ពេជ្រ អាវីហ្សា ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​បុកគ្នា​ពេញ​ទំហឹង​យប់​មិញ​


ពេជ្រ អាវីហ្សា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​​បាន​បុក​គ្នា​​​​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​ បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ខណៈ​នាង​ជិះឡាន​ Lexus GS 300 ពាក់​ស្លាក​លេខ​ 2R 2141 នៅ​លើមហាវិថី​សុធារស​​ កាល​ម៉ោង​៣រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ​ថ្មី។
ឆ្លើយ​តប​តាមរយៈ​វីដេអូ​របស់​ TVFB តារា​សម្តែង​ស្រី​រូប​នេះ​ ប្រាប់​ថា​​ក្នុង​ហេតុការណ៍​យប់​មិញ​​នាង​បាន​ចេញ​ពី​ញ៉ាំ​អី​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្តិ​​ក្នុង​ហាង​មួយ​កន្លែង​ ដែល​ក្នុង​នោះ​នាង​​អះអាង​ថា​ ភាគី​ខាង​ម៉ូតូ​​ មាន​ភាព​ស្រវឹង​ខ្លាំង​​ ហើយ​បាន​មក​បុក​ឡាន​នាង​ទាំង​ស្រុង​។ រៀប​រាប់​បណ្ដើរ​យំ​បណ្តើរ​​ ពេជ្រ​ អាវីហ្សា នាង​ថាពិត​ជា​បាន​ទទួល​ទាន​គ្រឿង​ស្រវឹង ប៉ុន្តែ​មិនច្រើននោះ​ឡើយ​ ហើយ​នាង​អះអាង​ថា​ក្នុង​នាម​នាង​ជា​អ្នក​សិល្បៈ​ នាង​សុំ​ទទួល​ខុស​ត្រូវ​​លើ​រឿង​រ៉ាវ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​។

“ខ្ញុំ​​ភាគី​ខាង​ឡាន​ ខ្ញុំ​នឹង​រ៉ាប់​រង​ ក្នុង​ករណី​នេះ តែ​ខ្ញុំ​មិន​មាន​ចេតនា​ បុក​គាត់​ទេ ដែល​ពេល​នោះ​ខាង​ម៉ូតូ​ជា​អ្នក​បុក​ឡាន​ខ្ញុំ​ គាត់​ជិះ​ជ្រេ​ពេញ​ហ្នឹង​ ហើយ​ខ្ញុំ​ក៏​មិន​រត់​ទៅ​ណា​ដែរ​ ពេល​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​​ ខ្ញុំ​នៅហ្នឹង​រហូត​"។ ពេជ្រ អាវីហ្សា ថ្លែង។
យ៉ាង​ណា​មិញ​ ក្រុម​ការងារ​បាន​ព្យាយាម​ទាក់ទង​ ពេជ្រ អាវីហ្សា ដើម្បីបញ្ជាក់​កាន់​តែ​ច្បាស់​ជុំ​វិញ​បញ្ហា​នេះ​ ប៉ុន្តែ​ទាក់​ទង​មិន​បាន​ ដោយសារ​លេខ​ទូរសព្ទ​ដែល​នាង​ធ្លាប់​ប្រើ​កំពុង​ជាប់​រវល់។​ គួរ​បញ្ជាក់​ថា​ថ្មី​ៗ​នេះ​ ពេជ្រ អាវីហ្សា ទើប​តែ​មាន​បញ្ហា​ធំ​ជាមួយ​​សង្សារ​ រហូត​ដល់​​កើត​មាន​ករណី​អំពើ​ហិង្សា​​លើ​រូប​រាង​កាយ​៕


វីដេអូ​របស់​ TVFB live យប់​មិញ៖

ប្រភព៖ sabay