ស្ទើរស្រក់ទឹកភ្នែក…! អនិច្ចា​ពលការនីខ្មែរ ត្រូវថៅកែ​កូរ៉េប្រមាថ​ស្ដីបន្ទោស ដល់ថ្នាក់​​យក​ស្បែកជើង​គប់​ក្បាល​ទៀតផង (មានវីដេអូ)



វាពិតជាមានអារម្មណ៍​ថាឈឺចាប់​ខ្លាំងណាស់ ទោះ​ជារឿងនេះ​មិនវាបាន​កើតឡើង​មកលើ​រូបយើង​ក៏ដោយ តែក្នុង​នាមជាកូន​ចៅខ្មែរ​ដូចគ្នា ពេលឃើញ​គេប្រមាថ​ពលការនី​ខ្មែរយើង​បែបនេះ ពី​សំណាក់​ថៃកូរ៉េ​ដ៏ថោប​ទាបនេះ ដែលបាន​រំលោភ​បំពាន សិទ្ធពលករ​ទាំងផ្លូវកាយ​និងផ្លូវចិត្ត។ វីដេអូនេះ គឺចង់បង្ហាញ​ពីថៃ​កែចរិក​អាក្រក់ មិនព្រម​បើក​បើប្រាក់ខែ​ឱ្យពលករ​យើង​ហើយ ថែមទាំង​គម្រាម​ធ្វើបាប​ទៀត រហូត​ហ៊ាន​យកស្បែក​ជើងមក​គប់​ក្បាល​ពលករ​យើងទៀត៕
ហេតុការណ៍បានកើតឡើងដោយសារថៅកែចិត្តអាក្រក់មិនព្រមបើប្រាក់ខែអោយពលករ ដោយចង់ប្រើប្រាស់កម្លាំងពលកម្មមិនចង់អោយថ្លៃឈ្នួល ទើបបងស្រីឈទទូចយំសូមអោយថៅកែពន្លឿនអោយឆាប់បើកប្រាក់អោយគាត់ តែបែជាត្រូវផ្ទុះកំហឹងទៅវិញ។
ពិតជាឈឺ​ចាប់ខ្លាំងបំផុត សូមស្ដាប់​ការរៀបរាប់​ទាំងទឹកភ្នែក របស់ពលការនី​ខ្មែរយើង ជាមួយវីដេអូខាងក្រោមទាំងអស់គ្នា៖





ពលករ​ខ្មែរ​មាន​ភាព​ស្មោះត្រង់ និង​ជា​គំរូ​ល្អ​សម្រាប់​ពលករ​បរទេស
មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេ​ជ សោ​ភ័​ណ្ឌ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាត់​ទុក​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្នុង​ចំណោម​ពលករ ១៥ ប្រទេស​ផ្សេង​ទៀត​ដែល​ទទួល​បាន​ប្រព័ន្ធ EPS ដើម្បី​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ថា​មាន​ភាព​ស្មោះត្រង់ និង​ជា​គំរូ​សម្រាប់​ប្រទេស​ទាំងនោះ​។ ការ​បញ្ជាក់​បែប​នេះ​ធ្វើ​ឡើង​ក្នុង ការ​ប្រលង​តេស្ដ​ភាសា​កូរ៉េ ដើម្បី​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ កាលពី​ចុង​ស​ប្តា​ហ៍​មុន​។
ឯកឧត្តម ពេ​ជ សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ថែម​ទៀត​ថា ចំនួន​សិស្ស​ដែល​ចូលរួម​ប្រលង​លើក​ទី​១២ នេះ មាន​ចំនួន​ជាង ៣ ម៉ឺន ៥ ពាន់​នាក់ ដែល​តួលេខ​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ការ​ប្រលង​លើក​មុន​ៗ​ដែរ​។ ឯកឧត្តម​បញ្ជាក់​ទៀត​ថា ក្នុង​វគ្គ​នេះ សាធារណរដ្ឋ​កូរ៉េ​ជ្រើសរើស​យក ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​នៅ​សាធារណរដ្ឋ​ចំនួន ៥ ពាន់​នាក់​។
ចំពោះ​ការ​ប្រលង​វិញ​ត្រូវ​បាន​ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់​ថា គឺ​មាន​សុក្រឹតភាព​ស្មោះត្រង់ ដោយសារ​តែ​រាល់​វិញ្ញាសា​នៃ​ការ​ប្រលង មិន​មានការ​បោះពុម្ព​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ពោល​គឺ​សុទ្ធតែ​បញ្ជូន​មក​ពី​ប្រទេស​កូរ៉េ ហើយ​ភាគី​កូរ៉េ​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ​ចំពោះ​ការ​ប្រលង ចំពោះ​ការ​កែ​វិញ្ញាសា​នោះ​ទៀត​សោត ក៏​ភាគី​កូរ៉េ​ជា​អ្នក​ទទួល​រ៉ាបរង​កែ​វិញ្ញាសា​នោះ​ផង​ដែរ​។
ជាមួយ​គ្នា​នោះ​ដែរ​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​លោក Kim Weon Jin មាន​ប្រសាសន៍ ថា  ពលករ​ដែល​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​មាន​ច្រើន​ប្រទេស តែ​ក្នុង​ចំណោម​ពលករ​ទាំងនោះ​ពលករ​កម្ពុជា​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ទាំងនោះ​។ ចំពោះ​ប្រជាប្រិយភាព​ខ្ពស់​ត្រូវ​បាន​លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា ដោយសារ​តែ​ពលករ​កម្ពុជា​មាន​ភាព​ស្មោះត្រង់ និង​ខំប្រឹង​ប្រែង​ធ្វើ​ការងារ​ដោយ​យកចិត្តទុកដាក់ ដែល​ទាំង​អស់នេះ​ត្រូវ​បាន​ថៅកែ​នៅ​ប្រទេស​កូរ៉េ​ពោល​ស​សើរ​ពលករ​កម្ពុជា និង​ពេញចិត្ត​គ្រប់​ៗ​គ្នា​។
សូម​បញ្ជាក់​ថា ប្រទេស​កូរ៉េ​បាន​ទទួល​ពលករ​កម្ពុជា​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​របស់​ខ្លួន តាម​ប្រព័ន្ធ EPS របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ដែល​បាន​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន ជិត ៤ ម៉ឺន​នាក់ ដែល​ក្នុង​មួយ​ឆ្នាំ​អាច​នាំ​ថវិកា​ចូលជាតិ​ប្រមាណ​ជិត ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៕

ប្រភព៖http://nowkh.com/article/1763

ប្រភព៖ជីវិតលើទឹកដី កូរ៉េ Life In Korea