ស្រី​ៗ​កុំ​ទាន់​រៀប​ការ​អី​ បើ​សិន​ជា​មិន​ទាន់​បំពេញ​​នូវ​រឿង​ទាំង​នេះ​នោះ

មុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​រៀប​ការ​ តើ​អ្នក​មាន​សួរ​ខ្លួន​ឯង​ហើយ​ឬនៅ​ថា​អ្នក​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ​?​ បើ​អ្នក​មិន​ទាន់​បំពេញ​នូវ​រឿង​ទាំង​នេះ​ទេ​ អ្នក​គួរ​តែ​កុំ​ទាន់​រៀប​ការ​អី​ ព្រោះ​ជីវិត​គ្រួសារ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ ​៖​

1. បែក​បាក់​ស្នេហា​ ៖​ ប្រហែល​វា​ជា​រឿង​មួយ​ដែល​គ្មាន​អ្នក​ណា​ចង់​ជួប​ តែ​អ្នក​ត្រូវ​ដឹង​ថា​វា​បាន​បង្រៀន​អ្នក​ច្រើន​ណាស់​ បង្រៀន​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពី​កំហុស​ខ្លួន​ឯង​ ហើយ​ពេល​ខ្លះ​វា​បាន​បង្រៀន​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​ទៀត​ផង។
2. រៀន​ពី​កំហុស​ដែល​អ្នក​មាន​ក្នុង​​អតីតកាល​ ៖​ ក្រឡេក​មើល​អតីតកាល​របស់​អ្នក​ តើ​អ្នក​មាន​បាន​ធ្វើ​ខុស​ ឬ​ មិន​ល្អ​ត្រង់​ណា​ទេ​?​ តើ​អ្នក​ដែល​ចាត់​ទុក​ការ​ស្រឡាញ់​របស់​អ្នកណា​ម្នាក់​ជា​ការ​លេង​សើច​ទេ​?​ តើ​អ្នក​ធ្លាប់​ធ្វើ​បាប​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ទេ​?​ បើ​អ្នក​មាន​ អ្នក​ត្រូវ​តែ​កែ​ប្រែ​ ហើយ​ស្វែង​រក​ហេតុផល​ថា​ហេតុ​អី​បាន​ជា​​អ្នក​ធ្វើ​បែប​នេះ​។


3. ស្រឡាញ់​មនុស្ស​ប្រុស​ច្រើន​ជាង​ម្នាក់​ ៖​ មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​អាច​ជួប​ស្នេហ៍​ពិត​​ក្នុង​ស្នេហា​ទី​មួយ​របស់​គេ​?​ ​​ ដូច្នេះ​អ្នក​ត្រូវ​​​បើក​ចិត្ត​ដើម្បី​​រក​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់​ មិន​មែន​ងប់ងុល​លើ​​​មនុស្ស​ម្នាក់​នោះ​ទេ​។
4. ក្រោកឈរ​ក្រោយ​ពេល​​ជួប​រឿង​បរាជ័យ​ ៖ ពេល​ដែល​អ្នក​អាច​ក្រោក​ឈរ​បាន​វិញ​ ក្រោយ​បរាជ័យ​​ ឬ ជួប​រឿង​មិន​ល្អ​ណា​មួយ​ នោះ​មាន​ន័យ​ថា​អ្នក​រឹងមាំ​ហើយ​ អ្នក​អាច​តស៊ូ​បាន​ទោះ​បី​ជា​មាន​រឿង​អ្វី​ក៏​ដោយ។
5. រៀន​ជឿជាក់​លើ​អ្នក​ដទៃ​ ៖​ ការ​ជឿ​ជាក់​គឺ​សំខាន់​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ហើយ​រឹត​តែ​សំខាន់​ក្នុង​ជីវិត​គ្រួសារ​ បើ​អ្នក​​គ្មាន​ទំនុក​ចិត្ត​លើ​អ្នកណា​នោះ​អ្នក​មិន​អាច​រស់​នៅ​ដោយ​រីករាយ​នោះ​ឡើយ​​។
6. ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ ​៖​​ ធ្លាប់​រៀន​រស់​នៅ​ម្នាក់​ឯង​ហើយ​ឬ​នៅ?​ បើ​មិន​ទាន់​អ្នក​គួរ​តែ​រៀន​មុន​ពេល​ដែល​អ្នក​រៀប​ការ​ជាមួយ​អ្នក​ណា​ម្នាក់​ ព្រោះ​ពេល​ខ្លះ​គ្មាន​អ្នក​ណា​អាច​កំដរ​យើង​បាន​រហូត​នោះ​ទេ​។
7. ទទួល​ស្គាល់​ការពិត​ ៖​ អ្នក​ត្រូវ​ចេះ​ទទួល​យក​ការពិត​ ហើយ​ដោះ​ស្រាយ​វា​ មិន​មែន​ចេះ​តែ​រស់​ក្នុង​ការ​យល់សប្ដិ​នោះ​ទេ។ ឧទាហរណ៍​ថា ក្រោយ​ពី​រៀប​ការ​ទើប​​អ្នក​ដឹង​ថា​ ប្ដី​របស់​អ្នក​មាន​បំណុល​ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ម៉េច?​ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រៀន​មុន​រៀប​ការ។
8. រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​មែន​ជា​គ្រួសារ​អ្នក ៖​ គិត​មើល​ថា​អ្នក​អាច​រស់​នៅ​ជាមួយ​គ្រួសារ​ខាង​ប្ដី​អ្នក​បាន​ទេ​ បើ​អ្នក​មិន​ទាន់​ទម្លាប់​នោះ​ អ្នក​ត្រូវ​រៀន​រស់​នៅ​ រៀន​សម្រប​ខ្លួន​ទោះ​បី​អ្នក​ទៅ​ទី​ណា​ក៏​ដោយ។
9. ចំណាយ​ពេល​ជាមួយ​ការងារ​អ្នក​ ៖​ កុំ​រៀប​ការ​មុន​ពេល​ដែល​អ្នក​មាន​ការងារ​ ត្រូវ​ប្រាកដ​ថា​អ្នក​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​ និង​កូន​អ្នក​បាន​ទោះ​ជា​គ្មាន​ប្ដី​របស់​អ្នក​ក៏​ដោយ។
10. ស្វែង​យល់​ពី​ហេតុផល​ដែល​អ្នក​ចង់​រៀបការ​ ៖​​ ត្រូវ​ដឹង​ពី​បំណង​ដែល​អ្នក​សម្រេច​ចិត្ត​រៀបការ​ កុំ​ដោយសារ​ការ​បង្ខំ​ គេច​វេះ​ពី​អ្វី​មួយ​ ឬ​ក៏​រៀប​ការ​ដោយ​សារ​ការ​ចង់​បាន​ប្រយោជន៍​ ពី​អ្នក​ដទៃ។
11. រៀន​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ ៖​ អ្នក​ត្រូវ​រៀន​អភ័យទោស​ឲ្យ​អ្នក​ណា​ម្នាក់​ ព្រោះ​គ្មាន​អ្នក​ណា​ដែល​ថា​មិន​ដែល​ធ្វើ​ធ្វើ​ខុស​នោះ​ទេ​ ហើយ​ជីវិត​គ្រួសារ​រឹត​តែ​ត្រូវ​ឲ្យ​អ្នក​ចេះ​អភ័យទោស​ជាង​ពេល​ដែល​អ្នក​នៅ​លីវ​ទៀត​ផង។
12. ស្រឡាញ់​មនុស្ស​ម្នាក់​នូវ​អ្វី​ដែល​គេ​មាន​ ៖​ អ្នក​ត្រូវ​ចេះ​ស្រឡាញ់​មនុស្ស​ម្នាក់​នូវ​អ្វី​ដែល​គេ​មាន​​ មិន​មែន​ស្រឡាញ់​តែ​សំបក​ក្រៅ​ដែល​គេ​មាន​នោះ​ទេ​ អ្នក​ត្រូវ​ចេះ​ស្រឡាញ់​ទាំង​ចំណុច​ល្អ​ និង​ចំណុច​អាក្រក់។


ជីវិត​មិន​មែន​ចេះ​តែ​​ជួប​រឿង​ល្អ​រហូត​នោះ​ទេ​ ពេល​ខ្លះ​ទាល់​តែ​អ្នក​ជួប​រឿង​ឈឺចាប់​ហើយ​ទើប​អាច​រក​សេចក្ដី​សុខ​បាន។
ប្រភព​​៖​ Lifehack ប្រភព៖ kanha