ទឹកដោះគោជូរ គឺជាប្រភេទទឹកដោះគោ ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការជំនួយដល់សុខភាពនិងសម្រស់របស់យើងឱ្យនៅតែស្រស់ស្អាត និងមានសុខភាពល្អ។ ហើយក៏មានអ្នកមួយចំនួនបានជ្រើសយកវា មកប្រើប្រាស់ក្នុងការថែរក្សាសម្រស់របស់ពួកគេជារៀងរាល់ថ្ងៃ។
ក្រូចឆ្មា មានផ្ទុកនូវជាតិអាស៊ីតមួយប្រភេទ ដែលល្អបំផុតសម្រាប់ស្បែក វាជួយឱ្យស្បែករបស់អ្នកសស្អាតជាងមុន។ ខាងក្រោមនេះ គឺជាការណែនាំ និងគ្រឿងផ្សំនៃការអនុវត្តម៉ាសធម្មជាតិមួយ ដែលអាចជួយថែរក្សាសម្រស់របស់អ្នកឱ្យនៅតែស្រស់ស្អាត។
គ្រឿងផ្សំ៖
-ម្សៅសណ្តែក ១ស្លាបព្រាបាយ
-ម្សៅដីឥដ្ឋ កន្លះស្លាបព្រាបាយ
-ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ
-ទឹកដោះគោជូ ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មា ៣ទៅ៤ដំណក់
-ទឹកផ្កាកុលាប កន្លះស្លាបព្រាកាហ្វេ
-ម្សៅដីឥដ្ឋ កន្លះស្លាបព្រាបាយ
-ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ
-ទឹកដោះគោជូ ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មា ៣ទៅ៤ដំណក់
-ទឹកផ្កាកុលាប កន្លះស្លាបព្រាកាហ្វេ
ការណែនាំ៖
១. ជាដំបូងអ្នកត្រូវចាក់ម្សៅសណ្តែក ចូលក្នុងកូនចានស្អាតល្អមួយ។
២. ក្រោយមកសូមបន្ថែម ម្សៅដីឥដ្ឋ ម្សៅអង្ករ ទឹកដោះគោជូ និងបន្តក់ទឹកក្រូចឆ្មា ចូលក្នុងកូនចានខាងលើ។
៣. សូមធ្វើការច្របល់គ្រឿងផ្សំទាំងអស់ ដែលមាននៅក្នុងកូនចានឱ្យបានសព្វចូលគ្នាល្អក្លាយជាល្បាយមួយ។
៤. ហើយអ្នកក៏អាចបន្ថែមទឹកផ្កាកុលាបមួយចំនួន ចូលក្នុងល្បាយមួយនេះផងដែរ ដើម្បីឱ្យមានក្លិនក្រអូប រួចធ្វើការច្របល់វាឱ្យបានសព្វចូលគ្នាល្អសាជាថ្មីម្តងទៀត។
៥. សូមលាបល្បាយមួយនេះលើផ្ទៃមុខរបស់អ្នក ព្រមទាំងរងចាំរយៈពេល១៥នាទី ក្រោយមកសូមផ្សើមម្រាមដៃរបស់អ្នក ជាមួយនឹងទឹកធម្មតា រួចប្រើម្រាមដៃរបស់អ្នកម៉ាស្សាលើផ្ទៃមុខថ្នមៗ ក្នុងចលនាជារង្វង់ៗ។
៦. បន្ទាប់ពីនេះសូមធ្វើការលាងសម្អាតផ្ទៃមុខរបស់អ្នក ជាមួយនឹងទឹកត្រជាក់ធម្មតា៕
ប្រភព៖ khmerpropey
