នាគរាជឈ្មោះ «ផាយ៉ាណៈ» កំពុងរស់នៅក្នុងទន្លេមេគង្គ រឿងដ៏អាថ៌កំបាំងបំផុត ដែលនាំឲ្យប្រជាជន ខ្មែរ ថៃ និងឡាវ ជឿថា ទន្លេមេគង្គកំពុងមានសត្វនាគរស់នៅ
នៅក្នុងព្រះពពុទ្ធសាសនា សត្វនាគ គឺជារឿងដ៏អាថ៌កំបាំងបំផុតមួយដែលយើងតែង តែឃើញ គ្រប់វត្តអារាមទាំងអស់ សុទ្ធតែមានរូមសំណាក់សត្វនាគ ដោយខ្លះមានក្បាល ៥និងខ្លះទៀតមាន ក្បាល ៧ ហើយរឿងដ៏អាថ៌កំបាំងនៃសត្វនាគនេះ ប្រជាជនថៃមានជំនឿខ្លាំងថាសត្វនាគ មានពិត ហើយក៏កំពុងរស់នៅក្នុងទន្លេមេគង្គដែរនេះបើយោងតាមសំដីផ្ទាល់ក្នុងបទសម្ភាសន៍ ប្រជាជនថៃ ដែលរស់នៅតាមដងទន្លេមេគង្គជាប់ព្រំប្រទល់ប្រទេសឡាវ ។
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៥ ខែតុលា គេតែងតែរៀបចំពិធីបុណ្យមួយ
ដែលជាពិធីបុណ្យគោរពដល់អំណាចស្ដេចនាគ «ផាយ៉ាណៈ» នៅទន្លេមេង្គ ដោយគេឲ្យឈ្មោះថាបុណ្យ « BangFaï Paya Nag» ដែលធ្វើឡើងនៅខេត្ត ណងខៃ (Nongkhaï) ភាគឦសាន ប្រទេសថៃនៅតាមសន្លទន្លេមេគង្គ ។ មានមនុស្សជាច្រើននាក់ ប្រមូលផ្ដុំគ្នា ដើម្បីរៀបចំពិធីបុណ្យនេះនិងដើម្បីមើលបាតុភូតចម្លែកមួយដែលកើតមានឡើងនៅក្នុងអំឡុងថ្ងៃបុណ្យនេះ
ដោយមានពន្លឺភ្លើងហោះចេញពីក្នុងទន្លេសំដៅទៅលើមេឃ ហើយភ្លើងនេះត្រូវបានគេជឿថា
ជាភ្លើងពិសសត្វនាគ ដែលខ្ជាក់ចេញជារៀងរាល់មួយឆ្នាំម្ដង ឬគេហៅថា ភ្លើងនៃបារមីសត្វនាគ ។
ដំបូងឡើយ មានអ្នកនេសាទម្នាក់បានឃើញភ្លើងចម្លែកនេះមុនគេ ប៉ុន្តែក្នុងកាលៈទេសៈនោះ
គាត់យល់ថាជាពន្លឺភ្លើងនៃកំភ្លឺធំរបស់ឡាវ ដែលធ្វើសមយុទ្ធយោធាប៉ុន្តែក្រោយមក ទៀតត្រូវបាន គេដឹងថាជាពន្លឺភ្លើងដែលហោះចេញពីទឹកទន្លេមេគង្គតែម្ដង គឺមិនមែនជា ភ្លើងនៃកំភ្លឺធំ របស់ឡាវ ទេ ។
ក្រោយពីបានដឹងថា ភ្លើងចម្លែកនេះ ហោះចេញពីទន្លេមេគង្គហើយយនោះ ប្រជាជនថៃ និងឡាវ
កាន់តែជឿស៊ុបថា វាជាភ្លើងរបស់សត្វនាគប្រាកដណាស់ នេះបើយោងតាមរឿងទាក់ទង និង សត្វនាគដែលតែងតែប្រមូលផ្ដុំគ្នាខ្ជាក់ពិស រៀងរាល់មួយឆ្នាំម្ដង ។
ក្រៅពីពន្លឺភ្លើងចម្លែកនេះ នៅតំបន់ទន្លេមេគង្គ ដែលមានភ្លើងហោះរៀងរាល់មួយឆ្នាំម្ដងនោះ
គេក៏ធ្លាប់បានឃើញសត្វចម្លែកក្នុងទន្លេ ដែលមានសណ្ឋានវែង ប៉ុន្តែគេបានត្រឹមតែឃើញ រលកទឹកប៉ុណ្ណោះមិនដែលឃើញរូបរាងពិតយ៉ាងណាទេ ។ គ្រប់ភ្ញៀវទេសចរណ៍េជាតិ និងអន្តរជាតិដែលតែងតែចូលទៅកម្សាន្តនៅតំបន់ខាងលើនេះ មានគោលបំណងតែមួយគត់ គឺចង់ឃើញសត្វចម្លែក ដែលគេជឿថាសត្វនាគ «ផាយ៉ាណៈ» ដូចនេះហើយពួកគេទាំងនោះ តែងតែអុជធូបបួងសួងសុំឃើញ ចង់ដឹង ចង់ស្គាល់ ។
ទោះជាយ៉ាងណាក្ដី មានអ្នកវិទ្យាសាស្ត្រមួយចំនួនបានបកស្រាយថាពន្លឺភ្លើងទាំងនោះ គឺជា ប្រតិកម្មចំហេះគីមីម្យ៉ាង ពោលគឺមិនមែនបារមីសត្វនាគអ្វីទេ ហើយសត្វចម្លែកដែលគេ ឃើញនោះ គឺជាប្រភេទត្រីចម្លែក និងកម្រម្យ៉ាងដែលមានរូបរាងវែង (មានរូបរាងដូចសត្វនាគនៅ ក្នុងព្រះពុទ្ធា សាសនា) ។ ទោះបីជាមានការបកស្រាយ ពីសំណាក់អ្នកវិទ្យសាស្ត្រយ៉ាងណាក៏ដោយ
ក៏ ប្រជាជន ខ្មែរ ថៃ និងឡាវ (ជាពិសេសថៃ) នៅតែជឿជាក់ថា នៅក្នុងទន្លេមេគង្គមាននាគមួយឈ្មោះ«ផាយ៉ាណៈ» (Phaya Naga) កំពុងរស់នៅ ៕
*ប្រភពៈ ម៉ាជីអេឌូបូដា*









