តំនមអ្វីខ្លះ នៅពេលសែនផ្នូរថ្ងៃឆេងម៉េងដើម្បី​​​ហៅ​លុយ ចូលផ្ទះនិងកុំ ឱ្យរកស៊ី ឡុងចុង



សែនឆេងម៉េងជាទំនៀមទំលាប់របស់ប្រជាជនខ្សែស្រលាយចិនដែលមានជាយូរណាស់មកហើយ ហើយនៅក្នុងថ្ងៃសែនឆេងម៉េងអ្វីៗដែលយើងតែងតែធ្វើជាប្រចាំគឺការបោសសម្អាតផ្នូរ ចឹងតើអ្នកដឹងដែរទេថាពេលដែលសម្អាតផ្នូរត្រូវចាប់អារម្មណ៍ពីរឿងលំអិតអ្វីខ្លះ?
១. ពេលទៅសែនផ្នូរគួរតែស្លៀកពាក់សំលៀកបំពាក់ពណ៌ខ្មៅព្រោះវាសក្ដិសមនឹងបរិយាកាសបែបនេះ ហើយវាក៏ជាការសំដែងការគោរព ការនឹករលឹកទៅដល់បុព្វការីជនរបស់អ្នកផងដែរ ចៀសវាងស្លៀកសំលៀកបំពាក់ពណ៍ក្រហមរឺពណ៌ស្រស់ឆើតឆាយពេក ព្រោះវាមើលទៅមិនសមនឹងកាលៈទេសៈបែបនេះ បើសិនជាអាចគួរតែប្ដូរមកស្លៀកសំលៀកបំពាក់ពណ៌ស្រាលៗវិញជាការប្រសើរជាង។

២. បើយោងតាមក្បួនហុងស៊ុយចិន Geomancy បានបង្ហាញថា ការសម្អាតផ្នូរ ការប្រក់ផ្នូរគួរតែជ្រើសរើសពេលវេលាដែលសមស្រប គួរតែរើសពេលវេលាណាដែលមានធាតុឈ្មោល(ធាតុYang)ខ្លាំងបន្តិចទើបល្អ ជាធម្មតាគឺចាប់ពីម៉ោង៧ព្រឹករហូតដល់មុនម៉ោង៥ល្ងាចគឺជាពេលល្អបំផុតសំរាប់ការសម្អាតផ្នូររឺប្រក់ផ្នូរ។

៣. ប្រសិនបើថ្ងៃដែលត្រូវទៅសែនផ្នូរអ្នកមានស្មារតីមិនសូវល្អ អ្នកគួរតែពាក់ហ្គិចនៅក្នុងខ្លូន ព្រោះពាក្យចាស់និយាយថា ហ្គិចអាចប្រសិទ្ធភាពជួយធ្វើអោយស្មារតីនឹងនរន ហើយពេលទៅសែនផ្នូរ ត្រូវស្លៀកពាក់អោ យបានត្រឹមត្រូវ ធ្វើអារម្មណ៍អោយក្លាហាន កុំនិយាយសំដីផ្ដេសផ្ដាស ហើយកាន់តែមិនគួរនិយាយសំដីដែលប៉ះពាល់ដល់អ្នកស្លាប់។
៤. ពេលទៅសម្អាតផ្នូរត្រូវតែផ្ដោតអារម្មណ៍នឹកគិតឧទ្ទិសដល់បុព្វការីជនរបស់អ្នក កុំងាកឆ្វេងងាកស្ដាំ កុំសូវសង្កេតផ្នូររបស់គេផ្សេង រឺដើរជាន់ផ្នូររបស់គេផ្សេង ហើយគួរតែកុំរិះគន់ទិះតៀនពីផ្នូររបស់អ្នកដទៃ ហើយមិនគួរថតរូបអនុស្សាវរីយ៍នៅកន្លែងសែនផ្នូរទេ។

៥. ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ ក្មេងៗដែលមានអាយុក្រោម៧ឆ្នាំក៏មិនគួរទៅសម្អាតផ្នូរដែរ។
៦. ពេលត្រឡប់មកពីកន្លែងផ្នូរវិញ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ហត់នឿយ អស់កម្លាំង ពេលនោះគួរតែងូតទឹកសម្អាតខ្លួន ផ្លាស់ប្តូរខោអាវ ព្រោះពាក្យបុរាណចិននិយាយថា មុនពេលចូលផ្ទះគួរតែដើរកន្លងកាធុនភ្លើង ព្រោះមនុស្សបុរាណយល់ថាការធ្វើបែបនេះអាចបណ្ដេញភាពឧបទ្រពចង្រៃចេញបាន។

៧. ហើយមានមនុស្សមួយចំនួនគិតថា ពេលសែនផ្នូរមិនគួរទិញស្បែកជើងទេ ព្រោះនៅក្នុងភាសាចិនពាក្យថាស្បែកជើងមានសូរសំលេងដូចទៅនិងពាក្យ ឧបទ្រពចង្រៃ ចឹងហើយមានមតិមួយចំនួនយល់ថាការទិញស្បែកជើងក្នុងកំឡុងពេលសែនឆេងម៉េងនឹងនាំភាពស៊យមកដាក់ខ្លួន តែការពិតទៅនេះគ្រាន់តែជាគំនិតរបស់មនុស្សសម័យបុរាណតែប៉ុណ្ណោះ ពេលឥលូវនេះទិញស្បែកជើងក៏មិនអាចនាំស៊យដែរ។

៨.ស្ត្រីមានផ្ទៃពោះអាចទៅសម្អាតផ្នូរក្នុងពេលឆេងម៉េងដែរទេ?បើនិយាយជាធម្មតាទៅស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការទៅសែនផ្នូរក្នុងពេលឆេងម៉េង មិនត្រឹមតែប៉ុណ្ណោះស្ត្រីដែលមករដូវក៏មិនគួរចូលរួមក្នុងសកម្មភាពបែបនេះដែរ ហើយជាពិសេសចាប់ពីម៉ោង៣រសៀលមិនគួរទៅសែនផ្នូរទេ អ្នកជំនាញខាងផ្នែកស្នេហាឈ្មោះAi Fei Di Keបានដាស់តឿនថា ប្រទេសយើងមានដែនដីធំទូលាយ ភាគខាងជើង ភាគខាងត្បូងមានទំនៀមទំលាប់ខុសៗគ្នា៖ ឧទាហរណ៍ថា ភាគខាងត្បូង ជាធម្មតាកូនប្រុសស្រីទាំងអស់ត្រូវតែទៅសែនផ្នូរទាំងអស់គ្នា ចំនែកឯភាគខាងជើង មានតំបន់ខ្លះ ជាធម្មតាគឺគេមិនអោយកូនស្រីទៅសែនផ្នូរទេ ហើយបើសិនកូនស្រីដែលរៀបការរួចហើយទៀតគឺត្រូវទៅតាមប្ដីសែនផ្នូរ។

៩. បុណ្យឆេងម៉េងអាចសែនដូនតានៅផ្ទះដែរទេ? បុណ្យសែនឆេងម៉េងគួរតែទៅសែននៅកន្លែងផ្នូរតែម្ដង តែដោយសារតែមានមូលហេតុជាច្រើន ទើបធ្វើអោយមនុស្សជាច្រើនមិនអាចត្រលប់ទៅសែនផ្នូរនៅស្រុកកំនើតចូលរួមពិធីសែនផ្នូរបាន ដូច្នេះហើយអ្នកក៏អាចសែនដូនតានៅផ្ទះក៏បាន។ ហើយវិធីសែនគឺគួរតែសែននៅមុខវេរ៉ងដាមុខផ្ទះរឺក៏នៅក្នុងបន្ទប់ទទួលភ្ញៀវក៏បានដែរគ្រាន់តែដាក់បែរទៅកាន់ទិសនៃស្រុកកំនើតរបស់ខ្លូនតែប៉ុណ្ណឹងក៏បាន រៀបចំម្ហូបអាហារ ព្រមទាំង រៀបគ្រឿងសក្ការះបូជា រួចដុតធូប៣សសៃ ហើយអោនគោរព៣ដង ហើយទន្ទិញឧទ្ទិសកុសលដល់ដូនតារបស់អ្នក។ បន្ទាប់មក ក៏ដុតក្រដាស់សែនដុតលុយសែនតាមធម្មតារួចជាស្រេច។ ចង់ដាស់តឿនមិត្តទាំងអស់គ្នាថា ចំនុចនេះពិតជាសំខាន់ខ្លាំងណាស់ ។

១០. មុនពេលសម្អាតផ្នូរគួរតែតមអាហារទេ? មុនពេលសម្អាតផ្នូរគួរតែតមអាហារ ព្រោះនៅពេលអ្នកចាប់ផ្ដើមសម្អាតផ្នូរ អ្នកមិនគួរញ៉ាំអាហារសាច់រឺក៏អាហាបូសអ្វីទាំងអស់ ហើយគួរតែស្លៀកពាក់អោយបានត្រឹមត្រូវដើម្បីបង្ហាញពីសុជីវធម៍និងការគោរពដល់ដូនតារបស់យើងផងដែរ។ ចំនុចនេះអ្នកជំនាញខាងផ្នែកស្នេហាឈ្មោះAi Fei Di Ke យល់ថាជាចំនុចសំខាន់មួយ តែបើនិយាយចំពោះមិត្តៗមួយចំនួនអាចនិយាយបានថា វាដូចជារាងធ្វើបាបខ្លួនឯងបន្ដិច។

១១. ពេលសម្អាតផ្នូរមិនត្រូវប្រើពាក្យចំអកឡកឡឺយគ្នាឡើយ ព្រោះកន្លែងបញ្ចុះសពជាកន្លែងដែលមានព្រលឹងវិញ្ញាណរស់នៅ ចឹងហើយមិនគួរដើររំលងផ្នូររឺគ្រឿងសក្ការះ បង្ករជាសំលេងរំខាន ចំអកឡកឡឺយ ប្រើពាក្យសំដីអាក្រក់ ប៉ះនេះប៉ះនោះផ្ដេសផ្ដាស នោមផ្ដេសផ្ដាសពាសវាលពាសកាល ទង្វើរនេះវាមិនត្រឹមតែជាការមិនគោរពដល់វិញ្ញាណដូនតាយើងទេ វាថែមទាំងបង្កភាពរំខានដល់វិញ្ញាណដទៃទៀតដែលនៅជិតនោះទៀតផង។ ហើយហាមជាន់លើផ្នូរ រឺ រិះគន់ទិះទៀនពីរចនាបទផ្នូររអ្នកដទៃ វាអាចចាត់ទុកជាការប្រមាថ បើជួបជាមួយបរិយាកាសមិនល្អ នឹងនាំមកនូវអ្វីមិនល្អត្រឡប់ទៅផ្ទះ។
១២. ហេតុអ្វីបានជាមិនគួរថតរូបនៅកន្លែងផ្នូរ? នៅប្រទេសចិនការថតរូបនៅកន្លែងផ្នូរវាមិនមែនជាការរំលឹកដល់បុព្វបុរសនោះទេ តែការបង្ហាញពីការគោរពបន់ស្រន់ដល់ព្រលឹងវិញ្ញាណក្ខន្ធដូនតា ទើបជាការដឹងគុណពិតប្រាកដ។ អ្នកជំនាញខាងផ្នែកស្នេហាឈ្មោះ Ai Fei Di Ke បានដាស់តឿនថា គួរតែប្រុងប្រយ័ត្ននៅពេលថតរូបនៅកន្លែងផ្នូរទេ ទោះជាថតរូបយើងខ្លួនឯងរឺក៏ថតយកតែរូបផ្នូរក៏ដោយ។ ហើយអ្វីដែលមិនគួរធ្វើទៀតនោះគឺការយកម៉ាស៊ីនថតទៅថតពីផ្នូរអ្នកដទៃនៅជិតនោះទៀត ពុំនោះទេនឹងធ្វើអោយយីអ៊ុនអ្នកធ្លាក់ចុះ ហើយធ្វើអោយការងារគ្រប់យ៉ាងធ្លាក់ចុះ។

១៣. បុណ្យឆេងម៉េងគួរតែធ្វើខួបកំនើតដែរទេ? មានមនុស្សមួយចំនួនគឺមានថ្ងៃកំនើតចំថ្ងៃសែនឆេងម៉េងតែម្ដង ហើយបើអ្នកមានខួបកំនើតចំថ្ងៃនេះមែនអ្នកគួរតែឆ្លងខួបកំនើតមុនមួយថ្ងៃ ព្រោះថាបើអ្នកធ្វើខួបកំនើតចំថ្ងៃនេះមែនចឹងវាមានបម្រាមច្រើនដែលអ្នកត្រូវដឹង៖ ដូចជានៅថ្ងៃនេះគឺមិនអាចទទួលយកផ្កាបានទេ ហើយនំខួបកំនើតគឺមិនអាចញ៉ាំនៅថ្ងៃនឹងបានទៀត។ បើអ្នកធ្វើបានបែបនេះយើងជឿថាអ្នកនឹងទទួលបាននូវសេចក្ដីសុខពេញមួយឆ្នាំតែម្ដង ហើយអាចធ្វើអោយអ្នកមានអាយុវែង៕

ប្រភព៖http://nowkh.com/article/1367