ថ្លែងទៅកាន់ Seventeen វេជ្ជបណ្ឌិត អុកតាវា ខេនណុន មកពី OBGYN (សម្ភព និងរោគស្ដ្រី) បាននិយាយថា មានកំហុសឆ្គងចំនួន ៦ សំខាន់ដែលស្ដ្រីតែងតែបង្កើតឡើងពេលស្ដីពីការស្លៀកខោទ្រនាប់។
១. ចៀសវាងលីអូច្រៀកចង្វែកគូទ
ខណៈវាផ្ដល់ភាពត្រេកត្រអាលដល់ការរួមភេទ ការស្លៀកខោលីអូច្រៀកចង្វែកគូទ ឬ (G-Strings) បង្កផលប៉ះពាល់ដល់សុខភាពយ៉ាងសម្បើម។ វាអាចជាភ្នាក់ងារចម្លងពីគូទរបស់អ្នកទៅកាន់ប្រដាប់ភេទ។
សម្រាប់អ្នកដែលនិយមលេងខោលីអូខ្សែរឹបរន្ធគូទ អ្នកស្រី ខេនណុន បានណែនាំបន្ថែមខោខ្លីម្ដងម្កាល និងកុំដេកដោយការស្លៀកខោច្រៀកចង្វែកនេះ។
២. ក្រណាត់កូតុង ឬសូត្រ
វាជាការពិតដែលខោទ្រនាប់ដ៏ទាក់ទាញបំផុតរមែងផលិតឡើងពីសូត្រ និងខ្សែ។ ប៉ុន្ដែវាគួរតែប្រើសម្រាប់ឱកាសសំខាន់ម្ដងម្កាលប៉ុណ្ណោះ។ គួរតែជ្រើសរើសប្រភេទសាច់ក្រណាត់ដែលមានខ្យល់ចេញចូលស្រួល ដូចជា កូតុង មិនឆ្លងជំងឺ។
៣. ប្ដូរខោលីអូក្រោយហាត់កីឡា
ការស្ពាយខោលីអូដាក់តាមខ្លួន មិនមែនជាជម្រើសទូទៅសម្រាប់សុភាពនារីដើម្បីទៅផ្លាស់ប្ដូរក្នុងបន្ទប់ហាត់ប្រាណឡើយ តែវាពិតជាសំខាន់ណាស់។ ផ្សិត និងបាក់តេរីចូលចិត្ដរស់នៅក្នុងបរិវេណក្ដៅឧណ្ឌៗ ដែលមានសំណើម និងបរិស្ថានងងឹត។
៤.ឈប់ប្រើសាប៊ូមានក្លិនក្រអូប
ខណៈម្សៅសាប៊ូក្លិនក្រអូបផ្កាបានបន្ថែមក្លិនកាន់តែស្រស់ស្រាយដល់ខោលីអូរបស់អ្នក តែវាអាចបង្កជាក្ដីវិនាសដល់បរិវេណសើមៗទាំងនោះទៅវិញ។ សមាសធាតុគីមីត្រូវបានប្រើសម្រាប់ផ្ដល់ក្លិនក្រអូបអាចក្រហល់ក្រហាយដល់ប្រដាប់ភេទ ដែលស្បែករបស់អ្នកងាយនឹងប្រតិកម្មបំផុត។
៥. ទិញខោដែលសមនឹងរាងខ្លួន
បើខោលីអូរបស់អ្នកបង្កឲ្យស្បែកមានស្លាកស្នាម អ្នកកំពុងតែធ្វើឲ្យខ្លួនប្រឈមនឹងបញ្ហាចំពោះជំងឺឆ្លងតាមប្រដាប់ភេទ និងកន្ទួលរមាស់ហើយ។
ដូច្នេះ កុំស្លៀកខោចង្អៀតណែនក្ដន់។ខោលីអូសមល្មមមិនត្រឹមតែធ្វើឲ្យអ្នកមានផាសុកភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់ប្រយោជន៍ចំពោះបរិស្ថានខាងក្រោមនោះផងដែរ។
៦. កុំស្លៀកលីអូដដែល
កុំឆ្កឹះយកខោស្លៀករួចពីធុងបោកគក់យកមកវិញ។ ខោលីអូប្រឡាក់ផ្ដល់នូវទីជម្រកដ៏ល្អឥតខ្ចោះសម្រាប់ពពួកបាក់តេរីដែលធ្វើឲ្យអ្នកងាយទទួលយកជំងឺឆ្លង ទោះអ្នកខំពន្លាត់ខោស្លៀកបញ្ច្រាសក៏ដោយ៕
ប្រភព៖ nowkh


