ព្រះ​រាជិនី ជឺ​ស៊ី ព្រះ​រាជិនី​ដ៏​អស្ចារ្យ​ចុងក្រោយ​របស់​ចិន​ធ្លាប់ធ្វើ​ឲ្យ​ពិភពលោក​បះសក់​គ្រប់គ្នា



ព្រះ​នាង ជឺ​ស៊ី គឺជា​ម្ចាស់​ក្ស​ត្រី​មួយអង្គ​ដែល​ព្រះ​នាង​ជា​នារី​ធម្មតា​ដែល​ប្រើ​មន្ដ​
ស្នេ​ហ៏​និង​គំនិត​ដ៏​ឈ្លាសវៃ ក្នុងការ​ឈានចូល​ទៅដល់​តំណែង​ខ្ពស់បំផុត​របស់​ចិន ព្រមទាំង​អាច​
គ្រប់គ្រង​ប្រទេស​ក្នុងស្ថានភាព​ដែល​ពោរពេញ​ទៅដោយ​ជម្លោះ​ទាស់ទែង​គ្នា​យ៉ាងធ្ងន់ធ្ងរ​បំផុត​
។ តែ​ទន្ទឹមគ្នា​នោះដែរ ទង្វើ​របស់​ព្រះ​នាង​ក៏បាន​នាំមក​នូវ​ក្ដី​អាប់​ឳ​ន និង​ក្ដី​វិនាស​
សាបសូន្យ​របស់​រាជ្យ​វង្ស "​ឈិង​”​និង​ផែនដី​ដែរ​។​

​តើ​ព្រះ​នាង ជឺ​ស៊ី ជា​នរណា​?

​ព្រះ​នាង ជឺ​ស៊ី មាន​នាម​ដើម​ថា "​ឡាន់​គុយ​” ជា​កូន​នា​មឺ​ុ​ន​តូចតាច​មួយរូប​ក្នុង​ត្រកូល
​”​យេ​ហឺ​ណា​រា​” ជា​ត្រកូល​អ្នក​ខ្ពង់ខ្ពស់​មួយ​នៃ​ជនជាតិ ម៉ាន់​ជូ តែ​បែរ​ជាមាន​ឋានៈ​
ក្រីក្រ​។ ពេល​មាន​អាយុ​បាន​១៦​ឆ្នាំ នាង​បាន​ថ្វាយខ្លួន​ចូល​បម្រើ​ក្នុង​វាំង ហើយ​បាន​
ធ្វើជា​ស្រីស្នំ​លំដាប់់​ទី​៥ របស់​ព្រះ​អធិរាជ ស៊ាន​ហ្វឹ​ង​។ ក្នុង​រវាង​បី​ឆ្នាំ​ដំបូង​ឡាន់​គុយ
គ្មាន​ឳ​កាស​បាន​ចូលគាល់​ព្រះរាជា​ឡើយ លុះត្រាតែ​សូកប៉ាន់​ពួក​អាមាត្យ​ទើបបាន​ចូលគាល់​។
បន្ទាប់មក នាង​ក៏​ប្រើ​ភាព​បុ​ិ​ន​ប្រសប់​ក្នុងការ​ច្រៀង​រាំ រួមផ្សំ​ទាំង​សម្រស់​ប្រិមប្រិយ ធ្វើ​
ឲ្យ​ព្រះ​ចៅ​អធិរាជ ស៊ាន​ហ្វឹ​ង លង់​ស្នេ​ហ៏​មកលើ​ខ្លួន​។ ដោយសារតែ​ការប្រើ​ឧបាយកល និង​
ការពុះពារ​ព្យាយាម នាង​ក៏បាន​ឡើង​តំណែង​យ៉ាង​ឆាប់រហ័ស និង​ប្រសូត​បាន​ព្រះ​ឳ​រស​មួយអង្គ​
។ ក្រោយមក​នាង ឡាន់​គុយ​ក៏បាន​ក្លាយទៅជា​ស្រីស្នំ​ឯក ឬ​ហៅថា​”​គុយ​ហ្វឺ​យ​” គឺជា​តំណែង​
ស្រីស្នំ​រង​បន្ទាប់ពី​ព្រះ​អគ្គមហេសី ឆឺ​អាន់ តែមួយ​អង្គ​ប៉ុណ្ណោះ​។​

​គ្រប់គ្រង​ផែនដី​នៅ​ពីក្រោយ​វាំងនន​ស្លឹក​ឬ​ស្សី​

​ពេល​ព្រះ​ចៅ​អធិរាជ ស៊ាន​ហ្វឹ​ង ចូល​ទីវ​ង្គ​ត គួបផ្សំ​ទាំង​ម្ចាស់​ក្ស​ត្រី ឆឺ​អាន់ ពុំមាន​
ព្រះរាជបុត្រ​ផងដែរ​នោះ ធ្វើ​ឲ្យ​ឳ​កាស​ល្អ​នេះ​បាន​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​នាង​ឡាន់​
គុយ ព្រោះ​ព្រះរាជបុត្រ​របស់ខ្លួន​ត្រូវ​ឡើង​បន្ដ​ធ្វើជា​ព្រះ​ចៅ​អធិរាជ ដែលមាន​ព្រះ​ជន្មាយុ
​ត្រឹមតែ ៥​ព្រះវស្សា​ប៉ុណ្ណោះ​។ នៅ​គ្រា​នោះដែរ នាង​ក៏បាន​ប្ដូរ​ឈ្មោះ​ពី​ឡាន់​គុយ មកជា​
ព្រះ​នាង ជឺ​ស៊ី វិញ​។​

​ព្រះ​នាង ជឺ​ស៊ី និង​ព្រះ​នាង ឆឺ​អាន់ បាន​ឡើង​ធ្វើជា​អ្នកសម្រេច​ព្រះរាជកិច្ច​ជំនួស​”​ព្រះ
​ចៅ​អធិរាជ​តូច​” ដែលមាន​ព្រះនាម​ថា​” ទុង​ឈិ​”​។ នៅពេល​ព្រះ​ចៅ​អធិរាជ​តូច​ចេញមក​
បំពេញ​រាជកិច្ច​ម្ដងៗ​ព្រះ​នាង ជឺ​ស៊ី ជា​អ្នកបញ្ជា​នៅ​ពីក្រោយ​។ រហូតដល់​ឆ្នាំ​១៨៧៣ ជា​ឆ្នាំ
​ដែល​ស្ដេច ទុង​ឈិ អាច​គ្រប់គ្រង​ព្រះរាជកិច្ច​ដោយ​ព្រះអង្គឯង ប៉ុន្ដែ​ដោយសារ​ស្ដេច​អង្គ​
នេះ​គ្មាន​ជំហរ​រឹង​បឹ​ុ​ង និង​តែង​សោយ​ព្រះ​ក្រយា​មិនសូវ​ទៀងទាត់ ក៏​ចូល​ទីវ​ង្គ​ត​
តាំងពីក្មេង​ទៅ ទើប​ព្រះ​នាង ជឺ​ស៊ី ទ្រង់​បំពាន​ច្បាប់​រាជវង្ស ដោយ​យក​ក្មួយ​ដែលមាន​អាយុ​
ត្រឹមតែ ៣​ឆ្នាំ មក​អភិសេក​ឲ្យ​ធ្វើជា​ព្រះ​ចៅ​អធិរាជ​។ ហើយ​ម្ចាស់​ក្ស​ត្រី​ទាំងពីរ​ព្រះអង្គ
ក៏​នៅតែ​ជា​អ្នកសម្រេច​ព្រះរាជកិច្ច​ជំនួស​ឲ្យ​ព្រះ​ចៅ​អធិរាជ​ដូច​មុន​ដែល រហូតដល់​នាង ឆឺ​
អាន់ អស់ព្រះជន្ម​ក្នុង​ឆ្នាំ​១៨៨១ ទើប ជឺ​ស៊ី ឡើងកាន់​អំណាច​ទាំងស្រុង​ដោយ​ខ្លួនឯង​។​

​ប្រើ​ថវិកាជាតិ​យ៉ាង​ខ្ជះខ្ជាយ​

​ព្រះរាជវាំង​សម្រាកកាយ ជា​ឧទ្យាន​ដែលមាន​ទស្សនីយភាព​ស្រស់ត្រកាល​បំផុត​មួយ​ក្នុង​លោក និង​
ត្រូវគេ​ទទួលស្គាល់ថា​ជា​បេតិកភណ្ឌ​ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​។ ការសាងសង់​ព្រះ​ដំណាក់​
នីមួយៗ ក្នុង​ព្រះរាជវាំង​សម្រាកកាយ ត្រូវ​ប្រើ​ថវិកា​ដ៏​ច្រើន ដែលជា​មូលហេតុ​ម្យ៉ាង ធ្វើ​ឲ្យ​
ពួក​នា​មឺ​ុ​ន​មន្ដ្រី​មានការ​មិន​ពេញចិត្ត​ព្រោះ​ត្រូវការ​កាត់បន្ថយ​ថវិកា​ពី​ផ្នែក​ដទៃ
ដើម្បី​យកមក​ចំណាយ​ក្នុងការ​កសាង​នេះ​ជាពិសេស​គឺ​ថវិកា​ផ្នែក​កម្លាំងយោធា ដែលជា​កត្តា​
មួយ​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ភាពទន់ខ្សោយ​ជាខ្លាំង​ក្នុងសម័យ​នោះ ហើយ​រាជបល្ល័ង្គ​ក៏​
ចាប់ផ្ដើម​រង្គោះរង្គើ​។​

​កំណែទម្រង់ ១០០​ថ្ងៃ​

​ពេល​ព្រះ​ចៅ​អធិរាជ​គួ​ង​ស៊ីវ​មាន​ព្រះជន្ម​ល្មម​អាច​ឡើង​គ្រប់គ្រង​ព្រះរាជកិច្ច​បាន​ដោយ
​ខ្លួន​ព្រះអង្គ​ហើយ ទើប​ព្រះអង្គ​ចាប់ផ្ដើម​ធ្វើកំណែទម្រង់​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ក្នុង​
បំណង​កែលំអ​សង្គម​និង​ស្ថាប័ន​មួយចំនួន ដើម្បី​ឲ្យ​ប្រទេសជាតិ​មាន​ស្ថានភាព​ស្ថិតស្ថេរ​គង់វង្ស​
ត​ទៅមុខទៀត​បាន ដែល​កម្មវិធី​នេះ​ត្រូវបាន​គេ​ទទួល​ដឹង​ជាទូទៅ​ក្នុងនាម​ថា​”​កំណែទម្រង់​
១០០​ថ្ងៃ​”​។​

​ប៉ុន្ដែ​គំនិត​នេះ​ត្រូវ​ប្រឆាំង​ដោយ​ក្រុម​អភិរក្សនិយម ដែលមាន​ព្រះ​នាង ជឺ​ស៊ី​ជា​អ្នកដឹកនាំ​
បះបោរ​នេះឯង​។ ព្រះ​នាង​បាន​បដិសេធ​មិន​ព្រម​ឲ្យ​ជនបរទេស​ចូលមក​ធ្វើកំណែទម្រង់​
ក្នុងប្រទេស​ចិន​នេះ​ទេ ទើប​ព្រះ​នាង​រួមគំនិត​ជាមួយ​បណ្ដា​កងទ័ព​ដែលមាន​គំនិត​អភិរក្ស​
ដូចគ្នា ដណ្ដើមយក​រាជបល្ល័ង្ក​មកវិញ ហើយក៏​ឡើងកាន់​អំណាច​សាជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំ ១៨៩៨
ដោយ​ចាប់​អធិរាជ គួ​ង​ស៊ីវ យកទៅដាក់​ឃុំឃាំង​នៅឯ​ព្រះ​ដំណាក់​កណ្ដាលទន្លេ​ភាគ​ខាងលិច​
ព្រះរាជវាំង​។​

​ចលនា​ក្បត់​របស់​ក្រុម​អ្នក​គុន​ប្រដាល់ ការ​រលំរលាយ​នៃ​រាជវង្ស​ឈិង​

​នៅ​សតវត្ស​ទី​១៩ ជនបរទេស​ចាប់ផ្ដើម​ចូលមក​មាន​ឥទ្ធិពល​ក្នុងប្រទេស​ចិន​ដោយ​បញ្ជូន​
កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ទាន់សម័យ និង​អ្នក​ផ្សព្វផ្សាយ​សាសនា ចូលមក​ផ្សព្វផ្សាយ​សាសនា​
គ្រិ​ស្ទ ហើយ​បណ្ដាល​ឲ្យ​មានការ​កកើតឡើង​នៃ​ក្រុមប្រឆាំង​ដែល​ចេះ​វិជ្ជា​គុន​បែប​”​
ក្បាច់គុន​ចិន​”​បានទទួល​ការឧបត្ថម្ភ​ពី​ព្រះ​នាង ជឺ​ស៊ី ដែល​បង្ក​សកម្មភាព​ប្រឆាំង​ផ្សេង
ដូចជា លួច​ធ្វើឃាត​ពួ​កាំ​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ដៀលត្មះ​គំរាមកំហែង​ជនបរទេស​ជាដើម​។

ក្រុម​អ្នក​ប្រដាល់​ក្បាច់គុន​ចិន បាន​កាន់កាប់​ទឹកដី​ភាគ​ខាងជើង ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​
ក្រុម​សាសនា​គ្រិ​ស្ទ និង​សម្លាប់​ជនជាតិ​ចិន​ដែល​កាន់សាសនា​គ្រិ​ស្ទ​អស់​រាប់​មឺ​ុ​ន​នាក់​។
បន្ទាប់ពីនោះ​ពួកគេ​ចូល​ឡោមព័ទ្ធ និង​ដណ្ដើម​កាន់កាប់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​នៅ​
ទីក្រុង​ប៉េកាំង និង​ធាន​ជិ​ង ធ្វើ​ឲ្យ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ អូទ្រីស ហុង​គ្រី
សហរដ្ឋអាមេរិក និង​ជប៉ុន បានសម្រេច​ចិត្ត​រួម​កម្លាំង​គ្នា​ផ្ដួល​រលំ​រាជវង្ស​ឈិង​តែម្ដងទៅ​។
ព្រះ​នាង ជឺ​ស៊ី បានសម្រេច​ព្រះទ័យ​ប្រកាសសង្គ្រាម ប្រឆាំង នឹង​ជនបរទេស តែ​ក៏ត្រូវ​ពួក​បរទេស
​វាយ​បំបែក​បាន​យ៉ាង​ងាយស្រួល​។ ចាប់ពីពេលនោះ​មក​អំណាច​របស់​ព្រះ​នាង ជឺ​ស៊ី ក៏​ចុះ​អន់ថយ​
បន្ដិច​ម្ដងៗ​រហូតដល់​ត្រូវអស់​ព្រះជន្ម​នៅក្នុង​ឆ្នាំ ១៩០៨​។ រយៈពេល​រួម ដែល​ព្រះ​នាង​
គ្រប់គ្រង​ប្រទេស​ចិន​គឺ ៤៧​ឆ្នាំ​។​

​គុ​ណូ​ប​ការដែល​ព្រះ​នាង​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​

​មាន​អ្នកខ្លះ​បានផ្ដល់​មតិ​ថា ការគ្រប់គ្រង​អំណាច​របស់​ព្រះ​នាង ជឺ​ស៊ី ស្ទើរតែ​
ប្រហាក់ប្រហែល​នឹង​ម្ចាស់​ក្ស​ត្រី វិច​តូ​រី​យ៉ា ក្នុង​យុគសម័យ​ជាមួយគ្នា​នោះ​។ ព្រះ​នាង​គឺជា​
ស្ដ្រី​ដែលមាន​ប្រាជ្ញា​វាងវៃ​ជាង​ស្ដ្តី​្រដ​ទៃ​។ ព្រះ​នាង​បាន​រំដោះខ្លួន​រួច​ផុតពី​
ក្រឹត្យក្រម​ប្រពៃណី​របស់​សង្គម​ចិន ដែល​ដាក់​កំហិត​ថា​”​ស្រីៗ​បានត្រឹមតែ​ជា​អ្នក​តោង​កន្ទុយ​
បុរស​ប៉ុណ្ណោះ​” ហើយ​ប្រែក្លាយ​ខ្លួនឯង​ឲ្យ​ទៅជា​មេដឹកនាំ​ដ៏​រឹងមាំ​បំផុត​មួយអង្គ​របស់​ប្រទេស​
ចិន​។ ក្រៅពី​ឆាកនយោបាយ គុណូបការៈ​របស់​ព្រះ​នាង​គឺ​វិស័យ​សិល្បៈ វប្បធម៌ និង​ទំនៀមទម្លាប់​
ប្រពៃណី​។ ព្រះ​នាង​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មាន​ល្ខោន​ចិន រហូតដល់​មាន​រោងល្ខោន​ចិន​
ដែល​ល្អ​បំផុត ហើយ​បាន​ក្លាយជា​ទីកន្លែង​ទេសចរ​ណ៏​ល្បីល្បាញ​បំផុត​ដល់​សម័យ​បច្ចុប្បន្ន​។
ក្រៅពីនេះ ព្រះ​នាង​បាន​កសាង​”​សួនសត្វ​វិទ្យា ប៉េកាំង​” ក្នុង​ឆ្នាំ ១៩០៦ ដែល​ក្រោយមក​
សួនសត្វ​នេះ បាន​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​បង្អស់ ដែល​ធ្វើការ​បង្កាត់​ពូជ​ខ្លាឃ្មុំ​អំបូរ​”​ផិ
​ន​ដា​”​ប្រកបដោយ​ជោគជ័យ​ទៀតផង​៕



ប្រភព៖http://dnt-news.com/famou-people/1556