ប្រភពអោយដឹងថា៖ ជនសង្ស័យដែលជាកូនអកត្តញ្ញូមានឈ្មោះ ម៉ាត់ ទីន ភេទប្រុស អាយុ 29 ឆ្នាំ ជនជាតិ ចាម មុខរបរ បើកបរ ត្រូវជាកូនជនរងគ្រោះឈ្មោះ ទិច សាលី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ ចាម មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានអោយដឹងថា ជនដៃដល់វ៉ៃជនរងគ្រោះ ដោយដៃនិងច្របាច់ក ទីបំផុតអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលគុក។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕
ប្រភព៖ pagenet



