មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​៖ទឹក​ស្ទឹង​កខ្វក់​ពណ៌​ក្រហម​ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ហូរ​ច្រោះ​បាក់​ដី​



ប៉ៃលិន៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានប្រកាសថា ទឹកស្ទឹងដែលល្អក់ពណ៌ក្រហមបណ្តាលមកពីទឹកភ្លៀងហូរបាក់ច្រោះដីចូលទៅក្នុងស្ទឹង មិនមែនបណ្តាលមកពីបញ្ហាគីមីអ្វីនោះទេ។

មន្ទីរបរិស្ថានបានប្រកាសថា ស្ថានភាពនេះនឹងវិលមករកភាពប្រក្រតីឡើងវិញ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអី។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋមានភាពភ័យខ្លាច និងភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ខណៈ ទឹកស្ទឹងប៉ៃលិន ដែលជាទឹក សម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិ ដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ៕



ប្រភព៖​​​ bayontv