសោះ។
ម្ចាស់ផេក “I Love Travel កន្លែងដែលខ្ញុំប្រាថ្នា” បានផុសវិដេអូ និងរូបថត ស្តីពីការបោកកូនជ្រូកដែលខ្លួនបានសន្សំលុយ ដោយយកកាំបិត មកពុះដំវាយបំបែក ពេលនោះគេឃើញចេញលុយក្រដាស់ប្រភេទដុល្លារប្រកាស១០០ ជាច្រើនសន្លឹកណែនពេញកូនជ្រូកសន្សំប្រាក់នោះ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកទស្សនាផ្ទុះពាក្យជេរបញ្ចោរពេញៗមាត់នោះ គឺមានចំណុចពីរ ទីមួយគឺសភាពនៃក្រដាស់លុយដុល្លារទាំងនោះ មានលក្ខណៈត្រង់ៗដូចលុយក្នុងខ្ទាស់ មិនដូចលុយ គេសន្សំតាមដំណើរពិត ដែលបត់ ឬមូលដើម្បីញាត់ចូលប្រហោងនៃកូនជ្រូកនោះទេ ចំណុចទី២ គឺគេឃើញមានចំណុចនៃពោះកូនជ្រូកសន្សំប្រាក់នោះ ឃើញមានប្រហោងវះ ដែលទំនងជាកន្លែងសម្រាប់ញាត់លុយទាំងនោះ ភ្លាមៗហើយ។
ប្រភព៖ cool1007

