បើមានមួយក្នុងចំណោមរោគសញ្ញាទាំង៨នេះ ត្រូវប្រញាប់ទៅពេទ្យភ្លាម

ជំងឺមហារីក ជាជំងឺដ៏កាចសាហាវបំផុតដែលបានស្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ
ហើយកត្តាចម្បងដែលបណ្តោលឲ្យកើតជំងឺនេះ គឺការទទួលទានរបបអាហារសម្បូរជាតិគីមី
និងការរស់នៅក្នុងបរិស្ថានមិនល្អ។


ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា អ្នកអាចសង្គ្រោះជីវិតឲ្យរួចផុតពីជំងឺមហារីកបាន
ប្រសិនបើអ្នកដឹងពីរោគសញ្ញា​ដំបូងរបស់វា។ ខាង​ក្រោមនេះ គឺជារោគសញ្ញា៨ចំណុច តែអ្នក កុំ មើលងាយឲ្យសោះ:

*១.ស្រកទម្ងន់មិនដឹងមូលហេតុ*
ប្រសិនបើអ្នកស្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយគ្មានមូលហេតុបើទោះជាអ្នកខំទទួល ទាន អាហារ បានគ្រប់គ្រាន់និងគេងបានច្រើនម៉ោងក៏ដោយ អាចជារោគសញ្ញានៃជំងឺមហារីកសុដន់ សួត ថ្លើម និងពោះវៀនធំ។

*២.ឧស្សាហ៍គ្រុនក្តៅ*
អាការគ្រុនក្តៅ អាចកើតមាននៅពេលដែលមនុស្សឆ្លងមេរោគផ្តាសាយឬរលាកកន្លែង ណាមួយ នៃរាងកាយ។
ប៉ុន្តែប្រសិនបើអាការបែបនេះ កើតមានចំពោះអ្នកក្នុងរយ:ពេលយូរមិនព្រមបាត់សោះវាក៏អាចជា សញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ។

*៣.ងងុយគេង អស់កម្លាំងល្ហិតល្ហៃ*
ទោះបីជាអ្នកបានគេងគ្រប់គ្រាន់ និងមិនបានធ្វើការងារធ្ងន់ឲ្យអស់កម្លាំងក៏ដោយប៉ុន្តែ អ្នកអារម្មណ៍ ថាងងុយគេង អស់កម្លាំងល្ហិតល្ហៃ នេះជាសញ្ញាទូទៅនៃជំងឺមហារីក។
*
៤.ឧស្សាហ៍ដកដង្ហើមខ្លីៗ*
អាការដកដង្ហើមខ្លីៗ រួមជាមួយការឈឺទ្រូង ក្អកធ្លាក់ឈាម គឺជារោគសញ្ញានៃជំងឺមហារីកសួត។ តែប្រសិនបើ​អាការបែបនេះ​កើតមាន​ចំពោះអ្នក​ច្រើន​ជាង​៦សប្តាហ៍នោះអ្នកអាច ប្រឈមមុខ នឹងជំងឺមហារីកគ្រាប់ឈាម ឬក៏ជំងឺមហារីកបំពង់រំលាយអាហារ។

*៥.ឧស្សាហ៍ហើមពោះ *
អ្នកដែលឧស្សាហ៍ហើមពោះ ដោយគ្មានមូលហេតុ គឺអាចប្រឈមមុខនិងជំងឺមហារីកក្រពេញអូវែ។

*៦.ឧស្សាហ៍ពិបាកលេបចំណីអាហារ*
អាការឈឺបំពងក អាចកើតមាននៅពេលដែលអ្នកឈឺបំពង់ក ប៉ុន្តែប្រសិនបើ​អាការបែបនេះ​
កើតមានក្នុងរយ:ពេលយូរ​មិនព្រមបាត់សោះ អ្នកក៏អាចប្រឈមនិងជំងឺមហារីកបំពង់ក
មហារីកប្រព័ន្ធរំលាយអាហារ និងមហារីកសួតដែរ។
*
៧.កើតលឿង*
ជំងឺខាន់លឿង ឬគេនិយមហៅថា កើតលឿង អាចបង្កឲ្យស្បែក និងភ្នែករបស់អ្នកជំងឺ ប្រែពណ៌ ទៅជាលឿង។អាការបែបនេះ ជារោគសញ្ញាទូទៅ នៃជំងឺមហារីកថ្លើម មហារីកលំពែង និងមហារីកបំពង់ទឹកប្រមាត់។

*៨.ហូរឈាមខុសប្រក្រតី*
ការហូរឈាមតាមទឹកនោម គឺជាសញ្ញានៃការឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម ហើយ​វាក៏ជា រោគសញ្ញា​នៃជំងឺមហារីកប្លោកនោម ឬជំងឺមហារីក​តម្រងនោម​ផងដែរ។

ស្រដៀងគ្នានេះដែរ ការហូរឈាមតាមលាមក ក៏អាចជារោគសញ្ញានៃជំងឺមហារីកពោះវៀនធំ
ហើយអាការក្អួតលាយឈាម អាចជារោគសញ្ញានៃជំងឺមហារីកសួត៕
ប្រភព៖ postnews